លក្ខណៈពិសេសនៃទីក្រុងហូជីមិញនៅលើទស្សនាវដ្តីស្តាយនៃកាសែត New York Times

14:29 2019/11/01

យុគសម័យ - យោងតាមអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំទីក្រុងញូវយ៉កបានអោយដឹង ថា ទស្សនាវដ្តីស្តាយនៃកាសែត New York Times - កាសែតឈានមុខគេនៅសហរដ្ឋអាមេរិក នាថ្ងៃទី ២៩ ខែតុលា មានអត្ថបទណែនាំអំពីលក្ខណៈពិសេសរបស់ទីក្រុងហូជីមិញនៃប្រទេសវៀតណាម។

លក្ខណៈពិសេសនៃទីក្រុងហូជីមិញនៅលើទស្សនាវដ្តីស្តាយនៃកាសែត New York Times
វិហារ Tam Cha មានទីតាំងនៅសង្កាត់លេខ ៥ ទីក្រុងហូជីមិញ

កាសែតនេះបានវាយតម្លៃថា ទីក្រុងហូជីមិញឬហៅថាសៃហ្គន ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងលំហូរប្រវត្តិសាស្រ្ត ប៉ុន្តែនាំមកនូវអារម្មណ៍ថ្មីគួរឱ្យភ្ញាក់ផ្អើល សម្រាប់អ្នកគ្រប់គ្នាដែលមកទស្សនានៅទីនេះ។

សណ្ឋាគារ Myst  Donh Khoi នៅកណ្តាលខ័ណ្ឌ ទី១

ទីក្រុងនេះកំពុងមានការផ្លាស់ប្តូរយ៉ាងខ្លាំង ហើយប្រសិនបើអ្នកដឹងថា ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសវៀតណាម ទើបបានគេដកចេញកាលពី ២៥ ឆ្នាំមុន ហើយប្រជាជនភាគច្រើននៅទីនេះមិនទាន់ដល់អាយុ ៣៥ ឆ្នាំនោះ ពិតណាស់ថា អ្នកនឹងយល់ពីមូលហេតុដែលទីក្រុងនេះមានភាពរឹងមាំខ្លាំងបែបនេះជាពុំខាន។

ជ្រុងមួយនៃទីក្រុងហូជីមិញ (រូបថតៈ TTXVN)

ក្រោយរយៈពេលខ្លីដែលវិនិយោគបរទេសបានហូរចូលប្រទេសវៀតណាម គួបផ្សំនឹងល្បឿនយ៉ាងលឿននៃនគរូបនីយកម្មនិងកម្លាំងពលកម្មដ៏ច្រើនសន្ធឹកសន្ធាប់ ប្រទេសវៀតណាមបានក្លាយជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅលើពិភពលោក។

Bar នៅលើដំបូលនៃសណ្ឋាគារ Hotel des Arts ជាមួយនឹងទេសភាពដ៏ធំនៃទីក្រុងគឺតែងតែជាទិសដៅដ៏ពេញនិយមសម្រាប់អ្នកដំណើរ

អគារខ្ពស់ៗ ជាច្រើនកំពុងរីកដុះដាលនៅគ្រប់ទីកន្លែង ប៉ុន្តែទីក្រុងនៅតែរក្សាបាននូវលក្ខណៈប្រពៃណីដូចជាអ្នកអាចរីករាយនឹងការកុម៉្មង់ម្ហូបឆ្ងាញ់ដែលលក់នៅតាមចិញ្ចើមផ្លូវ ក្បែររង្វង់មូលដែលកាត់ផ្លូវ Nguyen Trung Truc និង Le Loi ហើយមានចម្ងាយពីហាងម៉ូដកំពូលរបស់ពិភពលោកគឺក្រុមហ៊ុន Louis Vuitton ពីរ បីអាគារតែប៉ុណ្ណោះ។

Bar  Nhau Nhau ត្រូវបានតុបតែងប្លែកមួយជាមួយនឹងខ្សែអាត់តន្ត្រីរបស់អ្នកចំរៀងល្បី ៗ

ទោះជាយ៉ាងណាក៏ដោយ អាហារតាមផ្លូវនៅទីនេះនៅតែជារបស់ពិសេសបំផុត។ អ្នកដែលយល់ពីម្ហូបវៀតណាមសុទ្ធតែស្គាល់ Pho  ហើយនៅអាមេរិក អ្នកអាចញ៉ាំ Pho គ្រប់ទីកន្លែងចាប់ San Jose នៅ California  ឬញូវយ៉ក ប៉ុន្តែពេលមកដល់ទីក្រុងហូជីមិញវិញ វាគួរអោយស្តាយ ប្រសិនបើ អ្នកមិនសាកមុខម្ហូបប្លែកៗ បន្ថែមទៀត៕

 

(ដោយ ស្រីព្រេជ)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll