វៀតណាមជាមួយនឹងមហាពិធីបុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិឆ្នាំ២០១៩

09:18 2019/05/07

យុគសម័យ - មហាពិធីបុណ្យវិសាខបូជាជាពិធីបុណ្យដ៏ធំមួយដែលត្រូវបានរៀបចំឡើងក្នុងក្របខ័ណ្ឌនៃអង្គការសហប្រជាជាតិ ហើយត្រូវបានរដ្ឋាភិបាលនៃប្រទេសជាច្រើនគាំទ្រ ទទួលរៀបចំ និងបង្កលក្ខណៈងាយស្រួលផងដែរ។ បន្ទាប់ពីបានទទួលរៀបចំប្រកបដោយជោគជ័យនូវមហាពិធីបុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិ កាលពីឆ្នាំ ២០០៨និង២០១៤មកនោះ នេះគឺជាលើក៣ហើយ ដែលសមាគមព្រះពុទ្ធសាសនាវៀតណាមបានរួមសហការជាមួយគណៈកម្មាធិការអង្គការអន្តរជាតិ (ICDV) ធ្វើជាម្ចាស់ផ្ទះសម្រាប់ប្រារព្ធមហាពិធីបុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិ ដោយមានជំនួយនិងការឧបត្ថម្ភរបស់រដ្ឋាភិបាលវៀតណាម។

វៀតណាមជាមួយនឹងមហាពិធីបុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិឆ្នាំ២០១៩
វត្ត Tam Chuc ទីកន្លែងប្រព្រឹត្តទៅនូវពិធីបុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិ (រូបថតៈ vnexpress)

មហាពិធីបុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិ ឆ្នាំ ២០១៩ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៤ ខែឧសភាឆ្នាំ ២០១៩ នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធ Tam Chuc ឃុំ Ba Sao ស្រុក Kim Bang ខេត្ត Ha Nam ក្រោមប្រធាន “វិធីសាស្ត្រអភិក្រមរបស់ព្រះពុទ្ធសាសនា សម្រាប់ភាពជាអ្នកដឹកនាំសកលនិងទំនួលខុសត្រូវក្នុងការចែករំលែកដើម្បីសង្គមប្រកបដោយចីរភាព” (Buddhist Approach to Global Leadership and Shared Responsibilities for Sustainable Societies)។

ក្នុងអំឡុងពេលដែលប្រព្រឹត្តទៅមហាពិធីបុណ្យវិសាខបូជា ឆ្នាំ​ ២០១៩ នឹងមានព្រឹត្ដិការណ៍សំខាន់ៗជាច្រើន ដែលមានចរិតលក្ខណៈអន្តរជាតិ ដូចជា៖ សិក្ខាសាលាវិទ្យាសាស្ត្រ; ពិព័រណ៍ Panorama វិចិត្រសិល្បៈពុទ្ធសាសនាវៀតណាមនិងពិភពលោក; កម្មវិធីសម្តែងសិល្បៈពុទ្ធសាសនាអន្តរជាតិ;  ពិធីសូត្រធម៌ និងពិធីបុណ្យបណ្តែតប្រទីបដើម្បីអធិស្ឋានសូមឲ្យពិភពលោកទាំងមូល មានតែសេចក្តីសុខចម្រើន។ ក្នុងឱកាសនេះ គណៈប្រតិភូក៏បានស្តាប់សារអបអរសាទររបស់អគ្គលេខាធិការអង្គការសហប្រជាជាតិក៏ដូចជាពីប្រមមុខដឹកនាំរដ្ឋនិងអ្នកដឹកនាំពុទ្ធសាសនានៅលើពិភពលោកផងដែរ។

តាមការគ្រោងទុក្ខ នៅមហាពិធីបុណ្យវិសាខបូជា ឆ្នាំ ២០១៩ នេះ វៀតណាមនឹងទទួលស្វាគមន៍ប្រតិភូចូលរួមជាង ១០ម៉ឺន នាក់ ដែលជាព្រះសង្ឃ ១.៥០០អង្គ អ្នកដឹកនាំសាសនា និកាយព្រះពុទ្ធសាសនានានា សាស្ត្រាចារ្យ បណ្ឌិត អ្នកស្រាវជ្រាវ អ្នកប្រាជ្ញអំពីព្រះពុទ្ធសាសនាក៏ដូចជាពុទ្ធបរិស័ទ ដែលមកពីបណ្តាប្រទេសនិងតំបន់ដែនដីជាង១០០ លើទូទាំងពិភពលោក។ ព្រឹត្តិការណ៍នេះគឺជាឱកាសដើម្បីជួបប្រាស្រ័យនិងផ្លាស់ប្តូរមតិយោបល់រវាងបណ្តាអ្នកដឹកនាំព្រះពុទ្ធសាសនា និងជាឱកាសដើម្បីផ្សព្វផ្សាយសាររបស់ព្រះពុទ្ធទៅកាន់មនុស្សជាតិ អំពីសន្តិភាព ភាពសុខដុម វឌ្ឍនភាពនិងការអភិវឌ្ឍន៍។

ការធ្វើជាម្ចាស់ផ្ទះនៃមហាពិធីបុណ្យវិសាខបូជានៃអង្គការសហប្រជាជាតិនៅវៀតណាមលើកនេះ បានប្រកបអត្ថន័យយ៉ាងធំធេងនិងជាក់ស្តែង ចំពោះជីវភាពខាងនយោបាយ សេដ្ឋកិច្ច សង្គម​ក៏ដូចជាវប្បធម៌របស់វៀតណាមផងដែរ។

សូមជម្រាបថា ប្រទេសវៀតណាមគឺជាប្រទេសដែលមានប្រពៃណីពុទ្ធសាសនា។ ជាមួយនឹងប្រវត្តិសាស្ត្រជិតពីរពាន់ឆ្នាំដែលព្រះពុទ្ធសាសនាបានរួមដំណើរជាមួយប្រទេសជាតិនោះ វប្បធម៌ព្រះពុទ្ធសាសនាបានក្លាយជាផ្នែកមួយនៃវប្បធម៌ជាតិវៀត ណាម។ តម្លៃវប្បធម៌ មនោគមវិជ្ជា សីលធម៌ ផ្នត់រស់នៅនិងព្រះធម៌នៃពុទ្ធសាសនា បានរួមចំណែកបង្កើតឡើងអត្តសញ្ញាណនិងលក្ខណៈពិសេសនៃវប្បធម៌វៀតណាម។

មជ្ឈមណ្ឌលសន្និសីទអន្តរជាតិនៃវត្ត Tam Chuc ទីកន្លែងប្រារព្ធពិធីបុណ្យវិសាខបូជា ២០១៩ (រូបថតៈ Giang Huy)

ចាប់តាំងពីបានជ្រាបចូលវៀតណាមមក ព្រះពុទ្ធសាសនាតែងតែជាកត្តាសំខាន់សម្រាប់ជំរុញឱ្យមានសន្តិភាពនិងភាពសុខដុមរមនាក្នុងសង្គម ដែលរួមចំណែកយ៉ាងធំធេងដល់បុព្វហេតុកសាង ការពារនិងអភិវឌ្ឍន៍ប្រទេសជាតិ។ ថ្នាក់ដឹកនាំបក្សនិងរដ្ឋបានអះអាងម្តងហើយម្តងទៀតនូវគោលនយោបាយមុនក៏ដូចជាក្រោយរបស់រដ្ឋវៀតណាម គឺគោរពនិងបង្កលក្ខណៈងាយស្រួលដល់ប្រជាជនក្នុងការអនុវត្តសេរីភាពខាងជំនឿសាសនា ជំរុញភាពសុខដុមរមនា សាមគ្គី សាសសនាទាំងអស់ ក៏ដូចជាពង្រីកនូវតម្លៃវប្បធម៌និងសីលធម៌នៃសាសនាទាំងឡាយ ដើម្បីរួមចំណែកដល់គោលដៅអភិវឌ្ឍប្រទេសជាតិនិងនាំមកនូវជីវភាពប្រសើរជាងជូនដល់ប្រជាជនគ្រប់រូប។

មហាពិធីបុណ្យវិសាខបូជាអង្គការសហប្រជាជាតិឆ្នាំ ២០១៩ គឺជាព្រឹត្តិការណ៍កិច្ចការបរទេសដ៏មានសារៈសំខាន់ ដែលរួមចំណែកលើកកំពស់តួនាទីរបស់ពុទ្ធសាសនាវៀតណាមក្នុងសមាហរណកម្មអន្តរជាតិ ជាពិសេសពង្រឹងទំនាក់ទំនងរវាងសមាគមព្រះពុទ្ធសាសនាវៀតណាមនិងសមាគមព្រះពុទ្ធសាសនានិង ប្រព័ន្ធពុទ្ធសាសនានៅទូទាំងពិភពលោក។ រហូតមកដល់ឥឡូវនេះសហគមន៍ពុទ្ធសាសនាពិភពលោកបានរៀបចំប្រកបដោយជោគជ័យនូវមហាពិធីបុណ្យវិសាខបូជាអង្គការសហប្រជាជាតិ ជាង១០លើកហើយ ក្នុងនោះ វៀតណាមបានទទួលរៀបចំប្រកបដោយជោគជ័យ នូវមហាពិធីបុណ្យនេះ កាលពីឆ្នាំ ២០០៨ និង ២០១៤ ដែលbanបង្កើតជំនឿទុកចិត្តជាមួយសហគមន៍ពិភពលោក។ ការប្រារព្ធមហាពិធីបុណ្យវិសាខ​បូជា ឆ្នាំ ២០០៨ និង ២០១៤ បានបង្ហាញឱ្យឃើញនូវរូបភាពដ៏ស្រស់ស្អាត និងចំណាប់អារម្មណ៍ដ៏ល្អប្រសើរអំពីប្រទេសនិងប្រជាជនវៀតណាមក៏ដូចជាសមាគមព្រះពុទ្ធសាសនាវៀតណាមជាមួយមិត្តភក្តិអន្តរជាតិ។ ភ្ញៀវនិងអ្នកជំនាញនានាបានវាយតម្លៃខ្ពស់ចំពោះការត្រៀមរៀបចំរបស់វៀតណាម។ ប្រធានបទនៃមហាពិធីបុណ្យវិសាខបូជាឆ្នាំ ២០១៩នេះ  គឺមានសារៈសំខាន់យ៉ាងខ្លាំងនៅក្នុងសតវត្សទី ២១​ នេះ ជាពិសេសក្នុងសម័យកាលបដិវត្តន៍ឧស្សាហកម្មទី ៤ ដែលកំពុងប្រព្រឹត្តទៅយ៉ាងឆាប់រហ័ស។ ទំនួលខុសត្រូវសង្គមនិងសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព មិនមែនគ្រាន់តែជាភារកិច្ចមួយប៉ុណ្ណោះទេ ថែមទាំងជាបញ្ហាប្រឈមសម្រាប់យុគសម័យបច្ចុប្បន្នទៀតផង។  ដោយបានផ្សាភ្ជាប់នឹងគោលនយោបាយរបស់អង្គការសហប្រជាជាតិ ហេតុដូច្នេះ ប្រធានបទនានាដែលបានបង្ហាញនៅឯសិក្ខាសាលាពុទ្ធសាសនាគឺជាការរួមចំណែករបស់ព្រះពុទ្ធសាសនាទៅក្នុងឃ្លាំងចំណេះដឹងរបស់មនុស្សលោក ព្រមទាំងរួមចំណែកដំណោះស្រាយចំពោះបញ្ហានៃជីវភាពរស់នៅក្នុងសង្គមនិងលើសកលលោកទាំងមូលផងដែរ។

មហាពិធីបុណ្យវិសាខបូជាឆ្នាំ ២០១៩ ក៏ជាឱកាស ដើម្បីផ្សព្វផ្សាយនូវផ្ទាំងទស្សនីយភាពអំពីប្រទេសនិងប្រជាជន វៀត ណាម ក្នុងការជំរុញវិស័យទេសចរណ៍ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតាមមូលដ្ឋាននានា ព្រមទាំងជាឱកាសល្អមួយ ដើម្បីចលនាឲ្យអង្គការ UNESCO ទទួលស្គាល់នូវតំបន់បេតិកភណ្ឌដ៏ល្បីឈ្មោះ Huong Son (នៃរដ្ឋធានីហាណូយ) វត្ត Tam Chuc (នៃខេត្ត Ha Nam),  Van Long (Ninh Binh) និង Dong Tam (Hoa Binh) គឺជាបេតិកភណ្ឌធម្មវប្បធម៌ ធម្មជាតិរបស់ពិភពលោក។ តាមនោះ លើកកម្ពស

ឋានៈរបស់វៀតណាមនៅលើឆាកអន្តរជាតិ បង្កើនទំនាក់ទំនងមិត្តភាពជាមួយប្រទេសទាំងអស់ក្នុងតំបន់និងពិភព លោក។ ទន្ទឹមជាមួយគ្នានេះ ក៏បានបង្ហាញពីបន្ទុកនិងតួនាទីរបស់វៀតណាមក្នុងការអនុវត្តគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍របស់អង្គការសហប្រជាជាតិ។ ជាពិសេស ការចូលរួមសមាហរណកម្មអន្តរជាតិដ៏ស៊ីជម្រៅរបស់វៀតណាមមានក្នុងគោលបំណងកសាងសន្តិភាពនៅលើពិភពលោកនិងក្នុងតំបន់ផងដែរ។

ទេសភាពដ៏ស្រស់ត្រកាលរបស់វត្ត Tam Chuc (រូបថតៈ ĐCSVN)

មហាពិធីបុណ្យវិសាខបូជាឆ្នាំ ២០១៩ នឹងជាថ្មីម្តងទៀត រួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍវិស័យទេសចរណ៍និងការវិនិយោគលើវិស័យសេដ្ឋកិច្ចនៅវៀតណាម ដើម្បីវៀតណាមអាចក្លាយទៅជាគោលដៅសម្រាប់ភ្ញៀវទេសចរអន្តរជាតិពីរូបភាពដ៏ស្រស់ស្អាតដែលវៀតណាមបានបង្កើតឡើងតាមរយៈការទទួលរៀបចំនូវមហាពិធីបុណ្យវិសាខបូជា ឆ្នាំ ២០១៩ លើកនេះ។

ក្នុងក្របខ័ណ្ឌនៃមហាពិធីបុណ្យនេះ ការតាំងពិព័រណ៍អំពីវប្បធម៌ព្រះពុទ្ធសាសានានឹងបង្ហាញណែនាំនិងផ្សព្វផ្សាយជាមួយអ្នកទេសចរក្នុងស្រុកនិងអន្តរជាតិអំពីផលិតផលឧស្សាហកម្មនាំចេញពិសេស; ផលិតផលសិប្បកម្មវិចិត្រសិល្បៈនិងភូមិរបរបែបប្រពៃណីរបស់វៀតណាម ជាពិសេសខេត្ត Ha Nam តែម្តង ដើម្បីបង្កើតឱកាសសម្រាប់បុគ្គល អង្គភាព គ្រឹះស្ថានផលិតកម្មនិងសហគ្រាសនានាដើម្បីចូលរួមផ្លាស់ប្តូរបទពិសោធ ផ្សព្វផ្សាយនូវផលិតផលនិងពាណិជ្ជសញ្ញាដល់អ្នកប្រើប្រាស់ អ្នកទេសចរនិងវិនិយោគិន សំដៅជំរុញការប្រើប្រាស់ ស្វែងរកឱកាសសហប្រតិបត្តិការធ្វើអាជីវកម្ម បើកទូលាយទីផ្សារ និងជំរុញកិច្ចសហប្រតិបត្តិការវិនិយោគធ្វើអាជីវកម្មនៅក្នុងវិស័យជាច្រើន។

មហាពិធីបុណ្យវិសាខបូជាអង្គការសហប្រជាជាតិ ឆ្នាំ២០១៩ គឺជាព្រឹត្តិការណ៍កិច្ចការបរទេសដ៏មានសារៈសំខាន់ ដែលរួមចំណែកលើកកំពស់តួនាទីរបស់ពុទ្ធសាសនាវៀតណាមក្នុងសមាហរណកម្មអន្តរជាតិ ព្រមទាំងអះអាងពីឋានៈនិងទំនួលខុសត្រូវរបស់វៀតណាមចំពោះអង្គការសហប្រជាជាតិ។ ។ ការទទួលរៀបចំប៉ុន្មានលើកមុននេះ បានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅនៅក្នុងដូងចិត្តមិត្តភក្តិអន្តរជាតិអំពីរូបភាពទឹកដីនិងមនុស្សវៀតណាម ក៏ដូចជាវប្បធម៌និងជីវភាពខាងសាសនានៅវៀតណាមផងដែរ៕

(អត្ថបទនិងបកប្រែដោយ Ha Ngoc)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll