វត្ត Tran Quoc និងវត្ត Buu Long របស់វៀតណាមស្ថិតក្នុងចំណោមស្ថាបត្យកម្មព្រះពុទ្ធសាសនាដែលស្អាតជាងគេបំផុតនៅលើពិភពលោក

14:18 2019/08/09

យុគសម័យ - ប្រទេសវៀតណាមមានវត្តចំនួនពីរស្ថិតក្នុងកំពូលនៃស្ថាបត្យកម្មព្រះពុទ្ធសាសនាដ៏ស្រស់ស្អាតបំផុតនៅលើពិភពលោក ដែលត្រូវបានបោះឆ្នោតគាំទ្រដោយទស្សនាវដ្តីជាតិភូមិសាស្ត្រនៃសហរដ្ឋអាមេរិក (National Geographic)។ នៅក្នុងអត្ថបទថ្មីៗនេះ ទស្សនាវដ្តី National Geographic បានចែករំលែកបញ្ជីវត្តព្រះពុទ្ធសាសនាដែលមានស្ថាបត្យកម្មដ៏ស្រស់ស្អាតនិងមានតម្លៃបំផុតនៅលើពិភពលោក ហើយវៀតណាមមានវត្តចំនួនពីរជាប់ក្នុង Top នេះ រួមមានវត្ត Tran Quoc នៅទីក្រុងហាណូយ និងវត្ត Buu Long នៅទីក្រុងហូជីមិញ។

វត្ត Tran Quoc និងវត្ត Buu Long របស់វៀតណាមស្ថិតក្នុងចំណោមស្ថាបត្យកម្មព្រះពុទ្ធសាសនាដែលស្អាតជាងគេបំផុតនៅលើពិភពលោក

វត្ត Tran Quoc

វត្ត Tran Quoc

វត្ត Tran Quoc  មានទីតាំងស្ថិតនៅលើកោះខាងកើតនៃបឹង Tay ចំណុះខ័ណ្ឌ Tay Ho (នៃរដ្ឋធានីហាណូយ) ដែលជាវត្តចំណាស់ជាងគេ ដោយមានអាយុកាលជាង ១៥០០ ឆ្នាំ។ មិនត្រឹមតែល្បីឈ្មោះដោយសម្រស់បុរាណទេ វត្ត Tran Quoc ថែមទាំងមានទីធ្លាបៃតង ដែលធ្វើឱ្យស្ថាបត្យកម្មទាំងមូលមានភាពចុះសម្រុងគ្នា គួរអោយទាក់ទាញណាស់។

នៅក្នុងអត្ថបទជាច្រើនដែលបានចុះផ្សាយលើទស្សនាវដ្តីទេសចរណ៍ពិភពលោក ធ្លាប់បានសរសើរវត្ត Tran Quoc ថាជាស្នាដៃព្រះពុទ្ធសាសនាដ៏ស្រស់ស្អាត ដែលមើលពីចម្ងាយហា់ដូចជាផ្កាឈូកមួយទង។ ជាមួយនឹងតម្លៃប្រវត្តិសាស្ត្រនិងស្ថាបត្យកម្មនោះ វត្ត Tran Quoc មានភាពល្បីល្បាញនិងលក្ខណៈពិសិដ្ឋ វត្តបានដែលទាក់ទាញពុទ្ធបរិស័ទនិងភ្ញៀវទេសចរជាច្រើនមកធ្វើដំណើរកម្សាន្តផងដែរ។

វត្ត Buu Long 

វត្ត Buu Long

វត្ត Buu Long មានទីតាំងស្ថិតនៅក្នុងខ័ណ្ឌទី ៩ មានឆ្ងាយប្រហែល ២០ គីឡូម៉ែត្រពីទីក្រុងហូជីមិញ។  វត្តមានឈ្មោះជាផ្លូវការគឺវត្តអារាម Dinh Buu Long ។ 

ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៤២, ដល់ ឆ្នាំ ២០០៧ វត្ត Buu Long ត្រូវបានវិនិយោគសាងសង់និងជួសជុលឡើងវិញ ហើយក្លាយជាស្នាដៃស្ថាបត្យកម្មដ៏វិសេសវិសាល នៃការរួមបញ្ចូលគ្នាប្រកបដោយសុខដុមរមនានៃវប្បធម៌ថៃនិងឥណ្ឌារួមទាំងភាពប៉ិនប្រសប់នៃស្ថាបត្យកម្មនៃរាជកាល Nguyen ទៀតផង។

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll