FPT ត្រូវបានលើកតម្កើងក្នុង Top 10 សហគ្រាសដែលមានសមត្ថភាពបច្ចេកវិទ្យា៤.០

21:42 2019/10/27

Top 10 សហគ្រាសពោលខាងលើថែមទាំងត្រូវឆ្លើយតបនឹងបទដ្ឋាន សំខាន់ចំនួន៤ផ្សេងទៀតអំពីសមត្ថភាពបច្ចេកវិទ្យា គម្រោងដែលបានដំណើរការ បរិមាណវិស្វករដែលមានដឺក្រេ វិញ្ញាបនបត្រស្ដីពីបច្ចេកវិទ្យាថ្មីទៀតផង។

FPT ត្រូវបានលើកតម្កើងក្នុង Top 10 សហគ្រាសដែលមានសមត្ថភាពបច្ចេកវិទ្យា៤.០
តំណាង FPT ទទួលពានរង្វាន់នៅព្រឹត្តិការណ៍ Japan ICT Day ឆ្នាំ២០១៩

សម្ព័ន្ធក្រុមហ៊ុន FPT របស់វៀតណាមទើបតែបានលើកតម្កើងក្នុង Top 10 សហគ្រាសដែលមានសមត្ថភាពបច្ចេកវិទ្យា៤.០ល្អបំផុត ដោយសមាគមន៍ software និងសេវាកម្មបច្ចេកវិទ្យាព័ត៌មាន វៀតណាម។ នេះជាឆ្នាំទី២ជាបន្តបន្ទាប់ ដែល FPT ត្រូវបានជាប់បញ្ជីឈ្មោះនេះ។ តាមសមាគមន៍ software និងសេវាកម្មបច្ចេកវិទ្យាព័ត៌មានវៀតណាមបានអោយដឹងថា ក្រៅពីត្រូវ ធានាបទដ្ឋានដែលទាក់ទិនដល់ហិរញ្ញវត្ថុ ធនធានមនុស្ស ទីផ្សារនិងអតិថិជន នោះ គឺ Top 10 សហគ្រាសពោលខាងលើ ថែមទាំងត្រូវឆ្លើយតបនឹងបទដ្ឋាន សំខាន់ចំនួន៤ផ្សេងទៀតអំពីសមត្ថភាពបច្ចេកវិទ្យា គម្រោងដែលបានដំណើរការ បរិមាណវិស្វករដែលមានដឺក្រេ វិញ្ញាបនបត្រស្ដីពីបច្ចេកវិទ្យាថ្មីទៀត ផង។ នាបច្ចុប្បន្ន FPT មានវិស្វករនិងជំនាញការបច្ចេកវិទ្យាជាង១៦ពាន់នាក់ ជាមួយ វិញ្ញាបនបត្របច្ចេកវិទ្យាអន្តរជាតិជាង៧ពាន់។ សម្ព័ន្ធក្រុមហ៊ុននេះកំពុងអភិវឌ្ឍ និងផ្ដល់សេវាកម្មបច្ចេកវិទ្យាព័ត៌មានសម្រាប់សម្ព័ន្ធក្រុមហ៊ុនធំៗចំនួន៦០០ ទូទាំងពិភពលោក ដែលក្នុងនោះមានសម្ព័ន្ធក្រុមហ៊ុនប្រមាណ១០០ដែល ស្ថិតនៅក្នុងបញ្ជីឈ្មោះសហគ្រាសធំបំផុតលើពិភពលោកចំនួន៥០០៕

(ប្រភព៖ VOV5)

;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll