រួមដៃគ្នាគាំទ្រកម្មវិធី``ម៉ោងផែនដីឆ្នាំ ២០២០` ក្រោមប្រធានបទ “ បិទភ្លើងនិងបិទឧបករណ៍អគ្គិសនីដែលមិនចាំបាច់” នៅថ្ងៃទី ២៨ ខែមីនា

17:24 2020/03/21

យុគសម័យ - «ម៉ោងផែនដីឆ្នាំ ២០២០» ផ្តោតសំខាន់លើសកម្មភាពលើកកំពស់ការសន្សំសម្ចៃនិងការប្រើប្រាស់ប្រភពថាមពលរួមទាំងបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញនិងថាមពលស្អាតប្រកបដោយប្រសិទ្ធភាព។

រួមដៃគ្នាគាំទ្រកម្មវិធី``ម៉ោងផែនដីឆ្នាំ ២០២០` ក្រោមប្រធានបទ “ បិទភ្លើងនិងបិទឧបករណ៍អគ្គិសនីដែលមិនចាំបាច់” នៅថ្ងៃទី ២៨ ខែមីនា

រួមដៃគ្នាគាំទ្រកម្មវិធី ``ម៉ោងផែនដីឆ្នាំ ២០២០` (រូបថត៖ baotainguyenmoitruong.vn)

ដើម្បីគាំទ្រយ៉ាងខ្លាំងចំពោះកម្មវិធី «ម៉ោងផែនដីឆ្នាំ ២០២០» ក្រសួងធនធានទឹកនិងបរិស្ថានវៀតណាម បានស្នើថាប្រជាជនវៀតណាមរួមជាមួយសហគមន៍អន្តរជាតិ នឹងបំពេញគោលដៅរបស់ខ្លួនឱ្យបានល្អប្រសើរ ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុនិងការពារពិភពបៃតង។

ក្រសួង មន្ទីរ ស្ថាប័ននិងអង្គការមហាជននៅតាមថ្នាក់មជ្ឈិមនិងថ្នាក់ក្រោមជាតិបានយកចិត្តទុកដាក់ ដឹកនាំ និងសម្របសម្រួលការអនុវត្តសកម្មភាពគាំទ្រចំពោះកម្មវិធី«ម៉ោងផែនដីឆ្នាំ ២០២០» ដោយមានសកម្មភាពដូចជា ឃោសនានិងកៀរគរអង្គការនិងបុគ្គលក្នុងការលើកកម្ពស់ការយល់ដឹងអំពីការប្រើប្រាស់ថាមពលដោយសន្សំសំចៃ ព្រមទាំងបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញ ដាក់កំរិតលើការប្រើប្រាស់ផលិតផលប្លាស្ទិកនិងថង់ប្លាស្ទិកដើម្បីចូលរួមចំណែកការពារបរិស្ថាន និងឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុជាដើម។

អង្គភាពនិងបុគ្គលដែលចូលរួមក្នុងសកម្មភាព “ បិទភ្លើងនិងបិទឧបករណ៍អគ្គិសនីដែលមិនចាំបាច់” គ្រោងនឹងចាប់ផ្តើមពីម៉ោង ២០ ៖ ៣០ ដល់ ម៉ោង - ២១ ៖ ៣០ ’នៅថ្ងៃទី ២៨ ខែមីនាខាងមុខនេះ ដោយផ្អែកលើល័ក្ខខ័ណ្ឌជាក់ស្តែងផងដែរ៕

បកប្រែដោយ ហេង វុធ្ធី
;

同类别新闻