យកមកភាពក្បូរក្បាច់នៃការរចនាចរបាប់របស់ជនជាតិភាគតិច E de ទៅលើសំលៀកបំពាក់ទាន់សម័យទំនើប

19:44 2020/08/31

យុគសម័យ - ភាពក្បូរក្បាច់នៃការរចនាចរបាប់របស់ជនជាតិភាគតិច E de បានរំលេចចេញនៅលើសម្លៀកបំពាក់ទាន់សម័យ គឺជាគំនិតផ្តួតផ្តើមដ៏ល្អប្រពៃរបស់បងស្រី H Ler Eban ដែលជាម្ចាស់ហាងកាត់ដេរ Ami Sia។

យកមកភាពក្បូរក្បាច់នៃការរចនាចរបាប់របស់ជនជាតិភាគតិច E de ទៅលើសំលៀកបំពាក់ទាន់សម័យទំនើប
បងស្រី H Ler Eban កំពុងណែនាំអុះពីសំលៀកបំពាក់ដល់អតិថិជន

ភាពក្បូរក្បាច់ចរបាប់ប្រពៃណីរបស់ជនរួមជាតិ E de បានដុសត្រដែតនៅលើសំលៀកបំពាក់ទាន់សម័យ គឺជាចំណាប់អារម្មណ៍ដំបូងរបស់អតិថិជន នៅពេលបានកាន់ផ្ទាល់ដៃនូវផលិតផលម៉ូដសំលៀកបំពាក់នៅភូមិ Kniet ឃុំ Ea Ktur ស្រុក Cu Kuin ខេត្ត Dak Lak។ នេះគឺជាលទ្ធផលនៃការច្នៃប្រឌិត និងភាពប៉ិនប្រសប់របស់ស្ត្រីជនជាតិ E de ដែលក្នុងនោះ គំរូលេចធ្លោបំផុត គឺលោកស្រី H Ler Eban ជាអ្នកត្រួសត្រាយក្នុងការរួមបញ្ចូលគ្នារវាងក្បូរក្បាច់ចរបាប់របស់ជនជាតិខ្លូនជាមួយសម្លៀកបំពាក់សម័យទំនើប។ ផលិតផលទាំងនេះបាននាំមកនូវតម្លៃប្រើប្រាស់ខ្ពស់ ក៏ដូចជាបង្កើតប្រាក់ចំណូលបន្ថែមសម្រាប់សិប្បករនិងស្ត្រីជនជាតិ E de ក្នុងតំបន់ទៀតផង។

នៅក្នុងហាងកាត់ដេរ Ami Sia របស់លោកស្រី H Ler Eban នៅភូមិ Kniet ឃុំ Ea Ktur ស្រុក Cu Kuin ខេត្ត Dak Lak នោះមាន ជាងកាត់ដេរចំនួន ៣ នាក់កំពុង ដេរសម្លៀកបំពាក់យ៉ាងមមាញឹក។ នេះគឺជាគំរូឯកសណ្ឋានបុគ្គលិកការិយាល័យដែលមានរចបទ ទំនើបដោយមានចំណុចលេចធ្លោពិសេសគឺក្បូរក្បាច់ចរបាប់របស់ជនជាតិ  Ede ។ នៅហាងកាត់ដេរ Ami Sia អតិថិជនអាចរកឃើញម៉ូដសំលៀកបំពាក់ទាន់សម័យ ដូចជាសំលៀកបំពាក់ការិយាល័យ សំពត់រ៉ូបជាដើម។ ជាពិសេស សាច់ក្រណាត់ដែលមានលក្ខណៈទន់ស្រាល បានជំនួសឲ្យក្រណាត់ត្បាញដោយដៃ។ គុណសម្បត្តិទាំងនេះ បានធ្វើឱ្យសម្លៀកបំពាក់របស់ហាងកាត់ដេរ Ami Sia កាន់តែមានប្រជាប្រិយភាពពីមួយថ្ងៃទៅមួយថ្ងៃ។ លោកស្រី H Rum Byă អតិថិជនម្នាក់នៅស្រុក Cư Kuin ខេត្ត  Dak Lak បានឲ្យដឹងថា៖ ការរួមបញ្ចូលគ្នារវាងក្រណាត់ទាន់សម័យជាមួយក្បូរក្បាច់ចរបាប់ប្រពៃណី បានជួយឱ្យសម្លៀកបំពាក់ទាំងនេះរក្សាបានលក្ខណៈដដែលនៃសម្លៀកបំពាក់  Ede ផង ហើយងាយស្រួលប្រើប្រាស់ទៀតផង។ លោកស្រីបានឲ្យដឹងថា៖ “សម្លៀកបំពាក់នេះមានការរួមបញ្ចូលគ្នារវាងក្បូរក្បាច់ចរបាប់ប្រពៃណិ និងប្រភេទក្រណាត់ រចនាម៉ូដ សម្លៀកបំពាក់ថ្មីគឺសក្តិសមណាស់ និងងាយស្រួលស្លៀកពាក់។ សម្លៀកបំពាក់នេះអាចស្លៀកពាក់ក្នុងឱកាសបុណ្យទានធំៗផងដែរ“។

បងស្រី H Ler Eban កំពុង ដេរសម្លៀកបំពាក់

ក្បូរក្បាច់ចរបាប់ប្រពៃណិរបស់ជនរួមជាតិ Ede ដែលលេចធ្លោលើសម្លៀកបំពាក់ទាន់សម័យ គឺ បានស្ដែងចេញពីគំនិតផ្ដូចផ្ដើមច្នៃប្រឌិតរបស់លោកស្រី H Ler Eban ដែលជាម្ចាស់ហារកាត់ដេរ Amí Sia។ ដំបូងឡើយ ដោយក្ដីស្រលាញ់នឹងក្បូរក្បាច់ចរបាប់នោះ លោកស្រី H Ler Eban បានដេរសំលៀកបំពាក់ទាន់សម័យ ដែលមានក្បូរក្បាច់ស្រស់ស្អាត។ ក្រោយមក ម៉ូដសំលៀកបំពាក់ទាំងនេះ ត្រូវបានស្ត្រីជាច្រើនរូបស្រឡាញ់ចូលចិត្ត ហើយបញ្ជាទិញ។ ចាប់តាំងពីពេលនោះមក លោកស្រីបានត្រិះរិះស្វែងរកទិសដៅអភិវឌ្ឍ ន៍ និងឧទ្ទេសនាមយ៉ាងទូលំទូលាយនូវផលិតផលទាំងនេះដល់មនុស្សគ្រប់គ្នា។ លោកស្រីបានសំណេះសំណាលថា៖ “ខ្ញុំគិតថា ម្ចាស់ហាងកាត់ដេរនឹងតភ្ជាប់សិប្បករជាមួយអតិថិជនដែលមានតម្រូវការ។ ហេតុដូច្នេះហើយ ខ្ញុំមានក្ដីសង្ឃឹមថា នាពេលមខាងមុខ សំលៀកបំពាក់របស់ជនរួមជាតិ Ede មិនត្រឹមតែបានរចនាម៉ូដបែបទាន់សម័យប៉ុណ្ណោះទេ ថែមទាំង ពង្រីកក្បូរក្បាច់ទៀតផង។ ប្រសិន បើហាងកាត់ដេរសំលៀកបំពាក់អាវផាយបានបញ្ជាទិញច្រើននោះ គឺអាចបង្កើតប្រាក់ចំណូលសម្រាប់សិប្បករផងដែរ“។

ចាប់តាំងពីឆ្នាំ ២០១៧ លោកស្រី H Ler Eban បានចាប់ផ្តើមលក់សំលៀកបំពាក់ប៉ាក់ចរចាប់នៅលើបណ្តាញសង្គមហ្វេសប៊ុកនិង Zalo ។ សម្លៀកបំពាក់ច្នៃប្រឌិតថ្មីបានទទួលការកម្ម៉ង់ជាច្រើនទាំងក្នុងនិងក្រៅខេត្ត ហើយថែមទាំងមានអតិថិជនជាអាណិកជនវៀតណាមនៅសហរដ្ឋអាមេរិក អូស្រ្តាលី។ នាបច្ចុប្បន្ននេះ ជារៀងរាល់ខែ Amí Sia ទទួលបានការកុម្ម៉ង់ ផលិតផលពី ៣០ ទៅ ៤០ ឈុតដែលមានតម្លៃចាប់ពី ៤០ ម៉ឺនដុង ដល់ ១ លានដុងក្នុងមួយផលិតផល (ប្រហែល ១៧ ដុល្លារអាមេរិក - ៤០ ដុល្លារអាមេរិក) ។ ទន្ទឹមនឹងការរចនាម៉ូដនិងកាត់សំលៀកបំពាក់នោះ លោកស្រី H Ler Eban ក៏បានត្រិះរិះអំពីការផលិតចេញនូវផលិតផលមួយចំនួនទៀតដូចជា កន្សែង កាបូប កាបូបយួរដៃ ខ្សែក្រវ៉ាត់ ធ្វើ ជាវត្ថុអនុស្សាវរីយ៍ដើម្បីលក់ជូនភ្ញៀវទេសចរ។ លោកស្រីសង្ឃឹមថា ផលិតផលទាំងនេះនឹងចូលរួមចំណែកក្នុងការផ្សព្វផ្សាយ និងឧទ្ទេសនាមនូវលក្ខណៈវិសេសវិសាលនៃក្បូរក្បាច់ និងសំលៀកបំពាក់ប្រពៃណីរបស់ជនជាតិ Ede ក៏ដូចជាចូលរួមចំណែកអភិរក្សអត្តសញ្ញាណវប្បធម៌របស់ប្រទេសជាតិផងដែរ៕

(ប្រែសម្រួលដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: vovworld.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll