សកម្មភាពផ្លាស់ប្តូរពិសេសៗជាច្រើននៅមហោស្រពវប្បធម៌វៀតណាម - អាល្លឺម៉ង់ ឆ្នាំ ២០២០

17:58 2020/10/04

យុគសម័យ - ក្នុងក្របខ័ណ្ឌនៃមហោស្រពវប្បធម៌វៀតណាម - អាឡឺម៉ង់ Kulturfest ឆ្នាំ២០២០ (ចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី៤ ខែតុលាឆ្នាំ ២០២០) បានប្រព្រឹត្តទៅសកម្មភាពពិសេសជាច្រើន ដូចជាការផ្លាស់ប្តូរវប្បធម៌និងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងអាល្លឺម៉ង់។ ក្នុងមហោស្រពវប្បធម៌ Kulturfest ឆ្នាំ២០២០ បានបើកជាផ្លូវការនៅមជ្ឈមណ្ឌលសន្និបាតអន្តរជាតិហាណូយ។

សកម្មភាពផ្លាស់ប្តូរពិសេសៗជាច្រើននៅមហោស្រពវប្បធម៌វៀតណាម - អាល្លឺម៉ង់ ឆ្នាំ ២០២០
សកម្មភាពផ្លាស់ប្តូរពិសេសៗជាច្រើននៅមហោស្រពវប្បធម៌វៀតណាម - អាល្លឺម៉ង់ ឆ្នាំ ២០២០

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយវិទ្យុសម្លេងវៀតណាមសហការជាមួយសមាគមសហគ្រាសធុនតូចនិងមធ្យមវៀតណាមនិងក្រុមហ៊ុនហួងសែនគ្រុប (Huong Sen Group) ក្នុងគោលបំណងអបអរសាទរខួបលើកទី ៤៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងអាល្លឺម៉ង់និងខួបលើកទី ៣០ នៃទិវាបុណ្យឯករាជ្យជាតិអាល្លឺម៉ង់ផងដែរ។

គួរបញ្ជាក់ថាមហោស្រព Kulturfest ឆ្នាំ២០២០ បានបង្ហាញពីមហោស្រពអាឡឺម៉ង់ដ៏ល្បីឈ្មោះ Oktoberfest ដើម្បីណែនាំនិងផ្សព្វផ្សាយវប្បធម៌តែមួយគត់របស់សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ដល់ប្រជាជនវៀតណាម និងមិត្តភក្តិអន្តរជាតិក៏ដូចជាក្លាយទៅជាស្ពានភ្ជាប់ទំនាក់ទំនងក្នុងការលើកកម្ពស់ការយោគយល់គ្នាទៅវិញទៅមក ព្រមទាំងផ្លាស់ប្តូរវប្បធម៌និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកាន់តែជិតស្និទ្ធរវាងប្រទេសទាំងពីរជាពិសេស និងរវាងវៀតណាមនិងអឺរ៉ុបជាទូទៅផងដែរ៕
(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: thoidai.com.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll