King’s Cup 2019 - ការប្រកួតជាមួយវៀតណាម គឺជាការប្រកួតប្រជែង «ដើម្បីរកក្រុមដែលមានអំណាចជាងគេ»

22:28 2019/06/05

ខ្សែប្រយុទ្ធជួរមុខនៃក្រុមជម្រើសជាតិថៃ កីឡាករ Teerasil Dangda ត្រូវបានជឿជាក់ថានឹងជាទាន់សម្រាប់ការប្រកួតទល់នឹងវៀតណាម ក្នុងជំនួបដែលគេចាត់ទុកថា «ជាការប្រជែងដើម្បីរកក្រុមដែលមានអំណាចជាងគេ» ក្នុងតំបន់អាស៊ីអាគ្នេយ៍ សម្រាប់ការប្រកួតពានរង្វាន់បែបមិត្តភាព King’s Cup នៅវេលាម៉ោង ១៩:៤៥’ ថ្ងៃទី ៥​ ខែមិថុនា។

King’s Cup 2019 - ការប្រកួតជាមួយវៀតណាម គឺជាការប្រកួតប្រជែង «ដើម្បីរកក្រុមដែលមានអំណាចជាងគេ»
ទិដ្ឋភាពនៅកីឡាដ្ឋាន Chang Arena ប្រទេសថៃ (Zing.vn)

កីឡាករវ័យ៣០ឆ្នាំ អាចនឹងមានឱកាសបង្ហាញខ្លួនលើកទី១០០ សម្រាប់ក្រុមជម្រើសជាតិថៃ ស្អែកនេះក្នុងជំនួបទល់នឹងម្ចាស់ជើងឯកពានប្រចាំតំបន់អាស៊ីអាគ្នេយ៍ ( AFF Suzuki Cup 2018 ) វៀតណាម នាវេលាម៉ោង ៧:៤៥ នាទីយប់ ចំពេលដែល ខារ៉ាសៅ ( Curaçao ) ប្រទេសមកពីទ្វីបអាមេរិកកណ្ដាល នឹងប្រកួតជាមួយ ឥណ្ឌា នៅម៉ោង ៣:៣០ រសៀល ទាំងពីរប្រកួតលើកីឡដ្ឋាន Chang Arena របស់ក្លឹប Buriram United។ មុនការប្រកួតមកដល់ខ្សែប្រយុទ្ធរូបនេះ ត្រូវបានរាយការណ៍មកថាមានបញ្ហារបួស ដែលនាំឲ្យខកខានពីការហ្វឹកហាត់ចំនួន២ថ្ងៃ ប៉ុន្តែរូបគេបានត្រលប់មកហ្វឹកហាត់កាលពីម្សិលមិញ។

 

អ្នកគាំទ្រក្រុមកីឡាករបាល់ទាត់វៀតណាមនៅខាងក្រៅកីឡាដ្ឋាន Chang Arena ប្រទេសថៃ (Zing.vn)

មានយោបល់មុនការប្រកួតទល់នឹងក្រុមជម្រើសជាតិវៀតណាម Teerasil Dangda បានបង្ហើបឲ្យដឹងថា៖ «ខ្ញុំពិតជាមិនអាចរង់ចាំឱកាសដើម្បី បង្ហាញខ្លួនលើកទី១០០បានឡើយ។ ខ្ញុំនៅតែមានអារម្មណ៍ថារបួស ប៉ុន្តែវាកំពុងតែមានភាពប្រសើរជាងមុនប្រហែលជា ៨០ភាគរយ។ ទីបំផុតខ្ញុំបានត្រលប់ទៅការហ្វឹកហាត់របស់ក្រុមហើយអ្វីៗ កំពុងដំណើរការបានល្អ។»

កីឡាករដែលទាត់បាល់បញ្ចូលទីបាន ៤៣គ្រាប់ ក្នុងការបង្ហាញខ្លួន ៩៩លើក ជាមួយនឹងក្រុមជម្រើសជាតិថៃ តាំងពីឆ្នាំ២០០៧មករូបនេះ បានបន្តជាមួយការប្រកួតទល់នឹងវៀតនាម ថា៖ «ប្រកួតជាមួយវៀតណាម មិនខ្វល់ថាជាព្រឹត្តិការណ៍អ្វី ឬក៏ស្ថិតក្នុងកម្រិយអាយុណាឡើយ គឺមិនដែលងាយស្រួលឡើយ។ ខ្ញុំខានប្រកួតទល់នឹងវៀតណាម ជាច្រើនមកហើយ ប៉ុន្តែខ្ញុំឃើញថាពួកគេកំពុងមានការរីកចម្រើនខ្លាំង ប៉ុន្តែខ្ញុំនៅតែជឿជាក់ថា ជម្រើសជាតិថៃ ក៏រីកចម្រើនដូចគ្នាផងដែរ ដូច្នេះខ្ញុំរំពឹងថាវានឹងក្លាយជាការប្រកួតដ៏គួរឲ្យចាប់អារម្មណ៍មួយ ហើយក្រុមទាំងពីរនឹងមិនរាថយទេ។ វានឹងក្លាយជាសមរភូមិដើម្បីរកក្រុមដែលមានអំណាចជាងគេ»

កីឡាករបាល់ទាត់ក៏ឆ្នើមរបស់វៀតណាម លោក​ Quang Hai  (Zing.vn)

គួរដឹងដែរថា ការប្រកួតនៃពានរង្វាន់បែបមិត្តភាព ប៉ុន្តែទទួលស្គាល់ដោយសហព័ន្ធកីឡាបាល់ទាត់ពិភពលោក ( FIFA ) មួយនេះ នឹងធ្វើឡើងនៅថ្ងៃទី០៥ ខែមិថុនា សម្រាប់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយក្រុមដែលឈ្នះនឹងឡើងទៅវគ្គផ្ដាច់ព្រ័ត្រ ធ្វើឡើងនៅថ្ងៃទី០៨ ខែដដែល ដោយមាន៤ប្រទេសចូលរួម រួមមានម្ចាស់ផ្ទះថៃ, វៀតណាម, ឥណ្ឌា និងខារ៉ាសៅ ( Curaçao ) ប្រទេសមកពីទ្វីបអាមេរិកកណ្ដាល នៅខេត្តបុរីរាម លើកីឡដ្ឋានរបស់ក្លឹបជើងឯកលីគកំពូលថៃ ៧សម័យកាល Buriram United។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ King’s Cup គឺជាពានដែលថៃ តែងតែរៀបចំឡើងជារៀងរាល់ឆ្នាំ តាមរយៈការអញ្ជើញក្រុមជម្រើសជាតិខ្លាំងៗ ពីតាមបណ្ដាប្រទេសចំនួន ៤ជារៀងរាល់ឆ្នាំ និងត្រូវបានធ្វើឡើងចាប់តាំងពីឆ្នាំ១៩៦៨មកម្ល៉េះ៕

(ប្រភព៖ camsports.org សរុបដោយ ហេង វុធ្ធី)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll