វត្តមានរបស់ព្រះពុទ្ធសាសនានៅក្នុងអត្តសញ្ញាណវប្បធម៌វៀតណាម

07:05 2019/05/09

យុគសម័យ - នៅក្នុងជីវភាពសង្គម សីលធម៌ វប្បធម៌ ធម្មការនិងសាសនាវាបានរួមចំណែកធ្វើឲ្យប្រពៃណីវប្បធម៌របស់ប្រជាជនវៀតណាមកាន់តែសម្បូរបែប និងរួមចំណែកដល់ការបង្កើតឡើងបុគ្គលិកលក្ខណៈមនុស្សសាស្ត្រនិងមនុស្សធម៌នៃផ្នែកមួយរបស់ប្រជាជនវៀតណាម។

វត្តមានរបស់ព្រះពុទ្ធសាសនានៅក្នុងអត្តសញ្ញាណវប្បធម៌វៀតណាម

វប្បធម៌ពុទ្ធសាសនាវៀតណាមបានបានឆ្លងកាត់ពេលវេលាជិត ២.០០០ ឆ្នាំនៃប្រវត្តិសាស្ត្រ ដែលបង្កើតឡើងជាអត្តសញ្ញាណដោយឡែករបស់ខ្លួន។ អាចអះអាងបានថា បេតិកភណ្ឌវប្បធម៌ព្រះពុទ្ធសាសនាវៀតណាមបានរួមចំណែកដ៏សក្តិសមទៅក្នុងឃ្លាំងបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបនិងវិសេសិសាលរបស់ប្រទេសជាតិ ហើយកាន់តែមានទីតាំងដ៏សំខាន់ក្នុងជីវភាពវប្បធម៌ស្មារតីនៃប្រជាជនភាគច្រើនទូទាំងប្រទេស ក្នុងនោះមានទាំងជនជាតិភាគតិចនៅក្នុងតំបន់ព្រៃភ្នំទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ បេតិកភណ្ឌវប្បធម៌ព្រះពុទ្ធសាសនាវៀតណាមបាននិងកំពុងក្លាយទៅជាគុណតម្លៃគួឲ្យទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលធ្វើទេសចរណ៍នៅវៀតណាមម្តងៗ។

តាំងពីបានជ្រាបចូលមកវៀតណាម ព្រះធម៌នៃព្រះពុទ្ធសាសនាតែងតែបានផ្សារភ្ជាប់យ៉ាងរលូនជាមួយនឹងជំនឿនិងទំនៀមទម្លាប់វប្បធម៌ប្រពៃណីរបស់ជនជាតិដើមភាគតិចរួមទាំងតំបន់នានានៅវៀតណាម។ ភាពសុខដុមរម្យនា ការ អត់ធ្មត់និងលទ្ធិប្រជាធិបតេយ្យ រួមទាំងសមភាពក្នុងព្រះពុទ្ធសាសនា បានក្លាយទៅជាស្មារតីខាងវិញ្ញាណសម្រាប់ប្រជាជនវៀតណាមគ្រប់ស្រទាប់ វណ្ណៈ។  រូបភាពនៃវត្តអារាមពុទ្ធសាសនាដែលបានបង្កើតឡើងកម្លាំងពលំរបស់ព្រះពុទ្ធ ដើម្បីជះឥទ្ធិពលយ៉ាងទូលំទូលាយទៅលើសង្គមនិងទាក់ទាញអ្នកទេសចរពីគ្រប់ទិសទីទូទាំងពិភពលោក។

រមណីដ្ឋាន Trang An នៅខេត្ត Ninh Binh មានទេសភាពស្អាតត្រកាល (រូបថតៈ news.zing.vn)

តម្លៃអរូបីនៃបេតិកភណ្ឌវប្បធម៌ព្រះពុទ្ធសាសនា បានបង្ហាញនៅក្នុងទិដ្ឋភាពនៃវប្បធម៌និងសីលធម៌។ ដោយសតិអារម្មណ៍អត់ធ្មត់ សន្តិភាព ការលើកទឹកចិត្ត និងជួយបន្ទន់ចិត្តមនុស្សឬបុគ្គល ធ្លាប់ប្រព្រឹត្តសកម្មភាពអាក្រក់ ឲ្យងាកមកធ្វើអំពើល្អវិញ ដើម្បីរួមចំណែកថែរក្សានិងអភិវឌ្ឍន៍ប្រទេសជាតិឲ្យថ្កុំថ្កើងនិងមានសុខសន្តិភាពជារៀងរហូតទៅ។

ទន្ទឹមជាមួយគ្នានេះដែរ ព្រះពុទ្ធសាសនាជួយមនុស្សយល់ពីអត្ថន័យនិងតម្លៃនៃជីវិត។ ព្រះធម៌នៃព្រះពុទ្ធសាសនា ជួយមនុស្សឆ្ពោះទៅរកសុភមង្គល មានភាពសប្បាយរីករាយខាងវិញ្ញាណ។ លើសពីនេះទៅទៀត ព្រះធម៌នៃព្រះពុទ្ធសាសនាក៏បានណែនាំឲ្យមនុស្សអំពីទំនាក់ទំនងសង្គមជាមួយមនុស្ស ហើយទំនាក់ទំនងជាមួយធម្មជាតិប្រកបដោយភាពសុខដុមរម្យនា។ ក្នុងន័យនេះ ព្រះពុទ្ធសាសនានាំមកនូវគុណតម្លៃវិជ្ជមានដល់ជីវិតមនុស្ស អំពីការយល់ដឹង ពីសុខភាពនិងសុខុមាលភាព ការត្រេកអរនៅក្នុងដួងព្រលឹងរបស់មនុស្ស ដែលជាប់ទាក់ទងនឹងធម្មជាតិ។ ហេតុដូច្នេះបានជា វាមានការទាក់ទាញយ៉ាងខ្លាំងសម្រាប់ភ្ញៀវទេសចរគ្រប់រូប។

វត្ត Ba Chua Xu ស្ថិតនៅលើភ្នំ Sam នៃស្រុក Chau Doc ខេត្ត An Giang (រូបថតៈ news.zing.vn)

ពិធីបុណ្យព្រះពុទ្ធសាសនាគឺជាជីវភាពខាងវប្បធម៌ជាមួយនឹងពិធីការសាសនា ដូចជា: ពិធីបុណ្យ Vu Lan ឬមហាពិធីបុណ្យវិសាខបូជា ជាដើម។ អាចនិយាយបានថា ពិធីបុណ្យព្រះពុទ្ធសាសនា ជាការប្រមូលនូវតម្លៃវប្បធម៍អរូបីយ៍ដ៏សម្បូរបែប និងចម្រុះ, ជាកន្លែងនៃការជួបប្រាស្រ័យ និងចង់ចំណងមិត្តភាព ភាពសុខដុមរម្យនានៅក្នុងសហគមន៍។ ពិធីបុណ្យព្រះពុទ្ធសាសនាបានក្លាយទៅជាព្រឹត្តិការណ៍មួយ ដែលទាក់ទាញភ្ញៀវទេសចរមកចូលរួម ចែករំលែកនូវបទពិសោធន៍ ជាមួយសហគមន៍ពុទ្ធសាសនិកនិងជនជាតិដើមភាគតិចផងដែរ។

បច្ចុប្បន្ននេះ នៅក្នុងសម័យកាលនៃការផ្លាស់ប្តូរថ្មី មនុស្សម្នាតែងតែចង់ត្រឡាប់មករកប្រភពដើមខាងវិញ្ញាណវិញ តាមរយៈការទស្សនានូវវត្តអារាមដើម្បីស្វែងរកភាពជ្រះថ្លាក្នុងអារម្មណ៍។ ហេតុដូច្នេះ   ទម្រង់ទេសចរណ៍ខាងវិញ្ញាណ នៅវៀតណាមមានការអភិវឌ្ឍយ៉ាងខ្លាំងក្លាណាស់។  ទេសចរណ៍ខាងវិញ្ញាណគឺមិនត្រឹមតែធ្វើដំណើរទៅកាន់រមណីដ្ឋានដូចជាវត្តអារាម ប៉ុណ្ណោះទេ ថែមទាំងចូលរួមក្នុងសកម្មភាពសាសនា ដូចជាស្តាប់ព្រះធម៌ ធ្វើស្មាធិជាដើម។

ឈាន Truc Lam Da Lat (រូបថតៈ news.zing.vn)

ទេសចរណ៍ខាងវិញ្ញាណកំពុងត្រូវសង្គមទទួលស្គាល់អំពីទិដ្ឋភាពសេដ្ឋកិច្ចនិងសង្គម។ រដ្ឋមានការយកចិត្តទុកដាក់ជាពិសេស ចំពោះការអភិវឌ្ឍវិស័យទេសចរណ៍ខាងវិញ្ញាណនិងចាត់ទុកវាជាដំណោះស្រាយមួយក្នុងការឆ្លើយតបនឹងតម្រូវការនៃជីវភាពរស់នៅខាងវិញ្ញាណរបស់ប្រជាពលរដ្ឋ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ភូមិភាគនិងទូទាំងប្រទេសតែម្តង។ ហើយសំខាន់បំផុតនោះគឺការអភិរក្សនិងពង្រីកនូវតម្លៃប្រពៃណីនិងការលើកកម្ពស់ចំពោះតម្លៃមនុស្សសាស្ត្រដ៏ថ្លៃថ្នូរផងដែរ។

បច្ចុប្បន្ននេះ នៅវៀតណាមមានវត្តអារាមចំនួនជិត ៥០០ ដែលបានរៀបចំណាត់ថ្នាក់ជាកេរដំណែលប្រវត្តិសាស្ត្រ-វប្បធ៌មជាតិស្ថិតក្នុងចំណោមកេរដំណែលថ្នាក់ជាតិចំនួន ៣.០៥៨ ទូទាំងប្រទេស។ វត្តអារាមទាំងអស់នេះ ភាគច្រើនត្រូវបានគេជ្រើសរើសដើម្បីកសាងនៅទីតាំងមានទេសភាពធម្មជាតិដ៏គួរឱ្យចាប់អារម្មណ៍ ដែលបង្កើតឡើងផ្ទាំងទស្សនីយភាពដ៏ វិសសវិសាល ដូចជារមណីដ្ឋាន Yen Tu (នៅខេត្ត Quang Ninh) , Huong Son (ហាណូយ), Ngu Hanh Son (Da Nang), ភ្នំ Ba Den (Tay Ninh), ភ្នំ Sam (នៅខេត្ត An Giang) ជាដើម។ ទាំងអស់នេះ គឺជាកន្លែងមានតម្លៃ ដែលទាក់ទាញទាំងផ្នែកវប្បធមឥក៏ដូចជាទេសភាព ដែលគ្រោងនឹងក្លាយជាតំបន់ទេសចរណ៍ជាតិ ដើម្បីស្វាគមន៍ភ្ញៀវទេសចរមកពីទូទាំងពិភពលោកផងដែរ៕

(អត្ថបទនិងបកប្រែដោយ Ha Ngoc)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll