លក្ខណៈពិសេសនៃផ្សារ Pa Co - ផ្សារតាំងលក់ចរបាប់ចម្រុះពណ៌នៅខេត្ត Son La

11:18 2020/09/15

នៅតាមផ្លូវធ្វើដំណើរមកដល់ Moc Chau ខេត្ត Son La ភ្ញៀវទេសចរមិនគួរភ្លេចតម្រង់ទៅធ្វើដំណើរទៅកាន់ផ្សារ Pa Co ដែលជាទីផ្សារប្រជុំជនមានតែមួយពេលគត់ក្នុងថ្ងៃអាទិត្យជារៀងរាល់សប្ដាហ៍។

លក្ខណៈពិសេសនៃផ្សារ Pa Co - ផ្សារតាំងលក់ចរបាប់ចម្រុះពណ៌នៅខេត្ត Son La

ផ្សារ Pa Co ប្រដូចជាផ្ទាំងគំនូរចរបាប់ចម្រុះពណ៌ដ៏ត្រចះត្រចង់ ដោយសារផលប៉ះពាល់នៃជម្ងឺ Covid-19 ផ្សារ Pa Co មិនសូវមានភ្ញៀវទេសចរអន្តរជាតិមកទស្សនានោះឡើយ។ ទោះបីជាមានភ្ញៀវតិចតួចក៏ដោយ ប៉ុន្តែជនរួមជាតិនៅទីនេះបានឲ្យដឹងថា ការប្រជុំផ្សារបានក្លាយទៅទំលាប់ទៅហើយ។ ពួកគេមកដល់ទីនេះមិនត្រឹមតែដើម្បីលក់ទំនិញប៉ុណ្ណោះទេ ថែមទាំងដើម្បីសួរសុខទុក្ខហើយជួបសំណេះសំណាលគ្នាទៀតផង។

ផ្សារ Pa Co របស់ជនជាតិ Mong ស្ថិតនៅក្នុងចន្លោះរវាងឃុំចំនួន៣នោះគឺឃុំ Hang Kia ឃុំ Pa Co និងឃុំ Loong Luong។

ផ្សារ Pa Co បានក្លាយទៅជាគោលដៅទេសចរណ៍គួរឲ្យទាក់ទាញចំពោះភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិដែលមានបំណងចង់ស្វែងយល់ពីលក្ខណៈវិសេសវិសាលនៃផ្សារប្រពៃណីមួយនៅតំបន់ព្រៃភ្នំប៉ែកពាយ័ព្យ

សម្លៀកបំពាក់ដែលបានដាក់លក់នៅផ្សារនេះភាគច្រើនគឺត្រូវបានធ្វើឡើងដោយស្ត្រីជនជាតិ Mong ផ្ទាល់តែម្ដង។

ហាងលក់សម្លៀកបំពាក់ទាក់ទាញនារីៗមកទស្សនានិងជ្រើសទិញជាច្រើន
ខ្សែក្រណាត់ចរបាប់ជាគ្រឿងបន្លាស់ដែលមិនអាចខ្វះបាននៅលើសម្លៀកបំពាក់របស់ស្ត្រីជនជាតិ Mong។
ផលិតផលនៅទីនេះមានសំពត់ អាវ មួក កន្សែងដែលធ្វើជារបៀបសិប្បកម្មយ៉ាងល្អិតល្អន់និងល្អប្រណិត។
ចំណុចគួរឲ្យចាប់អារម្មណ៍បំផុតចំពោះភ្ញៀវទេសចរនោះគឺតំបន់ដាក់លក់ខោអាវ និងវត្ថុធាតុដើមសម្រាប់តម្បាញចរបាប់។
មុខទំនិញក្រណាត់ចរបាប់សម្រាប់តុបតែងលើសម្លៀកបំពាក់ជាមុខទំនិញពេញនិយមរបស់នារីៗនៅពេលមកដល់ផ្សារនេះ។
ផ្សារនេះប្រជុំតែម្ដងគត់នៅថ្ងៃអាទិត្យជារៀងរាល់សប្ដាហ៍។
(ប្រែសម្រួលដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: vovworld.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll