ម្ហូបអាហារវៀតណាមនៅចំកណ្ដាលទីក្រុងបាងកក - ថៃ

14:54 2020/10/21

មានទីតាំងស្ថិតនៅផ្ទះលេខ ៥០៦ ផ្លូវ Ramkhamhaeng ខ័ណ្ឌ Bang Kapi- ទោះបីជាស្ថិតនៅផ្លូវមួយដែលមិនមែនជាមជ្ឈមណ្ឌលនៃទីក្រុងបាងកក ប្រទេសថៃក៏ដោយ ប៉ុន្តែភោជនីយដ្ឋានហ្វើ Van របស់លោកស្រី Nguyen Thi Van Anh នៅតែទាក់ទាញបានភ្ញៀវទេសចរជាច្រើនកុះករដោយសារ មានបម្រើមុខម្ហូបហ្វើដែលពោរពេញទៅដោយរចនាបទវៀតណាម។

ម្ហូបអាហារវៀតណាមនៅចំកណ្ដាលទីក្រុងបាងកក - ថៃ
ភោជនីយដ្ឋាន "ហ្វើ Van " 

ភោជនីយដ្ឋាន "ហ្វើ Van " មានទំហំ ៩៥ ម៉ែត្រការ៉េ ដែលមានតុទទួលភ្ញៀវប្រមាណ ១០ ទៅ ១២។ នៅខាងក្រៅភោជនីយដ្ឋាន គឺមានផ្លាកសញ្ញា "ហ្វើ Van " ដែលមានរូបទង់ជាតិព័ណក្រហមជាមួយផ្កាយព័រណ៍មាស និងនារីវៀតណាមពាក់ដួន ដែលធ្វើឱ្យភ្ញៀវដឹងថា នេះគឺជាភោជនីយដ្ឋានហ្វើវៀតណាម។បើចូលទៅក្នុងភោជនីយដ្ឋាន ភ្ញៀវនឹងកាន់តែមានចំណាប់អារម្មណ៍ ចំពោះការរតុបតែងរៀបដាក់របស់របរដ៏វិសេសវិសាល។ នៅលើជញ្ជាំងមានគំនូនារីវៀតណាមមួយរូប ដែលបានស្លៀកពាក់អាវផាយ និងពាក់ដួន កំពុងអោបផ្កាឈូកមួយបាច់ - ផ្កាជាតិរបស់ វៀតណាម គឺកាន់តែធ្វើឲ្យ្យភ្ញៀវមានអារម្មណ៍ជិតស្និទ្ធ ដូចនៅវៀតណាមអញ្ចឹង។  “ ខ្ញុំជាអតិថិជនប្រចាំហាងនេះ។ ខ្ញុំពិតជាចូលចិត្តម្ហូបហ្វើនៅទីនេះណាស់ ព្រោះថាគ្រឿងផ្សំទាំងអស់នេះគឺសុទ្ធតែមកពីវៀតណាម។ ហាងនេះស្អាតណាស់ហើយសេវាកម្មក៏ល្អដែរ” ។ 

“ ខ្ញុំចូលចិត្តម្ហូបអាហារទាំងអស់នៅទីនេះ ។ ខ្ញុំតែងតែមកទទួលទាននៅទីនេះ។ នៅទីនេះម្ហូបអាហារពិតជាឆ្ងាញ់ពិសារហើយសេវាកម្មល្អណាស់។ ទាំងនេះគឺជាយោបល់របស់អតិថិជនដែលបានទទួលទាននៅ ភោជនីយដ្ឋាន "ហ្វើ Van "។ ក្រៅពីមុខម្ហូបហ្វើដ៏សំខាន់របស់ភោជនីយដ្ឋានោះ លោកស្រី  Van Anh ក៏បានបម្រើនូវមុខម្ហូបវៀតណាមមួយចំនួនដូចជា នំបញ្ចុប និងនំប៉័ង ... ដើម្បីបំពេញតម្រូវការដ៏សម្បូរបែបជូនអតិថិជន។ ដោយបានបើកលក់កាលពីឆ្នាំ២០១៥ មកម៉្លេះ ជារៀងរាល់ឆ្នាំ ភោជនីយដ្ឋាន "ហ្វើ Van " បានទទួលស្វាគមន៍ភ្ញៀវជាង ១ រយនាក់មកទទួលទានម្ហូបអាហារ។ លើសពីនេះទៅទៀត ស្ថានទូតវៀតណាមប្រចាំនៅទីក្រុងបាងកកក៏តែងតែ oder ម្ហូបអាហារវៀតណាម ដើម្បីបម្រើសកម្មភាព ឬពិធីសំខាន់ៗ។ ចែករំលែកអំពីនិស្ស័យជាមួយការងារនោះ លោកស្រី Nguyen Thi Van បានឲ្យដឹងថា៖ “ខ្ញុំបានរៀបការជាមួយប្តីជនជាតិសិង្ហបុរី។ ពេលខ្ញុំទៅសិង្ហបុរី ខ្ញុំពិតជានឹកម្ហូបវៀតណាមណាស់។ ដូច្នេះខ្ញុំបានទៅរកភោជនីយដ្ឋានវៀតណាមទាំងអស់នៅសិង្ហបុរី។ ប៉ុន្តែភោជនីយដ្ឋានដែលមានម្ហូបវៀតណាមជាពិសេសគឺមុខម្ហូបហ្វើ ដែលមានរសជាតិឆ្ងាញ់ពិសារ ដូចជានៅទីក្រុងហាណូយគឺមិនមានច្រើនទេ។ ដូច្នេះខ្ញុំពិតជាចង់បើកភោជនីយដ្ឋានវៀតណាមណាស់។ នៅពេលដែលគ្រួសារខ្ញុំស្នាក់នៅថៃនោះ ខ្ញុំបានអនុវត្តផែនការនេះ។ នាគ្រាដំបូងពិតជាលំបាកណាស់។ ទោះបីជាខ្ញុំបានបើកភោជនីយដ្ឋានហើយ ក៏ដោយ ប៉ុន្តែខ្ញុំត្រូវចំណាយរយៈពេល ៣ ខែ ទើបស្វែងរកបានគ្រឿងផ្សំគ្រប់គ្រាន ដោយសារខ្ញុំមិនសូវចេះនិយាយភាសាថៃឡើយ"។

ភោជនីយដ្ឋាន "ហ្វើ Van " 

ក្រោយរយៈពេល ៦ ឆ្នាំ ខិតខំប្រឹងប្រែងរកស៊ីនោះ នាបច្ចុប្បន្ន ភោជនីយដ្ឋាន "ហ្វើ Van " "ហ្វើ Van " បានអភិវឌ្ឍន៍ទៅជា៦ ទីតាំង ជាមួយនឹងបុគ្គលិក ប្រមាណ  ២៦ នាក់។ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីអតិថិជន ឲ្យកាន់តែច្រើនណោះ លោកស្រី Van Anh បានជ្រើសរើសយកគ្រឿងផ្សំ ដែល មានគុណភាពល្អ។ ក្រៅពីនវ តាមរយៈម្ហូបអាហារវៀតណាមនោះ លោកស្រី Van Anh ក៏បានឧទ្ទេសនាមដល់ភ្ញៀវអំពីវប្បធម៌ និងម្ហូបអាហារ វៀតណាម ផងដែរ។

នៅចំកណ្តាលទីក្រុងបាងកកដ៏ទំនើប ហើយមានសភាពអ៊ូអរ ជាមួយនឹង វិថីម្ហូប អាហារ ដែលមានម្ហូបអាហារគ្រប់មុខ នៅទូទាំងពិភពលោកនោះ  "ហ្វើ Van " នៅតែមានកន្លែងឈរជើងយ៉ាងរឹងមាំ ដែល កំពុងរីកចម្រើនឥតឈប់ឈរ ហើយជាជាអាសយដ្ឋានគួរឱ្យទុកចិត្តសម្រាប់ អ្នកចូលចិត្តម្ហូបអាហារវៀតណាម។ ចែករំលែកផែនការធ្វើអាជីវកម្មរបស់ខ្លួន និងការរួមវិភាគទានដល់សហគមន៍នាពេលអនាគត លោកស្រី Nguyen Thi Van Anh បានឲ្យដឹងថា៖ “ខ្ញុំមានបំណងប្រាថ្នានិងក្ដីសុបិនថា ភោជនីយដ្ឋានរបស់ខ្ញុំនឹងកាន់តែអភិវឌ្ឍន៍ថែមទៀត ដើម្បីបង្កើតការងារធ្វើជូនមនុស្សជាច្រើនថែមទៀតផងដែរ”។

សង្ឃឹមថាបំណងប្រាថ្នារបស់ម្ចាស់ភោជនីយដ្ឋាន  "ហ្វើ Van "នឹងក្លាយជាការពិតក្នុងពេលឆាប់ៗខាងមុខ ដើម្បីអតិថិជនជាច្រើននាក់មានឱកាសទទួលទានម្ហូបអាហារវៀតណាម ក៏ដូចជាស្វែងយល់អំពីវប្បធម៌ម្ហូបអាហាររបស់ជនវៀតណាមផងដែរ៕

 

(ប្រភពព័ត៌មាន: vovworld.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll