សិល្បៈល្ខោនប្រពៃណីវៀតណាមត្រូវបានផ្តល់កិត្តិយសដោយ Google

18:21 2020/09/28

យុគសម័យ - នាថ្ងៃទី ២៨ ខែកញ្ញា (ត្រូវថ្ងៃទី ១២ សីហា តាមច័ន្ទគតិ) អ្នកប្រើប្រាស់ហ្គូហ្គោល(Google) នៅវៀតណាម បានកត់សម្គាល់ឃើញការផ្លាស់ប្តូរគួរឱ្យចាប់អារម្មណ៍មួយនៅលើគេហទំព័ររបស់ហ្គូហ្គោលវៀតណាម (Google Doodle) ជាមួយនឹងរូបភាពនៃការសម្តែងល្ខោនវៀតណាម ដើម្បីផ្តល់កិត្តិយសដល់សិល្បៈប្រពៃណីវៀតណាមនេះ។

សិល្បៈល្ខោនប្រពៃណីវៀតណាមត្រូវបានផ្តល់កិត្តិយសដោយ Google
សិល្បៈល្ខោនប្រពៃណីវៀតណាមត្រូវបានផ្តល់កិត្តិយសដោយ Google

ពិធីរំលឹកខួបគម្រប់នៃពិធីបុណ្យជីដូនជីតានៃសិល្បៈល្ខោនវៀតណាមឆ្នាំនេះ (ថ្ងៃទី១២ ខែសីហាតាមប្រតិទិនច័ន្ទគតិ) មានព្រឹត្តិការណ៍គួរឱ្យចាប់អារម្មណ៍មួយបន្ថែមទៀតគឺទំព័រស្វែងរកពេញនិយមបំផុតរបស់ភពផែនដីនៃ "ក្រុមហ៊ុនយកស " ហ្គូហ្គល បានបង្ហោះលើទំព័រដើមរបស់ខ្លួនភ្លាមៗ (នៅអាស័យដ្ឋាន www.google.com.vn) នូវរូបភាពពិសេសនៃសិល្បៈល្ខោនប្រពៃណីវៀតណាម ដែលមានអាយុកាលរាប់រយឆ្នាំ ជាមួយនឹងការសម្តែងនៅក្រោមពន្លឺឆាកសំដែង រួមទាំងមាន ឧបករណ៍តន្ត្រីដែលមានលក្ខណៈពិសេសមួយចំនួនទៀតផងដែរ។ ល្ខោនប្រពៃណីវៀតណាម (ភាសាវៀតណាមហៅថា Cai Luong) គឺជាសិល្បៈប្រពៃណីមួយដែលទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជនវៀតណាមទាំងក្នុងនិងក្រៅប្រទេស។ ទោះយ៉ាងណាបច្ចុប្បន្ននេះវាកំពុងប្រឈមនឹងបញ្ហាជាច្រើនដោយសារតែការផ្ទុះនៃវប្បធម៌សោតទស្សន៍ទំនើបនិងមានវិធីសាស្រ្តនៃឈានចូលពីវប្បធម៌លោកខាងលិចយ៉ាងឆាប់រហ័ស ដោយជំនាន់យុវជនសព្វថ្ងៃតែងតែប្រើប្រាស់អ៊ីនធឺណិតនៅតែពេញនិយមនៅក្នុងប្រទេសយើង។ ការផ្តល់កិត្តិយសរបស់ហ្គូហ្គោលចំពោះសិល្បៈនិងវប្បធម៌ប្រពៃណីរបស់វៀតណាមបានបង្ហាញច្បាស់ថា ទោះបីជាមានការអភិវឌ្ឍអរិយធម៌មនុស្សក៏ដោយ តម្លៃបែបប្រពៃណីនឹងនៅដដែលនិងគួរតែគោរពការពារនិងលើកកម្ពស់ជាបបន្តទៀតផងដែរ។ គួរបញ្ជាក់ថានេះគឺជាសកម្មភាពមួយក្នុងសកម្មភាពបន្តបន្ទាប់គ្នារវាងក្រុមហ៊ុនហ្គូហ្គោលនិងទីភ្នាក់ងារវប្បធម៌នៅវៀតណាម ដើម្បីគោរពនិងលើកកម្ពស់តម្លៃវប្បធម៌និងសិល្បៈប្លែកៗរបស់វៀតណាមតាមរយៈរូបតំណាងហ្គូហ្គលឌុក (Google Doodle) ផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)
(ប្រភពព័ត៌មាន: thoidai.com.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll