យកឈ្នះលើថៃ កីឡាបាល់ទាត់ជម្រើសជាតិវៀតណាមឈានចូលការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ King's Cup ឆ្នាំ ២០១៩

17:05 2019/06/06

យុគ្គសម័យ - នាយប់ថ្ងៃទី ៥ ខែមិថុនា នៅកីឡាដ្ឋានថៃ Chang Arena (Buriram) ក្រុមកីឡាបាល់ទាត់ជម្រើសជាតិវៀតណាមបានឈ្នះលើក្រុមម្ចាស់ផ្ទះថៃដោយមានលទ្ធផលចុងក្រោយ ១-០ ដើម្បីឈានចូលការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ King's Cup ឆ្នាំ ២០១៩ ។

យកឈ្នះលើថៃ កីឡាបាល់ទាត់ជម្រើសជាតិវៀតណាមឈានចូលការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ King's Cup ឆ្នាំ ២០១៩
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិវៀតណាមនៅ King's Cup ឆ្នាំ ២០១៩ (រូបថត៖Vietnamnet.vn)

កីឡាករបាល់ទាត់វៀតណាម លោក  Nguyen Anh Duc បានស៊ុតចូលទីរបស់ថៃនៅក្នុងនាទីចុងក្រោយនៃការប្រកួតនេះ ដើម្បីនាំឲ្យក្រុមបាល់ទាត់វៀតណាមឈានចូលក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ King’s Cup​ ផងដែរ កីឡាករបាល់ទាត់វៀតណាម លោក  Nguyen Anh Duc បានស៊ុតចូលទីរបស់ថៃនៅក្នុងនាទីចុងក្រោយនៃការប្រកួតនេះ ដើម្បីនាំឲ្យក្រុមបាល់ទាត់វៀតណាមឈានចូលក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ King’s Cup​ ផងដែរ។

ចំពោះជ័យជម្នះរបស់គ្រូបង្វឹកលោក Park Hang-seo និងកីឡាករបាល់ទាត់វៀតណាមនៅលើទឹកដីប្រទេសថៃនេះ អ្នកគាំទ្រវៀតណាមបានសម្តែងនូវក្តីសប្បាយរីករាយយ៉ាងក្រៃលែង ព្រមទាំងជឿជាក់ថាក្រុមបាល់ទាត់វៀតណាមនឹងបន្តដណ្តើមជ័យជំនះទៀតលើក្រុមបាល់ទាត់ Curacao នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនាពេលខាងមុខ។

កីឡាករបាល់ទាត់វៀតណាម លោក  Nguyen Anh Duc បានស៊ុតចូលទីរបស់ថៃនៅក្នុងនាទីចុងក្រោយនៃការប្រកួតនេះ (រូបថត៖Vietnamnet.vn)

ដូច្នេះជាមួយនឹងលទ្ធផលនេះ ក្រុមបាល់ទាត់វៀតណាមនិង Curacao នឹងជួបគ្នានៅវគ្គផ្តាច់ព្រ័ត្រ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី ៨ ខែមិថុនាខាងមុខ ខណៈដែលក្រុមបាល់ទាត់ថៃនិងឥណ្ឌានឹងប្រកួតជាមួយគ្នាសម្រាប់ការដណ្តើមរង្វាន់ ទី៣។

គួរបញ្ជាក់ថា King's Cup គ្រាន់តែជាការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិតែប៉ុណ្ណោះទេ ប៉ុន្តែលទ្ធផលនៃការប្រកួតនេះមានផលប៉ះពាល់ដោយផ្ទាល់ទៅចំណាត់ថ្នាក់របស់ក្រុមបាល់ទាត់នៅក្នុងតារាងចំណាត់ថ្នាក់នៃសហព័ន្ធកីឡារបាល់ទាត់ពិភពលោក (FIFA) ដែលបានចូលរួមផងដែរ៕

 

(ហេង វុធ្ធី)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll