វៀតណាមជាប់ក្នុង Top 10 នៃគោលដៅពេញនិយមបំផុតនៅលើពិភពលោក

12:32 2019/10/24

យុគសម័យ - យោងតាមការជ្រើសរើសរបស់អ្នកអានទស្សនាវដ្តីទេសចរណ៍ Cntraveler នោះ ប្រទេសវៀតណាមជាប់ចំណាត់ថ្នាក់ខ្ពស់ជាងប្រទេសជប៉ុននិងទួរគី។

វៀតណាមជាប់ក្នុង Top 10  នៃគោលដៅពេញនិយមបំផុតនៅលើពិភពលោក
(រូបថតៈ Do Anh Vu)

ប្រទេសវៀតណាម

ប្រទេសវៀតណាមទទួលបាន ៩០,៤៦ ពិន្ទុ ជាប់ចំណាត់ថ្នាក់ទី ១០ ក្នុងបញ្ជីទិសដៅដែលពេញនិយមបំផុត ដោយអ្នកអាន Cntraveler ជ្រើសរើសក្នុងឆ្នាំ ២០១៩។ នៅក្នុងនោះ ទស្សនាវដ្តីនេះ បានប្រាប់អ្នកដំណើរគួរស្វែងយល់ពីចង្វាក់រស់រវើកនៃជីវភាពប្រចាំថ្ងៃរបស់ទីក្រុងហូជីមិញ ឬទស្សនាទិសដៅ “មិនគួរឱ្យជឿ” ដូចជាទីក្រុង Da Nang និងទីក្រុង Hoi An ជាដើម។ ពិន្ទុនេះគឺជាភាគរយដែលបង្ហាញពីការពេញចិត្តជាមធ្យម។

(រូបថតៈ Pixabay/Kanenori)

ប្រទេសឥណ្ឌូនេស៊ី

ឥណ្ឌូណេស៊ីស្ថិតនៅលំដាប់កំពូលនៃបណ្ជីចំណាត់ថ្នាក់ដោយទទួលបានពិន្ទុ ៩២,៧៨។ នៅទីនេះ អ្នកទេសចរអាចដើរលេងកម្សាន្តនៅតាមឆ្នេរខ្សាច់នៃកោះហ្គីលីឬស្វែងយល់ពីបេះដូងបៃតងរបស់កោះបាលី នៃទីក្រុង Ubud។  

(រូបថត៖ Lan Huong)

ប្រទេសថៃ

ជាប់ចំណាត់ថ្នាក់បន្ទាប់ពីឥណ្ឌូនេស៊ីគឺជាទឹកដីនៃប្រាសាទមាស ដែលមានពិន្ទុ ៩២.៣៧។ ក្រៅពីទីក្រុងបាងកកនិងប៉ាតាយ៉ាមក ប្រទេសថៃក៏ជាម្ចាស់កោះស្រស់ស្អាត សមស្របសម្រាប់តម្រូវការទេសចរណ៍ជាច្រើន ដូចជាកោះយ៉ៅ កោះសាមុយ កោះតាវ កោះផានណៃ និងភូកេត ជាដើម។ 

(រូបថតៈ Pixabay/Julius Silver)

ប្រទេសព័រទុយហ្កាល់

នេះជាប្រទេសដំបូងគេនៅអឺរ៉ុបដែលជាប់ចំណាត់ថ្នាក់ដោយទទួលបានពិន្ទុ ៩១,៩៤។ ដូចដែលទស្សនាវដ្តីចុះផ្សាយ អ្នកអាចបង្ហោះខ្លែងនៅក្នុងទេសភាពដ៏ស្រស់ស្អាតនៃឆ្នេរសមុទ្រម៉លដូដូ ដ៏វែងឬទស្សនាតំបន់អភិរក្សធម្មជាតិនៅអាវីយ។

(រូបថតៈ Pixabay/Nuzree)

ប្រទេសស្រីលង្កា

ប្រទេសនេះទាក់ទាញភ្ញៀវទេសចរជាមួយនឹងសម្រស់ធម្មជាតិ វប្បធម៌និងប្រវត្តិសាស្រ្តរបស់ខ្លួនមានអាយុកាលជាង ២០០០ ឆ្នាំមកហើយ។ នៅទីនេះ អ្នកអាចរុករកប្រាសាទបុរាណ លេងជាមួយដំរី ជិះស្គីក្នុងតម្លៃថោកនិងរីករាយនឹងអាហារឆ្ងាញ់។ ប្រទេសនេះ ជាប់ចំណាត់ថ្នាក់ទី ៤ ក្នុងបញ្ជីចំណាត់ថ្នាក់ ដោយទទួលបានពិន្ទុ ៩១,៧៩។ 

(រូបថតៈ Pixabay/Sharonang)

ប្រទេសអាហ្វ្រិកខាងត្បូង

ដោយទទួលបានពិន្ទុ ៩១.៥៩ នោះ អាហ្រ្វិកខាងត្បូងជាប្រទេសតែម្នាក់គត់នៃទ្វីបអាហ្វ្រិកដែលជាប់ចំណាត់ ក្នុង Top ១០។ នេះជាប្រទេសមួយដែលមានភូមិសាស្ត្រចម្រុះនិងមានទេសភាពដ៏ស្រស់ស្អាត។ អ្នកទេសចរអាចជួបប្រទះនូវសកម្មភាពផ្សេងៗ ដូចជាការផ្សងព្រេងជាមួយសត្វព្រៃ ការលោតប៉ោងប៉ោង ការជិះស្គី ការជិះស្គីខ្លែង ការនេសាទតាមសមុទ្រជ្រៅ ការមុជទឹកជាដើម។ 

(រូបថតៈ Pixabay/Skeeze)

ប្រទេសប៉េរូ

ជាមួយនឹងប្រាសាទបុរាណអ៊ីកា ដែលជាអាថកំបាំងបំផុតរបស់ពិភពលោក ប៉េរូស្ថិតក្នុងចំណាត់ថ្នាក់ទី ៦ នៃបញ្ជីរៀបចំណាត់ថ្នាក់ Top 0។ ពិន្ទុរបស់ប្រទេសគឺ ៩១,២៨។  

(រូបថតៈ Pixabay/Russell Yan)

ប្រទេសក្រិក

ប្រទេសក្រិកទាក់ទាញភ្ញៀវទេសចរដោយកោះលាបពណ៌សលេចធ្លោនៅលើផ្ទៃមេឃពណ៌ខៀវ ឆ្នេរខ្សាច់រហោស្ថានដែលមានទឹកថ្លា។ កោះដែលស្អាតបំផុតដែលត្រូវទៅលេងនៅប្រទេសនេះគឺសាន់ តូរីនី ស្កេថូស និងឡេហ្វកាដា។ យោងតាមចំណាត់ថ្នាក់ ប្រទេសក្រិកទទួលបាន ៩១,១៨ ពិន្ទុ ឈរនៅលំដាប់ទី ៧ ក្នុងបញ្ជី។ 

(រូបថត៖ Pixabay/Monica Volpin)

ប្រទេសហ្វីលីពីន

បទពិសោធន៍ល្អបំផុតដែលអ្នកទេសចរគួរសាកល្បងនៅក្នុងប្រទេសនេះ គឺការទៅលេងកោះនានាដែលមានឆ្នេរខ្សាច់ដែលមានម្លប់ត្រជាក់ មើលថ្មប៉ប្រះទឹក ផ្កាថ្ម ធ្វើដំណើរទៅភ្នំភ្លើង ចូលរួមពិធីបុណ្យនានា ដូចជាស៊ីណូលូក នៅសេប៊ូនិង Ati-Atihan នៅ Kalibo។ ប្រទេសនេះទទួលបានពិន្ទុ ៩០.៦៣ ស្ថិតក្នុងចំណាត់ថ្នាក់ទី ៨។  

(រូបថតៈ Pixabay/Gellinger)

ប្រទេសអ៊ីតាលី

ដោយមានពិន្ទុច្រើនជាងវៀតណាម ០,១៦ ពិន្ទុ ប្រទេសអ៊ីតាលីគឺជាប់ចំណាត់ថ្នាក់ទី ៩ ក្នុងបញ្ជី។ ប្រទេសនេះ នៅតែរក្សានូវវត្ថុបុរាណនានា ដូចជា សង្វានរ៉ូម Colosseum, វិហារ Pantheon។ លើសពីនេះទៀត ប្រទេសអ៊ីតាលីក៏ជាម្ចាស់កម្មសិទ្ធិនៃឆ្នេរសមុទ្រជាង ៨០០០ គីឡូម៉ែត្រ កោះ ៤០០ កន្លែង និងមានបេតិកភណ្ឌពិភពលោកចំនួន ៥១ សម្រាប់ភ្ញៀវទេសចរមកទស្សនា។

ប្រទេសនៅសល់ក្នុងបញ្ជីរៀបចំណាត់ថ្នាក់គឺប្រទេសទួរគី ជប៉ុន ម៉ិកស៊ិក តង់ហ្សានី អ៊ីស្រាអែល កូឡុំប៊ី នូវែលហ្សេឡង់ អៀរឡង់ កម្ពុជានិងក្រូអាត ៕

 


ពានរង្វាន់ The Readers’Choise របស់ CN Travelerត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីឆ្នាំ ១៩៩៨។ នៅឆ្នាំនេះ មានមនុស្សជាង ៦០ ម៉ឺននាក់ បានបោះឆ្នោតជ្រើសរើសគោលដៅទេសចរណ៍ សណ្ឋាគារ ក្រុមហ៊ុនទេសចរណ៍និងបទពិសោធន៍គួរអោយទាក់ទាញបំផុត។ បញ្ជីនេះត្រូវបានចុះផ្សាយនៅក្នុងទស្សនាវដ្តីអង់គ្លេសនិងអាមេរិក។

(សរុបនិងបកប្រែដោយស្រីព្រេជ)

;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll