សន្និសីទសម្របសម្រួលរួមសំរាប់ការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣

11:13 2018/10/18

ចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៦ខែតុលាឆ្នាំ២០១៨ នៅប្រទេសសិង្ហបុរីបានប្រព្រឹត្តទៅសន្និសីទសម្របសម្រួល (JCM) ត្រៀមរៀបចំសំរាប់រៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៣និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា។

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Nguyen Quoc Dung ប្រធាន SOM ASEAN វៀតណាម

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Nguyen Quoc Dung ប្រធាន SOM ASEAN វៀតណាម បានដឹកនាំគណៈ ប្រតិភូវៀតណាមអញ្ជើញចូលរួមសន្និសីទនេះ។

នៅក្នុងសន្និសីទនេះ លោក Nguyen Quoc Dung បានអះអាងថាវៀតណាម នឹងបន្តសហការយ៉ាងសកម្មជាមួយបណ្តាប្រទេសអាស៊ានក្នុងការគាំទ្រសិង្ហបុរីដែលជាប្រទេសម្ចាស់ផ្ទះរៀបចំឲ្យបានជោគជ័យនូវកិច្ចប្រជុំកំពូល អាស៊ានលើកទី៣៣ និងបណ្តាកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ព្រមទាំងធ្វើឲ្យជាក់ ស្តែងនូវអាទិភាពកសាងសហគមន៍អាស៊ានដ៏រឹងមាំ ខ្លួនទីពឹងខ្លួន និង ឆ្នៃប្រឌិត នៅឆ្នាំ២០១៨។   លោក Nguyen Quoc Dung ក៏បានចូលរួមវិភាគទានក្នុងខ្លឹមសារជាក់ស្តែង នានាស្តីអំពីការរៀបចំកិច្ចប្រជុំកំពូលនេះផងដែរ ក្នុងនោះមានកិច្ចសហការគ្នាត្រៀម រៀបចំកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍លើកទី៤៥ នៃទំនាក់ទំនងភាពជាដៃគូ អាស៊ាន និងជប៉ុន។ នាបច្ចុប្បន្ន វៀតណាមកំពុងដើរតួនាទីជាប្រទេស សម្រប សម្រួលក្នុងទំនាក់ទំនងអាស៊ាននិងជប៉ុន ហើយនឹងធ្វើជាអិធិបតីក្នុងកិច្ច ពិភាក្សារវាងអាស៊ាននិងជប៉ុននៅក្នុងសន្និសីទនេះផងដែរ៕

(ប្រភពព័ត៌មាន: VOV5)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll