សកម្មភាពជាច្រើននៅ ក្នុងពិធីសែនដូនតា (ពិធីបុណ្យភ្ជុំបិណ្ឌ) របស់ប្រជាជន ខ្មែរ Nam Bo នៅខេត្ត Soc Trang

16:23 2020/09/14

យុគសម័យ - ពិធីសែនសែនដូនតារបស់ប្រជាជនខ្មែរ Nam Bo នាឆ្នាំនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៦ ដល់ ១៨ ខែកញ្ញា ។ ប្រឈមនឹងការវិវត្តដ៏ស្មុគស្មាញនិងមិនអាចប៉ាន់ស្មានជាមុនបាននៃការរីករាលដាលនៃជំងឺ COVID-19 ប្រជាជនខ្មែរ Nam Bo នៅតំបន់ដីសណ្តទន្លេCuu Long និយាយរួមនិងខេត្ត Soc Trang និយាយដោយឡែកបានរីករាយក្នុងការស្វាគមន៍ពិធីសែនសែនដូនតា នៅឆ្នាំ ២០២០ ប៉ុន្តែមិនភ្លេចអំពីវិធានការការពារនិងប្រយុទ្ធប្រឆាំងនឹង ជំងឺ COVID-19 ។

សកម្មភាពជាច្រើននៅ ក្នុងពិធីសែនដូនតា (ពិធីបុណ្យភ្ជុំបិណ្ឌ) របស់ប្រជាជន ខ្មែរ Nam Bo នៅខេត្ត Soc Trang

នៅវត្ត Bai Chhau  នៅពេលដែលពុទ្ធបរិស័ទ មក និងប្រគេនចង្ហាន់ដល់ព្រះសង្ឃ ពួកគេត្រូវលាងដៃសម្លាប់មេរោគ។ (រូបថត៖ កាសែត Soc Trang)

មានវត្តមាននៅវត្ត Bai Chhau (Bai Xau) ទីរួមស្រុក My Xuyen  នៅពេលល្ងាច បរិយាកាសនៃពិធីភ្ជុំបិណ្ឌ (អូសបន្លាយក្នុង​រយៈពេល​ ១៥ ថ្ងៃ) ក៏មានភាពស្ងៀមស្ងាត់ដែរ។ រាល់​យប់​ចំនួនពុទ្ធបរិស័ទ​មកវត្ត​ដែល​មិនមានមនុស្សច្រើន​ដូចកាលពីប៉ុន្មាន​ឆ្នាំមុនឡើយ។ លើសពីនេះ​ ដើម្បីចូលរួមក្នុងការការពារ​និងប្រយុទ្ធ​ប្រឆាំងនឹងការរីករាលដាលនៃជំងឺ COVID-19 វត្តបានដាក់ដបទឹក​លាងដៃសម្លាប់មេរោគ សម្រាប់ប្រជាជន​ឬសាច់ញាតិ​ពុទ្ធបរិស័ទ​ចូលក្នុងវត្ត។

ព្រះតេជគុណ Tran Sa Phien ព្រះចៅអធិការវត្ត Bai Chhau បាន មានប្រសាសន៍ថា “ ដើម្បីចូលរួមក្នុងការពារ​និងប្រយុទ្ធប្រឆាំង​នឹងការរីករាលដាលនៃជំងឺ COVID-19​ វត្តនេះក៏បានផ្សព្វផ្សាយ​ឃោសនាបងប្អូនពុទ្ធបរិស័ទ ​ដើម្បី​រៀបចំ​ពិធីសែន​ជីដូនជីតា​តាមទម្រង់ខ្នាតតូច ប៉ុន្តែក៏មានអត្ថន័យ​និងពេញលេញ​ទៅ​ដោយ​មនុស្សជាតិផងដែរ។ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះ វត្ត អារាម​ក៏បាន​ដាក់ទឹកលាងដៃសំលាប់មេរោគសំរាប់ប្រជាជនចូលមកនិងប្រគេនចង្ហាន់ដល់ព្រះសង្ឃ ដើម្បីធានាសុខភាពពុទ្ធបរិស័ទ​និងព្រះសង្ឃ​នៅក្នុងវត្ត អារាម” ។

ប៉ុន្តែនៅវត្ត Chroi Tum Chas (ទីក្រុង Soc Trang) ក្នុងរដូវភ្ជុំបិណ្ឌឬ ពិធីសែនដូនតា បណ្តាពិធីការក៏ត្រូវបានអនុវត្ត​តាម​ទំនៀម​ទម្លាប់​របស់ព្រះពុទ្ធ ។ ដើម្បីចូលរួមចំណែកជួយដល់ប្រជាជនខ្មែរ​និងស្វាគមន៍ពិធីបុណ្យដូនតា ដោយស្មារតីសាមគ្គីភាព រីករាយ​សន្សំប្រាក់​និងធានា​នូវវិធានការប្រឆាំងនឹងការរាតត្បាត​ស្របតាម​ការណែនាំ​របស់គណៈកម្មាធិការប្រជាជនខេត្ត So Trang វត្តនេះ​បាន​រៀបចំនិងដាក់ទឹកលាងដៃសម្លាប់មេរោគ ផងដែរ។ អនាម័យដៃពេលមនុស្សមកវត្ត។

 

ថ្នាក់ដឹកនាំខេត្ត Soc Trang បានប្រគល់អំណោយដល់សមមិត្ត Ngo Khi អតីតនាយករងមន្ទីរវប្បធម៌  កីឡានិងទេសចរណ៍។ ។(រូបថត៖ កាសែត Soc Trang)

 

ព្រះឧបជ្ឈាយ៍​ Ly Den ជាព្រះចៅអធិការវត្ត Chroi Tum Chas បាននិាយាថា៖“ ដោយសារតែ​ពិធីបុណ្យសែនដូនតា​ឆ្នាំនេះបានធ្វើឡើង នៅពេលដែលការរីករាលដាលនៃ Covid-19 នៅតែមានភាពស្មុគស្មាញនៅក្នុងប្រទេសនិងពិភពលោក វត្តនេះតែងតែផ្សព្វផ្សាយនិងឃោសនាបងប្អូន ពុទ្ធបរិស័ទ​រក្សា​និងសម្អាតបរិស្ថានយ៉ាងសកម្ម ចាត់វិធានការបង្ការតាមការណែនាំ​របស់​ក្រសួង​សុខាភិបាល​ដើម្បីចូលរួមកាត់បន្ថយ​ការរីករាល​ដាលនៃជំងឺរាតត្បាតក្នុងសហគមន៍” ។

មុននោះនាថ្ងៃទី ១១ ខែកញ្ញា​លោក Tran Van Chuyen​ប្រធាន​គណៈកម្មាធិការប្រជាជនខេត្ត Soc Trang និងគណៈប្រតិភូបានមកសួរសុខទុក្ខព្រះសង្ឃ កម្មាភិបាល​ចូល​និវត្តជាគំរូ​​ដែលជាប្រជាជនខ្មែរនៅក្នុងទីក្រុង​ក្នុងឱកាសបុណ្យ​ដូនតា នៅឆ្នាំ ២០២០ ។

គណៈប្រតិភូបានមកសួរសុខទុក្ខនិងប្រគល់អំណោយដល់ព្រះព្រះឧបជ្ឈាយ៍​  Kim Rene អនុប្រធានសមាគមសាមគ្គី   ព្រះសង្ឃ​ស្នេហាជាតិនិងជាព្រះចៅអធិការវត្ត Mahatup) ។ មកសួរសុខទុក្ខ​និងប្រគល់អំណោយដល់សមមិត្ត Ngo Khi អតីតនាយករងនៃមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ លោក Kim Luol អតីតអនុប្រធាន មន្ទីរកិច្ចការជនជាតិភាគតិចខេត្ត./.

 

(បកប្រែដោយឌីណា)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll