រៀបចំពិធីបុណ្យសែនខួបស្តេច Hung នៅទូទាំងពិភពលោក តាមអ៊ីនធើណិត - ឆ្នាំ ២០២០

13:05 2020/03/19

យុគសម័យ - ក្នុងឱកាសសែនខួបស្តេច Hung (ត្រូវថ្ងៃ១០ កើត ខែមាឃ) គំរោងទិវាសែនខួបស្តេច Hung នឹងរៀបចំទូទាំងពិភពលោក (យុទ្ធសាស្រ្តសហការគ្នារៀបចំបុណ្យសែនខួបស្តេច Hung និងថ្ងៃវៀតណាម នៅទូទាំងពិភពលោក) នឹងរៀបចំ “បុណ្យសែនខួបស្តេច Hung នៅទូទាំងពិភពលោក តាមអ៊ីនធើណិត”។

រៀបចំពិធីបុណ្យសែនខួបស្តេច Hung  នៅទូទាំងពិភពលោក តាមអ៊ីនធើណិត - ឆ្នាំ ២០២០
រូបសំណាក់ស្តេច Hung។ (រូបថត៖ Internet)

គម្រោងពិធីបុណ្យសែនខួប​ស្តេច Hung នៅទូទាំងពិភពលោក ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៥ ដោយអ្នកវិទ្យាសាស្ត្រ បញ្ញាវន្ត ថ្នាក់ដឹកនាំនៃសមាគមន៍អាណិកជនវៀតណាម ដែលមកពី ៧ ប្រទេស ក្នុងឱកាសអញ្ជើញចូលរួម​ក្នុងមហាសន្និសីទ​អំពីការប្រឡងស្នេហាជាតិលើកទី ៩ ឆ្នាំ ២០១៥ ។

គម្រោងពិធីបុណ្យសែនខួបស្តេច Hung ជាគ​ម្រោង​សង្គមស៊ីវិល ក្រៅរដ្ឋាភិបាល មិនរក​ប្រាក់​ចំណេញដែលបង្កើតពីបេសកកម្មដ៏ថ្លៃថ្នូៈបង្រួបបង្រួមកម្លាំងនៃសមាគី្គជាតិដ៏អស្ចារ្យ និងកំណត់តម្លៃរបស់​វៀតណាម​​នៅទូទាំងពិភពលោក រួមជាមួយ​មិត្តភក្តិ​អន្តរជាតិ ដើម្បី​អភិរក្សតំលៃ​វប្បធម៌អរូបីនៃមនុស្សជាតិ ...

បន្ទាប់ពីរយៈពេល ៥ ឆ្នាំនៃការអនុវត្ត​គម្រោង​ពិធីបុណ្យសែនខួប​ស្ដេច Hung នៅទូទាំងពិភពលោក  បានសហការ​ជាមួយ​អង្គភាព​ ស្ថាប័ន​នានា​ក្នុងនិងក្រៅប្រទេស​សមាគមអាណិកជនវៀតណាម​ នៅបរទេស​ដែលរៀបចំពិធីបុណ្យនេះ នៅ ១០​ប្រទេស ៖ សាធារណរដ្ឋឆែក សហព័ន្ធរុស្ស៊ី​ហុងគ្រី​​ អាល្លឺម៉ង់​ ឡាវ​ ​ថៃ ជប៉ុន កាណាដា ប៉ូឡូញ អ៊ុយក្រែន។

នៅឆ្នាំ ២០២០ គណៈកម្មាធិការ​រៀបចំ​គម្រោងនេះ​បន្តទទួលបានការយកចិត្តទុកដាក់ពីបងប្អូនអាណិកជនវៀតណាមជាច្រើន​នៅទូទាំងពិភពលោក។ ប៉ុន្តែស្ថានភាព​​នៃការរីករាលដាលនៃជំងឺ Covid-19 បាន​​វិវត្ត​យ៉ាង​ស្មុគស្មាញ និង​បាន​រាលដាល​ទូទាំងពិភពលោក​ ដូច្នេះគណៈកម្មាធិការរៀបចំ​គម្រោងបានលើកពេលរៀបចំ​ពិធីបុណ្យសែនខួប​ស្តេច​ Hung ក្នុងបរិយាកាសជាក់ស្តែង ដែលបានផ្លាស់ប្តូរ​ទៅកាន់​ការរៀបចំតាមអ៊ីនធើណិត និង​មាន​ឈ្មោះ​ថា “​ពិធីបុណ្យសែនខួប​ស្តេច Hung នៅទូទាំងពិភពលោក​តាមអ៊ិនធើណិត” (ត្រូវថ្ងៃ ១០ កើត ខែមាឃ) ។

ខ្លឹមសារនៃការរៀបចំពិធីបុណ្យសែនខួប​ស្តេច Hung តាមអ៊ីនធើណិតរួមមានពីរផ្នែក៖

ផ្នែកទី១គឺការប្រឡងសរសេរ status តាមប្រធានបទ “ឆ្ពោះទៅទិវាដូនតាជាតិវៀតណាមទូទាំងពិភពលោក”។ នេះជាការប្រឡងអំពីការសរសេរឬធ្វើវីដេអូឃ្លីប ដែលបង្ហាញមនោសញ្ចេតនាចំពោះស្រុកកំណើត ប្រទេសជាតិ ប្រជាជាតិ ឬបង្ហាញមោទនភាពជាតិ​តាមរយៈរឿងរ៉ាវ​របស់ជនរួមជាតិ អាណិកជននិងមិត្តភក្តិអន្តរជាតិដែលបានជួយឧបត្ថម្ភគ្នាទៅវិញទៅមកនៅពេលជួបការលំបាក។ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២មេសាដល់ថ្ងៃទី៣១ ឧសភា ការប្រឡងនេះគឺសម្រាប់ពលរដ្ឋវៀតណាមនិងពលរដ្ឋបរទេសដែលកំពុងរស់នៅ ធ្វើការនៅវៀតណាមនិងប្រទេសផ្សេងៗលើពិភពលោក។

ផ្នែកទី ២ នៃកម្មវិធីនេះ គឺការអំពាវនាវឲ្យប្រជាជនទាំងអស់ក្នុងប្រទេសនិងអាណិកជនទូទាំងពិភពលោក ផ្លាស់ប្ដូររូបភាព avatar លើគេហទំព័រ facebook បុគ្គល និង Fanpage សមូហភាព ដោយរូបភាព Logo នៃទិវាដូនតាជាតិវៀតណាមទូទាំងពិភពលោក ក្នុងឱកាសទិវាសែនខួបស្ដេច Hung។

ស្វែងយល់នូវព័ត៌មានលំអិត​លើគេហទំព័រ៖ https://www.facebook.com/quoctovietnamtoancau/

(បូកសរុបដោយឌីណា)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll