វៀតណាមបញ្ចាំងពន្លឺដ៏អស្ចារ្យរបស់ខ្លួននៅក្នុងមហោស្រពវប្បធម៌អាស៊ីឆ្នាំ ២០១៩ នៅទីក្រុង Bratislava

22:48 2019/08/04

យុគសម័យ - Asian Weekend មិនត្រឹមតែណែនាំអោយទស្សនិកជនស្គាល់អំពីវប្បធម៌ចម្រុះនិងសិល្បៈធ្វើម្ហូបដ៏សម្បូរបែបរបស់វៀតណាមប៉ុណ្ណោះទេ ថែមទាំងបានជួយបង្កើនចំណងមិត្តភាពនិងភាពស្អិតរមួតរវាងបណ្តាប្រទេសផងដែរ។

វៀតណាមបញ្ចាំងពន្លឺដ៏អស្ចារ្យរបស់ខ្លួននៅក្នុងមហោស្រពវប្បធម៌អាស៊ីឆ្នាំ ២០១៩ នៅទីក្រុង Bratislava
ឯកអគ្គរដ្ឋទូតនៃប្រទេសអាស៊ីចំនួន ៦ និងតំណាងរដ្ឋាភិបាលទីក្រុង Bratislava នៅឯព្រឹត្តិការណ៍នេះ (រូបថតៈ vov.vn)

វៀតណាមបានរួមជាមួយប្រទេសចំនួន ៥ ទៀតនៅទ្វីបអាស៊ីបានណែនាំអំពីលក្ខណៈវប្បធម៌ប្រពៃណីដ៏វិសេសវិសាលក៏ដូចជាពោរពេញទៅដោយសក្តានុពលទេសចរណ៍និងសិល្បៈធ្វើម្ហូបអាហារ នៅមហោស្រពវប្បធម៌ចម្រុះពណ៌ ដែលប្រារព្ធធ្វើឡើងនៅរដ្ឋធានី Bratislava  (នៃប្រទេសស្លូវ៉ាគី) ក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី២ និងទី៣ ខែសីហា។

នេះជាលើកទី ២ ហើយ ដែលព្រឹត្តិការណ៍ផ្សព្វផ្សាយអំពីវប្បធម៌អាស៊ី ដែលមានឈ្មោះថា អាស៊ីចុងសប្តាហ៍ (Asian Weekends 2019) ត្រូវបានរៀបចំឡើងដោយស្ថានទូតចិន ឥណ្ឌា ឥណ្ឌូនេស៊ី ជប៉ុន កូរ៉េខាងត្បូងនិងវៀតណាម សហការជាមួយរដ្ឋាភិបាលទីក្រុង Bratislava និងមជ្ឈមណ្ឌលវប្បធម៌ព៌តមាន Bratislava  ផងដែរ។

ការសម្តែងរបាំនិងការសម្តែងសម្លៀកបំពាក់អាវផាយវៀតណាម (រូបថតៈ vov.vn)

ស្ថិរក្នុងក្របខ័ណ្ឌនៃមហោស្រពវប្បធម៌រដូវក្តៅឆ្នាំ ២០១៩ ដែលកំពុងបានប្រព្រឹត្តទៅនៅទីក្រុង Bratislava នោះ Asian Weekends មិនត្រឹមតែណែនាំអោយទស្សនិកជនស្គាល់អំពីវប្បធម៌ចម្រុះ និងសិល្បៈធ្វើម្ហូបអាហារដ៏សម្បូរបែប ក៏ដូចជាសក្តានុពលទេសចរណ៍ប៉ុណ្ណោះទេ  ព្រឹត្តិការណ៍នេះថែមទាំងមានគោលបំណង ដើម្បីបង្កើនការយល់ដឹង ចំណងមិត្តភាពនិងភាពស្អិតរមួតរវាងបណ្តាប្រទេសដែលមានក្រុមជនជាតិភាគតិចរស់នៅឯប្រទេសស្លូវ៉ាគី។

នៅលើឆាកសម្តែងនៃមជ្ឈមណ្ឌល Bratislava  រូមជាមួយបណ្តាប្រទេសចូលរួមនោះ វៀតណាមបានទាក់ទាញការចាប់អារម្មណ៍របស់ទស្សនិកជនយ៉ាងខ្លាំង តាមរយៈការសម្តែងតន្រ្តីនិងរបាំចំនួន ៨ ដោយស្ថានទូតវៀតណាមសហការជាមួយសាខាសមាគមនារីវៀតណាមនៅស្លូវ៉ាគី។

ក្នុងរយៈពេលជិតមួយម៉ោងនៃការសម្តែង សិល្បៈករសម្តែងរបស់វៀតណាមបានបង្ហាញពីភាពស្រស់ស្អាតនៃទំនៀមទម្លាប់ប្រពៃណីរបស់ប្រជាជនវៀតណាម តាមរយៈរបាំឆ័ត្ររបស់ក្រុមជនជាតិភាគតិច HMong នៅតំបន់ព្រៃភ្នំភាគពាយព្យ, របាំ របស់ជនជាតិដើមភាគតិច Tay Nguyen, ចង្វាក់បទភ្លេងប្រជាប្រិយនៅតំបន់ដីសណ្តទន្លេក្រហមឬភាពទាក់ទាញនៃអាវផាយរបស់វៀតណាម។

លោកឯកអគ្គរដ្ឋទូត Duong Trong Minh បានណែនាំម្ហូបវៀតណាមដល់ភ្ញៀវដែលចូលរួមព្រឹត្តិការណ៍នេះ

ទន្ទឹមជាមួយគ្នានោះ វត្តមានរបស់ស្តង់ណែនាំពីសក្តានុពលទេសចរណ៍របស់វៀតណាមក៏ដូចជាម្ហូបអាហារពិសេសរបស់ វៀតណាម ទទួលបានការពេញនិយមចូលចិត្តពីសំណាក់ប្រជាជនស្លូវ៉ាគី ដូចជា cha gio, ណែម និងនំប៉័ង pa-te ផងដែរ។

ដោយមានការចាប់អារម្មណ៍ពីមុខម្ហូបវៀតណាមលោក Viktor Borecky ប្រជាជនស្លូវ៉ាគីមួយរូបដែលចូលរួមព្រឹត្តិការណ៍នេះបានអោយដឹងថា “ខ្ញុំស្គាល់មុខម្ហូបវៀតណាមតាមរយៈមិត្តភក្តិនៅវៀតណាមកាលពីខ្ញុំចូលរៀននៅសកលវិទ្យាល័យ។ ក៏ដូចប្រជាជនស្លូវ៉ាក់ជាច្រើនរូបទៀត ខ្ញុំពិតជាចូលចិត្តម្ហូបវៀតណាមនៅទីនេះ ពីព្រោះវាឆ្ងាញ់ណាស់ហើយមានរស់ជាតិពិសេសទៀតផង”។

ប្រជាជននិងអ្នកទេសចរ Bratislava បានមករីករាយនឹងការសម្តែងសិល្បៈក៏ដូចជារីករាយជាមួយមុខម្ហូបរបស់ប្រទេសនីមួយៗ។ យោងតាមឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅស្លូវ៉ាគី លោក Duong Trong Minh ថា៖ នេះគឺជាឱកាសដ៏ល្អសម្រាប់វៀតណាមក្នុងការលើកកម្ពស់សក្តានុពលវប្បធម៌និងទេសចរណ៍របស់ខ្លួនដល់ទស្សនិកជន។

ប្រជាជន Bratislava ជាច្រើនកុះករកំពុងលើកទឹកចិត្តការសម្តែងនិងម្ហូបអាហាររបស់ប្រទេសនានា

“យើងខ្ញុំបាននាំមកជូនប្រជាជន Btarislava និងភ្ញៀវទេសចរនូវកម្មវិធីដ៏សម្បូរបែប។ ហើយនេះក៏ជាឱកាសសម្រាប់យើងខ្ញុំណែនាំដល់ប្រជាជន អំពីមុខម្ហូបនិងវប្បធម៌វៀតណាមក៏ដូចជាការទាក់ទាញប្រជាជនស្លូវ៉ាគីធ្វើទេសចរណ៍មកកាន់វៀតណាមអោយបានច្រើនថែមទៀត”។ នេះបើយោងតាមប្រសាសន៍របស់ លោកឯកអគ្គរដ្ឋទូត។

ត្រូវបានរៀបចំជាលើកដំបូងនៅឆ្នាំ ២០១៨ Asian Weekend  ទទួលបានការគាំទ្រពីស្ថាប័នតំណាងការទូតអាស៊ីជាច្រើននៅស្លូវ៉ាគី ដោយមានគោលបំណង ជំរុញការផ្លាស់ប្តូរវប្បធម៌រវាងប្រទេសនិងប្រជាជននៃប្រទេសសាមី។ គណៈចាត់តាំងបានសង្ឃឹមថាព្រឹត្តិការណ៍នេះនឹងត្រូវធ្វើឡើងជារៀងរាល់ឆ្នាំ ហើយ Asian Weekend នៅឆ្នាំក្រោយនឹងមានតំណាងអាស៊ីចូលរួមកាន់តែច្រើន ដែលនាំមកនូវវប្បធម៌វិសេស នៃបណ្តាប្រទេសនានាទៅកាន់ប្រជាជននៃប្រទេសសាមីនិងអ្នកទេសចរជាក់ជាពុំខាន៕

(យោងតាម vov.vn ប្រែសម្រួលដោយស្រីពេជ្រ)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll