រូបរាងស្រស់ស្អាតរបស់តុក្កតាធ្វើពីម្សៅអង្ករ (គេបានហៅថា To he)

22:33 2020/01/25

មុខរបរសូន To he (ភូមិ Xuan La ឃុំ Phuong Duc ស្រុក Phu Xuyen) រដ្ឋធានី Ha Noi ត្រូវបានគេស្គាល់ជាភូមិមុខរបរ“ ប្លែកៗ” និងតែមួយគត់ នៅប្រទេសវៀតណាម ។

រូបរាងស្រស់ស្អាតរបស់តុក្កតាធ្វើពីម្សៅអង្ករ (គេបានហៅថា To he)

ទោះបីជា To he មានវត្តមាននៅភូមិច្រើនទូទាំងប្រទេសវៀតណាមក្តី ប៉ុន្តែ នៅភូមិរបរ ប្រព្រៃណី Xuan La នរណាក៏ចេះសូនប្រដាប់លេងនេះដែរ។

ភូមិ Xuan La បានគេចាត់ទុកដូចជា“ ដើមកំណើត” នៃមុខរបរសូន To he ។ យោងតាម​អ្នកចាស់ទុំ​ ក្នុង​ភូមិ​នេះ​ មុខរបរសូន To he គឺជា​របរ​ប្រពៃណី​ដែលបង្កើត​ប្រហែល​ជា​ ៤០០-៥០០ ឆ្នាំមុន។ 

នាសព្វថ្ងៃ យុវជនជាច្រើននាក់ជក់ចិត្តនឹងមុខរបរសូន To he។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

ភ្ញៀវទេសចបរទេសចាប់ចិត្តនិងគយគន់តុក្កតា To he។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)
ទីកន្លែង​ដាក់តាំងនិងលក់តុក្កតា To he នៅផ្លូវដើរថ្មើរជើង Ho Guom។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

កាលពីមុន មុខរបរនេះ​បានគេហៅថា​មុខរបរ​សូនបក្សីកុក​ (នំបក្សីកុក) ។ ពីព្រោះប្រជាជននៅភូមិ Xuan La គ្រាន់តែសូនសត្វបក្សី កុក​និង​សត្វ​មួយ​ចំនួនទៀត​៖ ក្ងោក មាន់ ក្របី​ គោ ជ្រូក​ ត្រី...​ជាដើម​។​ បន្ទប់ពីសិប្បករដាក់ភ្ជាប់​នឹង​ត្រែតូច​មួយ នៅពេលផ្លុំ បង្កើតបានសូរសម្លេង To te ក្រោយ​មក​ហៅថា៖ To he។​​​

វត្ថុធាតុដើមសំខាន់សម្រាប់ការសូន To he គឺម្សៅអង្ករ (អង្ករនិងអង្ករដំណើប)លាយបញ្ចូលនឹងគ្នា តាមអត្រា ១០: ១ ។ ប្រសិនបើអាកាសធាតុក្តៅនិងស្ងួត អត្រាម្សៅធ្វើពីអង្ករដំណើបជាច្រើនជាងម្សៅអង្ករ ដើម្បីរក្សាភាពទន់របស់ To he ។

តុក្តា To he បានសូនពីម្សៅអង្ករ ហើយប្រើប្រាស់ពណ៌ពីធម្មជាតិដូចជា៖ មើមរមៀត ផ្លែ gac ស្លឹកត្រុំ…។(រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

បនាប់ពីស្ងោរឲ្យឆ្អិន សិប្បករនឹងសូនម្សៅក្លាយទៅជាដុំ និងជ្រលក់ពណ៌ផ្សេងៗ។ គេបានជ្រលក់ពណ៌សំខាន់ចំនួន ៤ ៖  ពណ៌លឿង ក្រហម បៃតង ខ្មៅ។  ពណ៌លឿងពីផ្កាឬរមៀត ពណ៌ក្រហមពីផ្លែ Gac ពណ៌បៃតងពីស្លឹកដើមត្រុំឬស្លឹកដើមរំដេង។ ពណ៌ខ្មៅពីធ្យូងបាតឆ្នាំង។  រីឯពណ៌មធ្យមផ្សេងៗទៀតវិញ សិប្បករបានបង្កើតចេញពីពណ៌ទាំងបួនខាងលើនេះ។

មកទស្សនាភូមិ Xuan La យើង​បាន​មើល​ឃើញ​រូបភាព​របស់ប្រជាជន Xuan La បង្រៀន​កូន​ចៅ​របស់ពួកគេឱ្យចេះសូន To he។ មុខរបរនេះបានជ្រាបចូ​ល​ក្នុង​សាច់ឈាម​របស់ប្រជាជននៅទីនេះ” ។

Ảnh minh họa
រូបរាង To He មួយ​ចំនួន។ (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម)

នាបច្ចុប្បន្ននេះ​ក្រៅពី​ប្រដាប់លេងដ៏ទំនើប​សម្រាប់កុមារ។ ប៉ុន្តែ កុមារ​នៅតែចូលចិត្តតុក្កតា ​​To he ដែល​​បាន​ក្លាយទៅជា​វត្ថុ​តុបតាំងនិង​វត្ថុ​អនុស្សាវរីយ៍​គួរឲ្យចាប់ចិត្ត​នៃកុមាភាព ផងដែរ​៕

(បូកសរុបដោយឌីណា)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll