រដ្ឋធានី Ha Noi ៖ ផ្លូវនានាពោរពេញទៅដោយទង់ជាតិ ដើម្បីអបអរទិវាជាតិ (ថ្ងៃទី២ ខែកញ្ញា)

10:33 2020/08/31

យុគសម័យ - ឆ្ពោះទៅកាន់អបអរសាទរខួបលើកទី ៧៥ នៃបដិវត្តខែសីហានិងទិវាជាតិ ថ្ងៃទី២ ខែកញ្ញា ផ្លូវនានានៅរដ្ឋធានី Ha Noi ត្រូវបានតុបតែងដោយទង់ជាតិ ផ្កា បដានិងពាក្យស្លោក។

រដ្ឋធានី Ha Noi ៖ ផ្លូវនានាពោរពេញទៅដោយទង់ជាតិ ដើម្បីអបអរទិវាជាតិ (ថ្ងៃទី២ ខែកញ្ញា)

 

រាល់ផ្លូវនៅរដ្ឋធានី Ha Noi ត្រូវបានតុបតែង ដើម្បីអបអរសាទរខួបលើកទី ៧៥ នៃបដិវត្តខែសីហានិងទិវាជាតិថ្ងៃទី ២ ខែកញ្ញា តាមរូបភាពផ្សេងៗ។

ពាក្យស្លោកដែលមានសរសេរថា“ អបអរសាទរខួបលើកទី ៧៥ នៃទិវាជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម” ត្រូវបានតុបតែងពាសពេញបណ្តាដងផ្លូវ។

ទង់ជាតិបក់វរិកៗ នៅឯបង្គោលទង់ Ha Noi។

នៅផ្លូវ Hoang Dieu បដារនិងពាក្យស្លោកក៏ត្រូវបានព្យួរនៅចន្លោះគន្លងផ្លូវទាំងពីរ។


ប្រជាជនបានធ្វើដំណើរឆ្លងកាត់តំបន់នៃវិមានតំកល់សពលោកប្រធាន Ho Chi Minh ក្នុងឱកាសបុណ្យខួបជាតិ។

នៅក្នុងតំបន់នៃវិមានតំកល់សពលោកប្រធាន Ho Chi Minh ទង់ជាតិនិងផ្កាក៏ត្រូវបានគេព្យួរយ៉ាងពោរពេញដែលបង្កើតបរិយាកាសរំភើប ដើម្បីអបអរសាទរវិវាបុណ្យជាតិ។

ទង់ជាតិនិងផ្កាបានតុបតែងលម្អនៅខាងមុខវិមានតំកល់សពលោកប្រធាន Ho Chi Minh។

បដាឃោសនាបានព្យួរនៅតាមបណ្តោយផ្លូវនៅទល់មុខនឹងវិមានតំកល់សពលោកប្រធាន Ho Chi Minh។

ផ្ទាំងប៉ាណូធំ​ត្រូវបាន​ដាក់តាំងនៅផ្លូវបែកជាបួន Thanh Nien - Quan Thanh។

ផ្លូវ Hung Vuong  ក្នុងឱកាសអបអរសាទរ​បដិវត្តខែសីហា។
 

នៅតាមដងផ្លូវគេបានបានតុបតែងដោយពណ៌ក្រហមដែលទាក់ទាញការយិចិត្តទុកដាក់ជាច្រើន

ប៉ាណូត្រូវបានព្យួរនៅមុខសារមន្ទីរប្រវត្តិសាស្ត្រវៀតណាម។

ផ្ទាំងប៉ាណូធំមួយដែលដាក់តាំងនៅផ្លូវបំបែកជាបួន ៗ Xa Dan។

ផ្លូវ Thanh Nien  ស្អាតត្រចះត្រចង់ដោយពណ៌ក្រហមមកពីទង់ជាតិ។

ផ្លូវ Doc Lap ត្រូវបានតុបតែងយ៉ាងស្អាតត្រចះត្រចង់ ដើម្បីអបអរសាទរថ្ងៃពិសេស។

ហាងលក់អាវមានរូបភាពទង់ជាតិក្រហមមានផ្កាយពណ៌លឿង បដា មួក…

ប្រជាជនធ្វើដំណើរតាមដងផ្លូវដែលតុបតែង​យ៉ាងស្អាតត្រចះត្រចង់ ដោយទង់ជាតិ ផ្កានិងបដារ ដើម្បីអបអរសាទរទិវាជាតិ ថ្ងៃទី២ ខែកញ្ញា ។



(បកប្រែដោយឌីណា)
(ប្រភពព័ត៌មាន: រូបថត៖ Kinh te Do Thi)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll