សកម្មភាពរំលឹកខួបលើកទី ៥៨ នៃទិវាគ្រោះមហន្តរាយពណ៌លឿងទុំនៅវៀតណាម

15:04 2019/08/10

នាព្រឹកថ្ងៃទី ១០ ខែសីហា នៅទីក្រុងហូជីមិញ មនុស្សជាង ៥០០០ នាក់បានចូលរួមក្នុងការដើរថ្មើរជើង “ដើម្បីជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំនិងជនពិការក្រីក្រ” លើកទី ១៣ នៅឧទ្យានវប្បធម៌ Dam Sen នៃទីក្រុង ហូជីមិញ។

សកម្មភាពរំលឹកខួបលើកទី ៥៨ នៃទិវាគ្រោះមហន្តរាយពណ៌លឿងទុំនៅវៀតណាម

ព្រឹត្តិការណ៍នេះត្រូវបាន សមាគមកាកបាទក្រហមទីក្រុងហូជីមិញរៀបចំឡើងផងដែរ។ ក្នុងឱកាសនេះ សមាគមកាកបាទក្រហមទីក្រុងហូជីមិញ បានរួមសហការជាមួយស្ថាប័ននានា ដើម្បីរៃអង្គាសថវិកាសម្រាប់ថែទាំនិងឧបត្ថម្ភដល់សុខភាពនិងកែលំអជីវភាពរស់នៅរបស់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំនិងជនពិការក្រីក្រ។ ។ ចូលរួមក្នុងពិធីដើរថ្មើជើងនេះ កញ្ញា  Pham Thi Thu Thuy និស្សិតនៃសាកលវិទ្យាល័យគុរុកោសល្យទីក្រុងហូជីមិញបានសំណេះសំណាលថា៖ “នាងខ្ញុំពិតជារីករាយនិងមានសេចក្តីសុខណាស់ ព្រោះនេះជាលើកទី ១០ ហើយដែលនាងខ្ញុំបានចូលរួមក្នុងកម្មវិធីដែលពោរពេញទៅដោយលក្ខណៈមនុស្សធម៌និងអត្ថន័យនេះដែលជួយយើងទាំងអស់គ្នាអាចរស់នៅល្អជាង និងបំពេញការសិក្សាកាន់តែល្អជាង។ នាងខ្ញុំប្រាថ្នា នឹងក្លាយទៅជាគ្រូបង្រៀមម្នាក់ ដើម្បីអាចរួមចំណែកជួយមនុស្សដែលមានស្ថានភាពពិសេសដូចរូបនាងខ្ញុំផ្ទាល់”។

យុវជនខេត្ត Binh Duong បានទៅប្រមូលហត្ថលេខាដើម្បីជួយគាំទ្រដល់បណ្តឹងរបស់លោកស្រី Tran To Nga 

មុននេះ នាថ្ងៃទី ៩ ខែសីហានៅខេត្ត Binh Duong សមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/Dioxin ខេត្ត Binh Duong បានប្រារព្ធខួបលើកទី ៥៨ នៃគ្រោះមហន្តរាយពណ៌លឿងទុំនៅវៀតណាម (១០ សីហា ១៩៦១ - ១០ សីហា ២០១៨)។ ចាប់ពីឆ្នាំ ២០១៨ រហូតមកដល់ពេលនេះ សមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ ខេត្ត Binh Duong និងសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ ខេត្ត Binh Duong បានអនុវត្តកម្មវិធីលើកទឹកចិត្ត ក្រោមប្រធានបទ “អណ្តាតភ្លើងគ្មានពេលណារលត់”។ 

កម្មវិធីនេះបានប្រមូលហត្ថលេខាជាង ២០០.០០០ ដើម្បីជួយគាំទ្រដល់លោកស្រី Tran To Nga  (ជាអតីតអ្នកយកព័ត៌មាននៃទីភ្នាក់ងារព័ត៌មានវៀតណាម) ដែលលោកស្រីបានដាក់ពាក្យបណ្តឹង ក្រុមហ៊ុនគីមីដែលផលិតថ្នាំកំចាត់ស្មៅ ក្នុងនោះ មានជាតិគីមីពុលពណ៌លឿងទុំ/dioxin ដែលកងទ័ពអាមេរិកបានប្រើប្រាស់ក្នុងសង្គ្រាមវៀតណាម។ ដើម្បីឆ្ពោះទៅដំណើរប្រមូលហត្ថលេខាចំនួន ១ លានសម្រាប់ជូយគាំទ្រដល់លោកស្រី Nga នោះ មាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ ខេត្ត Binh Duong បានបន្តបំផុសកម្មវិធីលើកទឹក “អណ្តាតភ្លើងគ្មានពេលណារលត់”។ នៅតាមទីប្រជុំជននិងសាលារៀននានាទូទាំងខេត្ត Binh Duong តែម្តង។  នៅក្នុងពិធីរំលឹកខួបលើកទី៨៥នៃទិវាគ្រោះមហន្តរាយពណ៌លឿងទុំនៅវៀតណាមនេះ លោកស្រី Tran To Nga បានចែករំលែកថា៖ “សម្ព័ន្ធយុវជន Binh Duong និងយុវជន Binh Duong តែងតែជួយគាំទ្រការបណ្តឹងនេះយ៉ាងសកម្មណាស់។ តាមរយៈបណ្តឹងនេះ យុវជនហាក់ដូចជាយល់កាន់តែច្បាស់ពីការឈឺចាប់របស់មនុស្សជាតិ ការឈឺចាប់របស់សង្គម ការឈឺចាប់ពណ៌លឿងទុំ ហើយពួកគេកាន់តែមានសកម្មភាពវិជ្ជមានច្រើនផងដែរ”។

អនុប្រធានគណៈកម្មាធិការប្រជាជន Binh Duong លោក Dang Minh Hung បានប្រគល់ប័ណ្ឌសរសើរដល់សមូហភាពដែលបានរួមចំណែកយ៉ាងច្រើនក្នុងការថែរក្សាជនរងគ្រោះនិងក្រុមគ្រួសារជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/ dioxin (រូបថត៖ TTXVN)

ក្នុងថ្ងៃដដែល សមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin ខេត្ត Soc Trang បានសហការជាមួយសមាគមលើកកម្ពស់ការសិក្សានិងសម្ព័ន្ធយុវជននៃស្ថាប័ននានារបស់ខេត្ត Soc Trang  បានរៀបចំកម្មវិធី “បញ្ចាំងពន្លឺនៃកម្លាំងពលំវៀតណាម”។ នៅក្នុងកម្មវិធីនេះ មាននិស្សិតចំនួន ៣៥ នាក់ ដែលជាជនរងគ្រោះដោយសារជាតិគីមីពណ៌ លឿងទុំ និងជនពិការដែលទទួលបានអាហារូបករណ៍។ មិនត្រឹមតែប៉ុណ្ណោះ អត្តពលិកដែលជាជនរងគ្រោះដោយសារជាតិគីមីពុលពណ៌លឿងទុំ ដែលទទួលបានស្នាដៃខ្ពស់នៅ ក្នុងការប្រកួតកីឡាជនពិការថ្នាក់ជាតិឆ្នាំ ២០១៩ ក៏ទទួលបានរង្វាន់ពីគណៈកម្មាធិការរៀបចំផងដែរ៕

(ប្រភព៖ vovworld.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll