លោកបណ្ឌិតគណិតវិទ្យា Nguyen Huy Viet និងបំណង់ចង់ឧទ្ទេសនាមនូវរឿងកំណាព្យ Kieu

12:50 2020/10/08

យុគសម័យ - អាចនិយាយបានថា តាំងពីកុមារភាពមក លោកបណ្ឌិតគណិតវិទ្យា Nguyen Huy Viet ត្រូវបានចិញ្ចឹមបីបាច់និងមានសេចក្តីស្រឡាញ់ជានិច្ចចំពោះរឿង កំណាព្យ Kieu រួមជាមួយការកោតសរសើរនិងមោទនភាពរបស់ប្រជាជនម្នាក់ដែលបានបង្កើត នៅឯស្រុកកំណើតរបស់មហាកវី Nguyen Du។

លោកបណ្ឌិតគណិតវិទ្យា Nguyen Huy Viet និងបំណង់ចង់ឧទ្ទេសនាមនូវរឿងកំណាព្យ Kieu

លោកបណ្ឌិតគណិតវិទ្យា Nguyen Huy Viet មានស្រុក​កំណើតនៅខេត្ត Nghe An បច្ចុប្បន្ននេះ​លោកកំពុងរស់នៅសាធារណរដ្ឋឆែក​ដែលគឺជា​បុគ្គលឆ្នើមម្នាក់​ដែលបានឈ្នះរង្វាន់ពិសេសក្នុងការប្រលងចាំនិងអានរឿងកំណាព្យ Kieu ក្នុងឱកាសអបអរសាទរខួប ២៥៥ នៃថ្ងៃកំណើតរបស់មហាកវី Nguyen Du (១៧៦៥-២០២០) និងរំលឹកខួប ២០០ ឆ្នាំនៃថ្ងៃដែល​លោកមហាកវី​រូបនេះ ទទួលមរណភាព (១៨២០-២០២០) ដែលទើបតែបានប្រារព្ធឡើង នៅថ្ងៃទី ២៥ ខែកញ្ញា នៅខេត្ត Ha Tinh។

ជាពិសេសជាងនេះទៅទៀតនោះ លោកគឺជាបេក្ខជនម្នាក់គត់មកពីបរទេស​ ដើម្បី​ចូលរួមក្នុងការប្រលង ហើយរួមជាមួយបេក្ខជនជាច្រើនទៀត ក្នុងនោះរួមមាន ​សាស្រ្តាចារ្យ កវី គ្រូបង្រៀន ​ និងអ្នកដែលចូលចិត្តរឿង​កំណាព្យ​​ Kieu ។ ប៉ុន្តែដោយសារផលប៉ះពាល់នៃការរីករាលដាលនៃជំងឺ Covid-19 លោកមិនអាចវិលត្រឡប់ទៅប្រទេសវៀតណាម ដើម្បីទទួល​បានពានរង្វាន់នេះ​ទេ។ បានគេដឹងថា លោកបណ្ឌិតគណិតវិទ្យា Nguyen Huy Viet មានអាយុជាង ៧០ ឆ្នាំដែលមានបំណងចង់ផ្សព្វផ្សាយរឿងកំណាព្យ Kieu ក្នុងសហគមន៍ជនជាតិ​វៀតណាម​នៅឯបរទេស ​ពីព្រោះសម្រាប់លោកការចងចាំអំពីឃ្លាកំណាព្យ​និមួយៗនៃរឿងកំណាព្យ Kieu ដែលម្ដាយរបស់លោកច្រៀង​បំពេរកូន​ ហើយ​លោក​មិន​បំភ្លេចបានទេ។

 

លោកបណ្ឌិតគណិតវិទ្យា Nguyen Huy Viet  (អាវខៀវ) គឺជាបេក្ខជនជនជាតិ វៀតណាមតែម្នាក់គត់ មកពីបរទេសដែលវិលត្រឡប់ទៅប្រទេស​វៀតណាម​វិញ ដើម្បីចូលរួកក្នុងការប្រលង។

លោកបណ្ឌិតគណិតវិទ្យា Nguyen Huy Viet  បានចែករំលែកថា“ តាំងពីកុមារភាព ឪពុកខ្ញុំបានអាន​រឿង​ Kieu នៅរាល់យប់​ ដូច្នេះខ្ញុំបានចង​ចាំ​ប្រយោគជាច្រើននៃរឿងកំណាព្យនេះ ទោះបីជាខ្ញុំមិនយល់ច្បាស់នូវអត្ថន័យ​ក៏ដោយ​ ប៉ុន្តែខ្ញុំស្រឡាញ់​រឿង Kieu ខ្លាំង​ណាស់ ដោយសារខ្ញុំបាន​ឃើញ​ពាក្យពេជ្រ សំនៀងនៃរឿងកំណាព្យនេះប្រកបដោយពិរោះ។ នៅពេលឪពុកខ្ញុំ​នៅរស់​គាត់ចូលចិត្តរឿងកំណាព្យ​ ​ Kieu ខ្លាំងណាស់ ដូច្នេះ​គាត់បាន​ចងចាំ​ជាង ៩៥%នៃរឿងនេះ រីឯខ្ញុំវិញ ខ្ញុំក៏ចងចាំជាងពាក់កណ្តាលរឿងកំណាព្យ Kieu នៅពេលនោះ”។

ទោះបីលោក Nguyen Huy Viet  មានជំនាញខាងគណិតវិទ្យាក៏ដោយ (លោកធ្លាប់ជានិស្សិតគណិតវិទ្យា នៅសាកលវិទ្យាល័យ​ Ha Noi បានទទួល​រង្វាន់ក្នុងការប្រឡង​គណិតវិទ្យាលើកទី ៣ នៅខាងជើង នៅឆ្នាំ ១៩៦៨ ហើយ ធ្វើការនៅវិទ្យាស្ថានគណិតវិទ្យាវៀតណាមនិងការពារនិក្ខេបបទបណ្ឌិតគណិតវិទ្យារបស់លោក នៅសហព័ន្ធរុស្ស៊ី) ប៉ុន្តែ​លោក​ប​ណ្ឌិត​ Nguyen Huy Viet  តែងតែអាននិងសិក្សាជាប្រចាំអំពីរឿងកំណាព្យ Kieu។  

លោក Huy Viet  បានសារភាពថា “រឿងកំណាព្យ Kieu” របស់មហាកវី​ Nguyen Du ឆ្លងកាត់អស់រយៈពេលរាប់រយឆ្នាំដែល​ត្រូវបានទទួលដូចជាស្នាដៃអស្ចារ្យរ​របស់ប្រជាជាតិ។ ចំពោះលោក Huy Viet  សេចក្តីស្រឡាញ់របស់លោកចំពោះ“ រឿងកំណាព្យ Kieu បានក្លាយជាស្ពានមួយ​ ដើម្បី​នាំជនបរទេសវៀតណាម​គ្រប់រូបដូចជាលោកអាចត្រឡប់ទៅស្រុកកំណើតវិញ./.

(បកប្រែដោយឌីណា)
(ប្រភពព័ត៌មាន: thoidai.com.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll