វៀតណាមត្រៀមជាស្រាចដើម្បីជាស្ពាននៃកិច្ចសហប្រតិបត្តិការរវាងរូម៉ានីនិងអ៊ឺរបជាមួយអាស៊ាន

15:11 2019/05/15

យុគសម័យ- អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក To Anh Dung បញ្ជាក់ថា វៀតណាមត្រៀមជាស្រាចជាស្ពាននៃកិច្ចសហប្រតិបត្តិការរវាងរូម៉ានី និងអ៊ឺរប ជាមួយអាស៊ាន។

វៀតណាមត្រៀមជាស្រាចដើម្បីជាស្ពាននៃកិច្ចសហប្រតិបត្តិការរវាងរូម៉ានីនិងអ៊ឺរបជាមួយអាស៊ាន
អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក To Anh Dung និងរដ្ឋលេខាធិការក្រសួងការបរទេសរូម៉ានី Monica Gheorghita

នាថ្ងៃទី១៤ ខែឧសភា   ឆ្នាំ២០១៩ នៅទីក្រុងហាណូយ អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក To Anh Dung បានជួបពិភាក្សាការងារជាមួយរដ្ឋលេខាធិការក្រសួងការបរទេសរូម៉ានី លោកស្រី Monica Gheorghita ស្តីពីទំនាក់ទំនងទ្វេភាគី និងបណ្តាបញ្ហាអន្តរជាតិដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ដូចគ្នា។

អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក To Anh Dung បានបញ្ជាក់ថា វៀតណាមតែងតែគោរពនិងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយរូម៉ានី និងថ្លែងអំណរគុណចំពោះប្រទេសរូម៉ានី ដែលបានគាំទ្រយ៉ាងខ្លាំងខ្លាការចុះហត្ថលេខា និងអនុម័តលើសន្ធិសញ្ញាពាណិជ្ជកម្មសេរី (EVFTA) រួមទាំងសន្ធិសញ្ញាគាំពារការវិនិយោគ (EVIPA) រវាងវៀតណាម និងអឺរ៉ុប ក្នុងអាណត្តិដែលរូម៉ានី ធ្វើជាប្រធានសហភាពអឺរូបលើកនេះ។

ភាគីទាំងពីបានពិគ្រោះយោបល់លើបញ្ហានយោបាយថ្នាក់រដ្ឋមន្រ្តីការបរទេស 

អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក To Anh Dung បញ្ជាក់ថា វៀតណាមចូលរួមតួនាទីជាស្ពានដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងរូម៉ានី និងអឺរុបជាមួយអាស៊ាន ក្នុងបរិបទដែលវៀតណាម នឹងទទួលដំណែងជាប្រធានអាស៊ាន នាឆ្នាំ២០២០ ព្រមទាំងថ្លែងអំណរគុណចំពោះរូម៉ានី ដែលបានគាំទ្រវៀតណាមក្នុងការចុះឈ្មោះជាសមាជិកមិនអចិន្រ្តៃយ៌នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អាណត្តិ ២០២០-២០២១។ អនុរដ្ឋលេខាធិការក្រសួងការបរទេសរូម៉ានី លោកស្រី Monica Gheorghita  ក៏បានបញ្ជាក់ថា រដ្ឋាភិបាលរូម៉ានី វាយតំលៃខ្ពស់ចំពោះសមិទ្ធផលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងការធ្វើសមាហរណកម្មអន្តរជាតិរបស់វៀតណាមនាពេលកន្លងមក  រួមទាំងវាយតំលៃខ្ពស់ និងជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ដោយផ្តោតលើវិស័យពាណិជ្ជកម្ម វិនិយោគ។ លោកស្រី Monica Gheorghita ក៏បានវាយតំលៃខ្ពស់ចំពោះវេទិកាធុរកិច្ចវៀតណាម-រូម៉ានី ដែលបានប្រព្រឹត្តិទៅក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅរូម៉ានីរបស់នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc ដែលមានការចូលរួមពីស់សហគ្រាសនៃប្រទេសទាំងពីរចំនួន ២០០ សហគ្រាសផងដែរ។  

អនុរដ្ឋលេខាធិការក្រសួងការបរទេសរូម៉ានី លោកស្រី Monica Gheorghita វាយតំលៃខ្ពស់ចំពោះលទ្ធផលនៃដំណើរបំពេញទស្សនកិច្ចនាពេលកន្លងមករបស់នាយករដ្ឋមន្រ្តី Nguyen Xuan Phuc ដែលជាព្រឹត្តិការណ៌សំខាន់លើទំនាក់ទំនងនៃប្រទេសទាំងពីរ

ភាគីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូ និងការជួបប្រាស័យទាក់ទងរវាងថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ បន្តដំណើរការប្រកបដោយប្រសិទ្ធភាពនៃយន្តការពិគ្រោះយោបល់លើបញ្ហានយោបាយថ្នាក់អគ្គនាយកដ្ឋាន/អនុរដ្ឋមន្រ្តីការបរទេស ឯកភាពសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការរបៀចំបណ្តាសកម្មភាពនាឱកាសខួបអនុស្សាវរីយ៌លើកទី ៧០ ឆ្នាំនៃថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនាឆ្នាំ២០២០។

ភាគីទាំងពីរបានឯកភាពរៀបចំកិច្ចប្រជុំលើកទី១៦ នៃគណៈកម្មាធិការចំរុះស្តីពីកិច្ចសហប្រតិបត្តិកាសេដ្ឋកិច្ចវៀតណាម-រូម៉ានី ក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីពិនិត្យឡើងវិញបណ្តាកិច្ចការសំខាន់ៗ និងកំណត់ទិសដៅនៃកិច្ចសហប្រតិបត្តិការសម្រាប់ដំណាក់កាលខាងមុខនេះ​លើបណ្តាវិស័យដែលរូម៉ានី មានតម្រូវការ និងលើវិស័យដែលវៀតណាម មានការអភិវឌ្ឍយ៉ាងខ្លាំងដូចជាវិស័យប្រេងកាត ចម្រាញ់ប្រេង ស្ថាបត្យកម្ម សំណង់ កំពង់ផែ វេជ្ជសាស្រ្ត កសិកម្ម កែច្នៃចំណីអាហារជាដើម។

ភាគីទាំងពីបានពិគ្រោះយោបល់លើបញ្ហានយោបាយថ្នាក់រដ្ឋមន្រ្តីការបរទេស 

ភាគីទាំងពីរក៏បានឯកភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំតាមរយះការប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនៃអាហារូបករណ៌ទាំង២០ កន្លែងដែលភាគីរូម៉ានី ផ្តល់ឲ្យភាគីវៀតណាម ឈានទៅការចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ក្នុងដំណាក់កាលថ្មី។ ភាគីទាំងពីរឯកភាពបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ពលកម្ម ដែលចាត់ទុកថា ជាវិស័យដែលមានសក្កានុពលយ៉ាងខ្លាំងក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគីសម្រាប់ដំណាក់កាលថ្មី។

ក្នុងក្របខ័ណ្ឌនៃកិច្ចពិគ្រោះយោបល់លើបញ្ហានយោបាយ អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក To Anh Dung និងរដ្ឋលេខាធិការក្រសួងការបរទេសរូម៉ានី លោកស្រី Monica Gheorghita ក៏បានពិភាក្សាលើបណ្តាបញ្ហាអន្តរជាតិ និងតំបន់ដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ ឯកភាពគ្នានៃសារៈសំខាន់នៃការលើកកំពស់សមិទ្ធភាពការគ្រប់គ្រងជាសាកល តភ្ជាប់ក្នុងតំបន់ និងច្បាប់អន្តរជាតិផងដែរ៕

(ប្រភព៖​ baoquocte.vn បកប្រែដោយសំណាង)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll