វៀតណាមមានសកម្មភាពជាច្រើនដើម្បីគាំទ្រចំពោះទិវាទឹកពិភពលោក

20:45 2020/03/22

យុគសម័យ - ប្រទេសវៀតណាមបានរៀបចំឡើងសកម្មភាពជាក់ស្តែងដើម្បីគាំទ្រទិវាទឹកពិភពលោកផងដែរ ដែលក្នុងនោះមានសកម្មភាពដូចជាការសាងសង់និងប្រគល់គម្រោងនិងសំណង់ក្នុងវិស័យឧតុនិយម ធនធានទឹក និងការប្រែប្រួលអាកាសធាតុ។

វៀតណាមមានសកម្មភាពជាច្រើនដើម្បីគាំទ្រចំពោះទិវាទឹកពិភពលោក

វៀតណាមមានសកម្មភាពជាច្រើនដើម្បីគាំទ្រចំពោះទិវាទឹកពិភពលោក

ទិវាទឹកពិភពលោកថ្ងៃ ២២ មីនាឆ្នាំ ២០២០ ត្រូវបានអង្គការសហប្រជាជាតិរៀបចំឡើងក្រោមប្រធានបទ “ទឹកនិងការប្រែប្រួលអាកាសធាតុ” ដោយសង្កត់ធ្ងន់ទៅលើតួនាទីសំខាន់នៃធនធានទឹក ដំណោះស្រាយសម្រាប់ការគ្រប់គ្រងធនធានទឹកប្រកបដោយនិរន្តរភាព។

សហការជាមួយសហគមន៍អន្តរជាតិ ប្រទេសវៀតណាមបានរៀបចំឡើងសកម្មភាពជាក់ស្តែងដើម្បីគាំទ្រទិវាទឹកពិភពលោកផងដែរ ដែលក្នុងនោះមានសកម្មភាពដូចជាការសាងសង់និងប្រគល់គម្រោងនិងសំណង់ក្នុងវិស័យឧតុនិយម ធនធានទឹក និងការប្រែប្រួលអាកាសធាតុ ដើម្បីបម្រើឱ្យប្រសើរឡើងនូវសកម្មភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់ប្រជាជន ព្រមទាំង រៀបចំសិក្ខាសាលានិងកិច្ចពិភាក្សាតាមបណ្តាញអ៊ីនធឺណិតអំពីធនធានទឹកផងដែរ។ 

ទន្ទឹមនឹងនោះ តំបន់នានាក៏លើកកម្ពស់ការធ្វើអនាម័យបរិស្ថាន និងលើកសរសើរនិងផ្តល់រង្វាន់ដល់សមូហភាពនិងបុគ្គលដែលមានសមិទ្ធិផលឆ្នើមក្នុងការគ្រប់គ្រង ការការពារ និងការប្រើប្រាស់ធនធានទឹកប្រកបដោយប្រសិទ្ធភាពផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: vov)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll