អ្នកថតរូបវៀតណាមទទួលរង្វាន់មាសក្នុងការប្រឡងរូបថតអន្តរជាតិ TIFA

23:18 2021/02/19

អ្នកថតរូបស្រីវៀតណាមម្នាក់ទើបតែទទួលរង្វាន់ពីរ រួមទាំងរង្វាន់មាសមួយ ក្នុងការប្រឡងរូបថតអន្តរជាតិ Tokyo International Foto Awards (TIFA) ឆ្នាំ២០២០។

អ្នកថតរូបវៀតណាមទទួលរង្វាន់មាសក្នុងការប្រឡងរូបថតអន្តរជាតិ TIFA

គណៈកម្មការរៀបចំការប្រឡង TIFA ២០២០ បានឲ្យដឹងថា អ្នកថតរូបឈ្មោះ Khanh Phan ទទួលបានរង្វាន់មាសក្នុងការប្រឡងរូបថតអំពីមនុស្ស វប្បធម៌ ដោយរូបថត The Childrens Dancing With Gong និងរង្វាន់ប្រាក់ក្នុងការប្រឡងរូបថតទេសចរណ៍ ដោយរូបថត Drying Fish។

 

រូបថត Drying Fish (រូបថត៖ Pinterest)

រូបថត The Childrens Dancing With Gong ថតនាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ នៅពិធីបុណ្យរបស់ជនជាតិភាគតិច Jrai នៅខេត្ត Gia Lai វៀតណាម ហើយរូបថត Drying Fish ថតនាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ នៅផ្សារត្រី Long Hai ខេត្ត  Ba Ria – Vung Tau វៀតណាម។

ការប្រឡង TIFA គឺជាការប្រឡងរូបថតអន្តរជាតិដែលល្បីឈ្មោះ។ ការប្រឡង TIFA ២០២០ រួមមានការប្រឡងវិញ្ញាសាចំនួន៩ អំពីឃោសនាពាណិជ្ជកម្ម ស្ថាបត្យកម្ម សៀវភៅ វិចារណកថា ព្រឹត្តិការណ៍ សិល្បៈ ធម្មជាតិ មនុស្ស និងវិទ្យាសាស្រ្ត។  សូមរំលឹកថា នៅឆ្នាំ២០២០ អ្នកថតរូប Bui Huy Trang របស់វៀតណាមក៏ទទួលបានរង្វាន់មាស ក្នុងការប្រឡងសៀវភៅ និងឯកសារ នៃការប្រឡង TIFA នេះដែរ./.

(ប្រភពព័ត៌មាន: kh.qdnd.vn,)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll