Trending now

មហោស្រព Hue ឆ្នាំ ២០២០ បន្តពន្យារពេលរហូតដល់ឆ្នាំបន្ទាប់

16:54 | 01/08/2020 (បកប្រែដោយឌីណា)

យុគសម័យ-នាថ្ងៃទី ៣១ ខែកក្កដា លោក Phan Ngoc Tho ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Thua Thien Hue បានមានប្រសាសន៍ថា ខេត្តបានសម្រេចចិត្តពន្យារពេលការរៀបចំមហោស្រព Hue ឆ្នាំ ២០២០ និងមហោស្រពនេះដែលនឹងបានរៀបចំនៅឆ្នាំក្រោយ។

កម្មវិធីសម្តែងសិល្បៈមួយក្នុងក្របខ័ណ្ឌមហោស្រព Hue ឆ្នាំ ២០១៨ ។ (រូបថត៖ VOV)

បើតាមលោក Phan Ngoc Tho នេះជារឿងសោកស្តាយមួយប៉ុន្តែដោយសារស្ថានភាពស្មុគស្មាញនៃការរីករាលដាលនៃជំងឺ Covid-19 គណៈកម្មាធិការអចិន្ត្រៃយ៍ខេត្តបានសម្រេចចិត្តពន្យារពេលការរៀបចំមហោស្រពឆ្នាំ ២០២០ ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៦-៣១ ខែសីហា។

ថ្នាក់ដឹកនាំខេត្តបានចាត់តាំងមជ្ឈមណ្ឌលមហោស្រព Hue ផ្ញើលិខិតសុំទោសដល់អ្នកឧបត្ថម្ភ ស្ថានទូតនានាជាមួយក្រុមសិល្បៈ ក្រុមទេសចរណ៍និងអ្នកទេសចរ សូមរង់ចាំមហោស្រព Hue នៅឆ្នាំក្រោយ។

ក្រុមសិល្បៈកូរ៉េខាងត្បូងកំពុងសម្តែងបម្រើប្រជាជននិងភ្ញៀវទេសចរក្នុងមហោស្រពឆ្នាំ២០១៨។ (រូបថត៖ VOV)

កាលពីមុន ដោយសាររងការប៉ះពាល់ពីការរីករាលដាលនៃ Covid-19 គណៈកម្មាធិការរៀបចំមហោស្រព Hue បានផ្លាស់ប្តូរពេលវេលានៃការរៀបចំមហោស្រព Hue ចំនួនពីរដងហើយបានកំណត់ថា មហោស្រពក្នុងឆ្នាំនេះគឺជាពិធីបុណ្យមួយដែលលើកកម្ពស់វប្បធម៌វៀតណាម។ ដោយសារការវិវត្តនៃជំងឺនេះកាន់តែស្មុគស្មាញ ខេត្តត្រូវបានពន្យារពេលមកដល់ពេលណាដែលមានសុវត្ថភាពសម្រាប់ការរៀបចំមហោស្រព Hue ២០២០ ឡើងវិញ./.

(បកប្រែដោយឌីណា)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Nguyen Thanh Tinh៖ វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងខិតខំអនុវត្តការប្តេជ្ញាចិត្តអន្តរជាតិស្តីពីសិទ្ធិមនុស្ស
សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien