វៀតណាមបន្តនាំមុខគេលើពិភពលោកលើវិស័យកែច្នៃនិងនាំចេញស្វាយចន្ទី

09:21 2020/11/25

ទោះបីជារងផល ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជម្ងឺ Covid-19 ក៏ដោយ ប៉ុន្តែគិតរហូតដល់ ដំណាច់ខែតុលាឆ្នាំ២០២០ ការនាំចេញស្វាយចន្ទីនៅតែសម្រេចបាន បរិមាណជាង៤២២ពាន់តោន កើន១២%បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ២០១៩ ដោយមានតម្លៃជាង២,៦ ពាន់លានដុល្លាអាមេរិក។

វៀតណាមបន្តនាំមុខគេលើពិភពលោកលើវិស័យកែច្នៃនិងនាំចេញស្វាយចន្ទី

ការកែច្នៃស្វាយចន្ទីសម្រាប់នាំចេញ។ (រូបថត៖ TTXVN)

ក្រោយរយៈពេល៣០ឆ្នាំកកើតនិងអភិវឌ្ឍមក វិស័យកែច្នៃ នាំចេញ ស្វាយចន្ទីវៀតណាមបានឈានឡើងទីតាំងលេខ១លើពិភពលោកជា បណ្ដើរៗ។ នៅពិធីរំលឹកខួបលើកទី៣០ទិវាបង្កើតសមាគមន៍ស្វាយចន្ទីវៀត ណាម (Vinacas) ដែលបានប្រារព្ធធ្វើឡើងនាយប់ថ្ងៃទី២៣ វិច្ឆិកា នៅទីក្រុង ហូជីមិញ តំណាង Vinacas បានឲ្យដឹងថា ក្នុងឆ្នាំ២០២០ ទោះបីជារងផល ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជម្ងឺ Covid-19 ក៏ដោយ ប៉ុន្តែគិតរហូតដល់ ដំណាច់ខែតុលាឆ្នាំ២០២០ ការនាំចេញស្វាយចន្ទីនៅតែសម្រេចបាន បរិមាណជាង៤២២ពាន់តោន កើន១២%បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ២០១៩ ដោយមានតម្លៃជាង២,៦ពាន់លានដុល្លាអាមេរិក។ តាមការ គ្រោងទុក ការនាំចេញស្វាយចន្ទីគ្រាប់ក្នុងឆ្នាំ២០២០ នឹងសម្រេចបាន បរិមាណ៤៥០ពាន់តោន ក្នុងតម្លៃជិត៣,៣ពាន់លានដុល្លាអាមេរិក។ លោក Pham Van Cong ប្រធាន Vinacas បានឲ្យដឹងថា ប្រៀងខ្លាំង នៃ វិស័យស្វាយចន្ទីវៀតណាមនោះគឺ បច្ចេកវិទ្យាកែច្នៃដ៏ជឿនលឿនបំផុតលើ ពិភពលោកដែលត្រូវបានផលិតដោយវៀតណាផ្ទាល់ខ្លួន៕  

(ប្រភពព័ត៌មាន: vovowolrd.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll