អតីតប្រធានាធិបតីអាមេរិកលោក Barak Obama អញ្ជើញមកកាន់ទីក្រុងហូជីមិញដោយចៃដន្យ

08:26 2019/12/10

យុគសម័យ - នារសៀលថ្ងៃទី ៩ ធ្នូ លោក Nguyen Thien Nhan លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ បានអញ្ជើញជួបសំណេះសំណាលជាមួយលោក Barack Obamaអតីតប្រធានាធិបតីសហរដ្ឋអាមេរិក។

អតីតប្រធានាធិបតីអាមេរិកលោក Barak Obama អញ្ជើញមកកាន់ទីក្រុងហូជីមិញដោយចៃដន្យ
អតីតប្រធានាធិបតីអាមេរិកលោក Barack Obama អញ្ជើញទទួលជួបជាមួយលេគណៈកម្មាធិការបក្សហូជីមិញលោក Nguyen Thien Nhan (រូបថតៈ Dantri)

មន្ទីរកិច្ចការបរទេសទីក្រុងហូជីមិញបានឲ្យដឹងកាលពីថ្ងៃទី ៩ ធ្នូ ថា លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ លោក Nguyen Thien Nhan បានអញ្ជើញជួបសំណេះសំណាលជាមួយលោក Barack Obama អតីតប្រធានាធិបតីអាមេរិកនៅទីស្នាក់ការគណៈកម្មាធិការបក្ស ផងដែរ។

ពិធីទទួលបដិសណ្ឋារកិច្ចបានធ្វើឡើងនៅក្នុងបរិយាកាសដ៏ឱឡារិកនិងបើកចំហ (រូបថតៈ Dantri)

ការទទួលបដិសណ្ឋារកិច្ចបានប្រព្រឹត្តទៅនៅក្នុងបរិយាកាសដ៏ឧឡារិកនិងរីករាយ។ មេដឹកនាំទាំងពីររូប បានពិភាក្សាយ៉ាងយកចិត្តទុកដាក់លើបញ្ហាជាច្រើន។

នេះជាការវិលត្រឡប់មកវៀតណាមជាលើកដំបូងរបស់លោក Barack Obama បន្ទាប់ពីលោកបានចាកចេញពីតំណែងប្រធានាធិបតីអាមេរិកមក។ លោក Barack Obama បានមកដល់ទីក្រុងហូជីមីញតាមយន្ដហោះឯកជនជាមួយនឹងអ្នកអមដំណើរច្រើនរូប។ លោក Barack Obama បានវិលត្រឡប់មកប្រទេសវៀតណាមវិញក្រោយរយៈពេលជាង ៣ ឆ្នាំ។ ដំណើររបស់លោកត្រូវបានគេគិតថាទាក់ទងនឹងភរិយារបស់ខ្លួន។ លោក Barack Obama និងភរិយាបានជួលសណ្ឋាគារលំដាប់ផ្កាយ ៥ មួយ នៅកណ្តាលទីក្រុងហូជីមិញដើម្បីសម្រាកក្នុងដំណើរទស្សនកិច្ចនេះ។

អតីតជំទាវទី ១ ប្រធានាធិបតីអាមេរិក Michelle Obama   ជួបពិភាក្សាជាមួយសិស្សវិទ្យាល័យ Can Giuoc (រូបថតៈTTXVN)

លោកជំទាវ Michelle Obama ភរិយារបស់លោកអតីតប្រធានាធិបតី Barack Obama បានទៅទស្សនាវិទ្យាល័យ Can Giuoc ខេត្ត Long An ដើម្បីពិភាក្សាអំពីបញ្ហាអប់រំនិងការជួយឧបត្ថម្ភដល់កុមារី។ នេះគឺជាគំនិតផ្តួចផ្តើមរបស់មូលនិធិ Obama ដើម្បីជួយដល់កុមារានៅជុំវិញពិភពលោក។

អតីតជំទាវទី ១ ប្រធានាធិបតីអាមេរិក Michelle Obama   ជួបសំណេះសំណាលជាមួយសិស្សវិទ្យាល័យ Can Giuoc (រូបថតៈ plo.vn)

នៅព្រឹកថ្ងៃទី ៩ ខែធ្នូ លោកស្រី Michelle Obama បានដឹកនាំគណៈប្រតិភូសម្ព័ន្ធភាពឱកាសសម្រាប់កុមារី (GOA) នៃមូលនិធិ Obama ចូលជួបធ្វើការនៅខេត្ត Long An។ អមដំណើរលោកជំទាវ Michelle Obama  គឺតារាសម្តែង Julia Roberts, អ្នកដឹកនាំរឿង តារា Lana Condor និងតារាសម្តែង Ngo Thanh Van។ តារាសម្តែង Lana Condor ធ្លាប់រស់នៅមណ្ឌលកុមារកំព្រាមួយនៅប្រទេសវៀតណាមមុនពេលត្រូវបាន ប្តីប្រពន្ធជនជាតិអាមេរិកទទួលយកជាកូនធម៌។

លោកជំទាវ Michelle Obama   នឹងបរិច្ចាគថវិកាជាង ៥០ ម៉ឺនដុល្លារអាមេរិក ជាប្រាក់ប្រមូលបានពីសៀវភៅ Becoming ក្នុងអំឡុងឆ្នាំ ២០១៨ និង ២០១៩ តាមរយៈការផ្តួចផ្តើមគំនិតនៃសម្ព័ន្ធភាពឱកាសសម្រាប់កុមារី ដើម្បីធ្វើជាមូលនីធិគាំទ្រដោយផ្ទាល់ដល់ថ្នាក់ដឹកនាំមូលដ្ឋានដែលកំពុងធ្វើការក្នុងវិស័យអប់រំកុមារីនៅទូទាំងពិភពលោក រួមទាំងប្រទេសវៀតណាមតែម្តង៕

 

(ដោយ ស្រីព្រេជ)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll