Trending now

វីដេអូផ្សព្វផ្សាយទេសចរណ៍វៀតណាមត្រូវបានចាក់ផ្សាយតាមស្ថានីយ៍ទូរទស្សន៍ CNN

13:35 | 29/03/2021

វីដេអូផ្សព្វផ្សាយទេសចរណ៍វៀតណាមត្រូវបានចាក់ផ្សាយជាផ្លូវការតាមស្ថានីយ៍ទូរទស្សន៍អាមេរិក CNN។

នេះជាសកម្មភាពដំបូងក្នុងចំណោមសកម្មភាពផ្សព្វផ្សាយទេសចរណ៍ ក្រោមចំណងជើង “Why not Viet Nam” ដែលរៀបចំដោយអគ្គនាយកដ្ឋានទេសចរណ៍វៀតណាម ក្នុងបំណងរក្សាការតភ្ជាប់រវាងទេសចរណ៍វៀតណាមនិងភ្ញៀវទេសចរអន្តរជាតិ។

រូបភាពនៃវីដេអូផ្សព្វផ្សាយទេសចរណ៍វៀតណាមត្រូវបានចាក់ផ្សាយតាមស្ថានីយ៍ទូរទស្សន៍ CNN។

ដោយមានគោលដៅផ្សព្វផ្សាយរូបភាព “ប្រទេសវៀតណាមរួសរាយរាក់ទាក់ ទាក់ទាញអារម្មណ៍ចំពោះភ្ញៀវទេសចរអន្តរជាតិ” ជាពិសេសគឺភ្ញៀវទេសចរមកពីទីផ្សារសំខាន់ៗក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក វីដេអូផលិតដោយអគ្គនាយកដ្ឋានទេសចរណ៍វៀតណាមត្រូវបានចាក់ផ្សាយតាមស្ថានីយ៍ទូរទស្សន៍ CNN ក្នុងរយៈពេល ៣០ វិនាទី នៅ ៦ សប្តាហ៍ ចាប់ពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០។ វីដេអូនេះបានផ្សព្វផ្សាយផលិតផល និងគោលដៅទេសចរណ៍ទាក់ទាញចំណាប់អារម្មណ៍ខ្លាំងរបស់ប្រទេសវៀតណាម././

(ប្រភពព័ត៌មាន: kh.qdnd.vn,)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Nguyen Thanh Tinh៖ វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងខិតខំអនុវត្តការប្តេជ្ញាចិត្តអន្តរជាតិស្តីពីសិទ្ធិមនុស្ស
សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien