Trending now

Google Doodle អបអរសាទរទិវាបុណ្យឯករាជ្យជាតិវៀតណាមឆ្នាំ ២០២០

15:38 | 02/09/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - នាថ្ងៃទី២ ខែកញ្ញា Google Doodle បានបង្ហាញរូបភាពពិសេសដើម្បីអបអរគម្រប់ខួប ៧៥ ឆ្នាំនៃទិវាបុណ្យឯករាជ្យជាតិវៀតណាមឆ្នាំ២០២០។

Google Doodle អបអរសាទរទិវាបុណ្យឯករាជ្យជាតិវៀតណាមឆ្នាំ ២០២០

Google Doodle បានអបអរសាទរទិវាបុណ្យឯករាជ្យជាតិវៀតណាម (ថ្ងៃទី២ ខែកញ្ញា) ដោយ បង្ហាញរូបភាពមនុស្សនម្នាក់ចែវទូកដែលជានិមិត្តរូបជាប្រពៃណីរបស់វៀតណាម។

យោងតាមការពិពណ៌នារបស់ Google Doodle កាលពីថ្ងៃទី ២ ខែកញ្ញាបានឲ្យដឹងថាក្នុងរូបភាពនេះមានបុរសម្នាក់ពាក់ «មួកស្លឹក» កំពុងចែវទូក ហើយនៅទល់មុខគាត់គឺមាននារីម្នាក់ស្លៀកពាក់អាវផាយដែលជាសំលៀកបំពាក់ប្រពៃណីវៀតណាមដ៏ឆើតឆាយ និងជានិមិត្តរូបនៃមោទនភាពរបស់ប្រជាជនវៀតណាមផងដែរ។

Google Doodle អបអរសាទរទិវាបុណ្យឯករាជ្យជាតិវៀតណាមឆ្នាំ ២០២០

នៅលើ Google Doodle ជូនពរទិវាបុណ្យឯករាជ្យជាតិរបស់វៀតណាម មានវិសាលភាពនៃការអន្តរកម្មជាមួយអ្នកប្រើប្រាស់ Google នៅវៀតណាម ក្រៅពីរូបភាពនៃមនុស្សទាំងពីរពោលខាងលើនេះ គំនូរទូទៅនេះក៏មានរូបភាពផ្កាឈូកផងដែរ - ផ្កាប្រចាំតំបន់ដែលមានពាសពេញប្រទេសវៀតណាម។ Google បានសង្កត់ធ្ងន់ថាផ្កាឈូកត្រូវបានគេចាត់ទុកថាជាផ្កាជាតិរបស់វៀតណាម។ ពីព្រោះ មនុស្សភាគច្រើនបានចាត់ទុកថាផ្កាឈូកគឺជានិមិត្តរូបនៃភាពខ្លាំងមាំមួននិងសុទិដ្ឋិនិយម៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: laodong.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីជប់លៀងតែមិត្តភាពភ្ជាប់ប្រជាជនអាស៊ាន
ផ្នែកទី ២: បណ្តាញនៅពីក្រោយការវាយប្រហារនៅ Dak Lak
ផ្នែកទី ១: អំពើហិង្សាប្រឆាំងនឹងជនស៊ីវិលគឺមិនសមហេតុផលទេ
លើកកម្ពស់ការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជនរវាងវៀតណាម និងកម្ពុជា តាមរយៈឆានែលរណសិរ្សមាតុភូមិវៀតណាម
អ្នកប្រាជ្ញចិន៖ សមាជជាតិលើកទី១៤ បើកដំណាក់កាលថ្មីមួយនៅក្នុងដំណើរការកែទម្រង់ និងអភិវឌ្ឍន៍របស់ប្រទេសវៀតណាម