សិស្ស និស្សិតចំនួន ៣២៧ នាក់មកពីខេត្ត Quang Ngai បានទទួលអាហារូបករណ៍ SEEDS ក្នុងឆ្នាំសិក្សា ២០២០-២០២១

15:42 2020/11/26

យុគសម័យ - ថ្មីៗនេះ កម្មវិធីអាហារូបករណ៍ "ការអភិវឌ្ឍការអប់រំនិងបំណិន - អាហារូបករណ៍ SEEDS" ដែលឧបត្ថម្ភដោយមូលនិធី Pacific Links Foundation នៅខេត្ត Quang Ngai បានរៀបចំពិធីបូកសរុបលទ្ធផលនិងអនុវត្តភារកិច្ច ក្នុងរយៈពេលឆ្នាំ ២០២១ ។

សិស្ស និស្សិតចំនួន ៣២៧ នាក់មកពីខេត្ត Quang Ngai បានទទួលអាហារូបករណ៍ SEEDS ក្នុងឆ្នាំសិក្សា ២០២០-២០២១

ពិធីកោតសរសើរនិងផ្តល់រង្វាន់ដល់សមូហភាពដែលអនុវត្តបានល្អ កម្មវិធីអាហារូបករណ៍ SEEDS ។

ខេត្ត Quang Ngai គឺជាខេត្តមួយក្នុងចំណោមខេត្តចំនួន​ ៧ នៃភាគ​កណ្តាល ដែលទទួលបានកម្មវិធីអាហារូបករណ៍ SEEDS ។ ក្នុង​រយៈពេល ៣ ឆ្នាំនៃការផ្តល់អាហារូបករណ៍ SEEDS នៅខេត្ត Quang Ngai បាន ជូនដល់សិស្ស និស្សិត ចំនួន ៨៤០ នាក់​ដែលមានទឹកប្រាក់សរុបជិត ៨,៥ ពាន់លានដុង។ សិស្សនិងនិស្សិត​មានស្ថានភាពលំបាក ប៉ុន្តែមានលទ្ធផលសិក្សាល្អ។

ក្នុងឆ្នាំសិក្សា ២០១៩-២០២០ ខេត្ត Quang Ngai​មាន​និស្សិតនិងសិស្ស​ចំនួន ៤០៨ នាក់ នៅស្រុក Binh Sơn ស្រុក Nghia Hành ទីក្រុង Quang Ngai ទទួលបានអាហារូបករណ៍ SEEDS ដែលមានទឹកប្រាក់សរុបជាង ៤,១ ពាន់​លានដុង ក្នុងនោះសិស្សរៀននៅ​អនុវិទ្យាល័យចំនួន ៧៧ នាក់ ​ សិស្សរៀនវិទ្យាល័យចំនួន ២៥១  នាក់ ​​ហើយ​និស្សិតរៀននៅ​សាកលវិទ្យាល័យចំនួន ៨០ នាក់។

នៅឆ្នាំ ២០២០-២០២១ ខេត្ត Quang Ngai មានសិស្សនិងនិស្សិតចំនួន ៣២៧ នាក់ មានលក្ខខណ្ឌដ៏គ្រប់គ្រាន់ដែល​ទទួលបាន​អាហារូបករណ៍ SEEDS ។ សិស្ស និស្សិតទទួលអាហារូបករណ៍​ SEEDS ដែល​មានស្នាដៃសិក្សាឆ្នើម ក៏ត្រូវ​បាន​ចូលរួម​ក្នុង​ជំរុំរដូវក្តៅ និយាយភាសា​អង់គ្លេស​និង​ទទួល​បាន​រង្វាន់ពីអ្នកឧបត្ថម្ភ​​ផងដែរ។

មិនត្រឹមតែការគាំទ្រថវិកាប៉ុណ្ណោះទេ កម្មវិធីអាហារូបករណ៍ SEEDS ក៏ជួយសិស្ស និស្សិត​អភិវឌ្ឍ​បំណិន​ដ៏ចាំបាច់​សំដៅ​កែលំអរឱកាស​រកការងារធ្វើនិងការអភិវឌ្ឍន៍អាជីព ក្រោយពេលបញ្ចប់ការសិក្សា។ អាហារូបករណ៍ SEEDS ក៏សម្របសម្រួលជាមួយសមាគម​លើកកម្ពស់ការសិក្សានៅខេត្ត សាងសង់ផ្ទះចំនួន ៥ សម្រាប់​សិស្ស​ក្រីក្រ​./.
(បកប្រែដោយឌីណា)
(ប្រភពព័ត៌មាន: thoidai.com.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll