យុវជនសប្បាយរីករាយចូលរួមក្នុងការផ្លាស់ប្តូរវប្បធម៌ នៅមហោស្រព Hangeul ឆ្នាំ ២០២០

16:03 2020/10/13

យុគសម័យ - មហោស្រព Hangeul ឆ្នាំ ២០២០ ត្រូវបានធ្វើឡើង នៅសកលវិទ្យាល័យវិទ្យាសាស្ត្រសង្គមនិងមនុស្សសាស្ត្រ។ នេះជាមហោស្រពប្រចាំឆ្នាំដែលប្រារព្ធធ្វើឡើង ដើម្បីអបអរសាទរថ្ងៃច្នៃប្រឌិតអក្សរកូរ៉េខាងត្បូង (Hangeul) ។

យុវជនសប្បាយរីករាយចូលរួមក្នុងការផ្លាស់ប្តូរវប្បធម៌ នៅមហោស្រព Hangeul ឆ្នាំ ២០២០
មហោស្រព Hangeul ឆ្នាំ ២០២០។ 

មហោស្រពឆ្នាំនេះបានមានការចូលរួមពីអង្គភាពជិត ២០ រួមមាន​សាកលវិទ្យាល័យ មហាវិទ្យាល័យ ​ស្ថាប័ន​រដ្ឋាភិបាល​និងក្រុមហ៊ុន​ឧបត្ថម្ភពីប្រទេសកូរ៉េខាងត្បូង។ ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិត Le Hoang Dung សាកលវិទ្យាធិការរង​នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសង្គមនិងមនុស្សសាស្ត្របានសម្តែងថា មហោស្រព Hangeul ឆ្នាំនេះពិតជាកន្លែងលេង​ដ៏មានផលប្រយោជន៍​សម្រាប់​ការផ្លាស់ប្តូររវាងនិស្សិតវៀតណមានិងនិស្សិតកូរ៉េខាងត្បូង "ខ្ញុំជឿជាក់ថា​មហោស្រពអក្សរកូរ៉េខាងត្បូងនឹងក្លាយជាឱកាសដ៏ល្អក្នុងការភ្ជាប់ការបណ្តុះបណ្តាលភាសាកូរ៉េខាងត្បូង និងទំនាក់ទំនងរវាងប្រទេសកូរ៉េខាងត្បូងនឹង​បណ្តា​តំបន់​ស្ថិតនៅភាគខាងត្បូងនៃវៀតណាម តភ្ជាប់​សាលារៀន​នៅ​វៀតណាម​​​និងសហគ្រាសកូរ៉េខាងត្បូង” ។

លោក Lim Jae Hun អគ្គកុងស៊ុលកូរ៉េ​ខាងត្បូងប្រចាំ​ នៅទី​ក្រុង​Ho Chi Minh បានចែករំលែកថា នៅភាគខាងត្បូងនិងទីក្រុង Ho Chi Minh មានសាកល វិទ្យាល័យចំនួន ១៤ ដែលបង្កើតដេប៉ាតេម៉ងភាសាកូរ៉េខាងត្បូង មជ្ឈមណ្ឌល​ភាសាកូរ៉េខាងត្បូង  និងមជ្ឈមណ្ឌល Sejong ចំនួន ៨ ដែលមាន​និស្សិតនិង​សិក្ខាកាមជាង ១៣.០០០ នាក់កំពុងសិក្សាភាសាកូរ៉េខាងត្បូង។ ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូត កាលពីឆ្នាំ ១៩៩២ រហូតមកដល់​ពេល​នេះទំនាក់ទំនងរវាងប្រទេសទាំងពីរមានការរីកចម្រើន​យ៉ាងខ្លាំង​មិនត្រឹមតែក្នុងវិស័យនយោបាយនិងសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​លើវិស័យអប់រំ វប្បធម៌និងការផ្លាស់ប្តូរធនធានមនុស្សទៀតផង។

 

ក្នុងក្របខ័ណ្ឌនៃមហោស្រព Hangeul មានការសម្តែងសិល្បៈនិង​ការប្រកួតប្រឡងជាច្រើន។

កន្លែងរៀបចំមហោស្រពទាំងមូលត្រូវបានតុបតែងដោយរូបភាពដែលមានលក្ខណៈវប្បធម៌កូរ៉េខាងត្បូងដែលរៀបចំដោយនិស្សិត។ ក្រៅពីនេះ​មានសកម្មភាពស្វែងយល់​គួរឱ្យទាក់ទាញជាច្រើនជាមួយនឹងរង្វាន់​ដ៏មានតម្លៃ​ពីអង្គការឧបត្ថម្ភ។

លើសពីនេះទៀត មហោស្រពនេះក៏ផ្តល់នូវឱកាសដើម្បីស្វែងយល់ពីម្ហូប​សាកល្បងពាក់សម្លៀកបំពាក់ប្រពៃណី Hanbok និងចូលរួមលេងល្បែង​ប្រជាប្រិយគួរឱ្យចាប់អារម្មណ៍ផងដែរ ... ដោយហេតុនេះ​ និស្សិត សិស្សអាចរៀននិងបង្កើនចំណេះដឹងអំពី ភាសាកូរ៉េ​ខាងត្បូង​វប្បធម៌និងប្រជាជនកូរ៉េខាងត្បូង ជួបមិត្តភក្តិដែលមានចំណង់ចំណូលចិត្ត​ដូ​ច​គ្នា ​ដើម្បីជួយអភិវឌ្ឍបំណិនទាក់ទងក្នុងសង្គម./.
(បកប្រែដោយឌីណា)
(ប្រភពព័ត៌មាន: thoidai.com.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll