VinFast ទទួលបានពានរង្វាន់ “តារាថ្មី” នៅ Paris Motor Show 2018

20:54 2018/10/04

យុគសម័យ - នាថ្ងៃទី៣ ខែតុលា ViFast ត្រូវបានអង្គការដែលមានកិត្យានុភាព AutoBest ប្រគល់រង្វាន់ “តារាថ្មី” សម្រាប់ពាណិជ្ជសញ្ញានិងគំរូរថយន្តគួរឲ្យចាប់អារម្មណ៍បំផុតនៅ Paris Motor Show។

តំណាងនៃក្រុមហ៊ុន VinFast ទទួលពានរង្វាន់ "តារាថ្មី" របស់អង្គការ Autobest (រូបថត៖ baodautu)

ចែករំលែកអំពីពាណិជ្ជសញ្ញារថយន្តវៀតណាម VinFast លោក Dan Vardie ប្រធាន AutoBest បានលើកឡើងថា  "អ្វីដែល VinFast កំពុងធ្វើគឺអស្ចារ្យ។ VinFast បានបង្កើតគំរូពីរហើយបានសាងសង់រោងចក្រទំនើបនិងខ្នាតធំនៅប្រទេសវៀតណាមក្នុងរយៈពេលតែ មួយឆ្នាំប៉ុណ្ណោះ។ អ្វីដែលធ្វើឱ្យយើងភ្ញាក់ផ្អើលនោះគឺថាផែនការនិងសេចក្តីប្រាថ្នារបស់ VinFast មានទំហំហួសពីការសាងសង់ក្រុមហ៊ុនរថយន្តមួយដែរ។ VinFast កំពុងរួមចំណែកកសាងប្រទេសវៀតណាមឲ្យក្លាយទៅជាប្រទេសផលិតរថយន្តអន្តរជាតិ”។

លោក James Deluca នាយកប្រតិបត្តិនៃក្រុមហ៊ុន VinFast បានមានប្រសាសន៍ថា “ Paris Motor Show 2018 គឺជាឱកាសមួយសម្រាប់ណែនាំ VinFast ទៅកាន់ពិភពលោក។ យើងខ្ញុំបានទទួលមតិជាច្រើនលើគំរូរថយន្តទាំងពីរនេះ ជាពិសេសរង្វាន់ដ៏ឧត្ដមរបស់ AutoBest - មួយក្នុងចំណោមអង្គការដែលមានកិត្យានុភាពនៅក្នុងឧស្សាហកម្មរថយន្ត ហើយនេះក៏ជារង្វាន់សម្រាប់ការរួមចំណែកមិនចេះនឿយហត់និងការប្តេជ្ញាចិត្តរបស់បុគ្គលិក  VinFast  ផងដែរ។

សូមគូសបញ្ជាក់ថា ម៉ូដែលរថយន្តប្រភេទ LUX A2.0 និង LUX SA 2.0 ដែលបានបង្ហាញខ្លួន នៅពិព័រណ៍រថយន្តទីក្រុងប៉ារីសនោះ គ្រោងនឹងត្រូវបាននាំចេញទៅទីផ្សារអន្តរជាតិ នាឆ្នាំ២០២០។ ដើម្បីត្រៀមរៀបចំឲ្យផែនការនេះ VinFast កំពុងសុក្រិតមណ្ឌល ផលិតកម្មដោយទំហំផ្ទៃដីចំនួន៣៣៥ហិកតានៅទីក្រុង Hai Phong។ នេះជា គម្រោងឧស្សាហកម្មមួយក្នុងចំណោមគម្រោងឧស្សាហកម្មធំបំផុតតាំងពីមុនមកនៃប្រទេសវៀតណាម។ មណ្ឌលផលិតកម្មដ៏ទំនើបនេះត្រូវបានបំពាក់ដោយ ឧបករណ៍និងបច្ចេកវិទ្យា ជឿន លឿនបំផុតលើពិភពលោក ដើម្បីផលិតចេញ ផលិតផលជាមួយស្ដងដារសកលលោក៕

 

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll