ម្ហូបវៀតណាម - ម្ហូបពិសេសនៅក្នុងការប្រកួតកីឡាយោធាអន្តរជាតិ (Army Games) ឆ្នាំ ២០២០

16:13 2020/09/01

យុគសម័យ - ក្នុងអំឡុងពេលប៉ុន្មានថ្ងៃនៃការប្រកួត Army Games ឆ្នាំ ២០២០ នៅទីលានហ្វឹកហាត់ Alabino - ដែលជាកន្លែងរៀបចំការប្រកួតប្រជែងចុងភៅ ភ្ញៀវទេសចរតែងតែប្រមូលផ្តុំគ្នានៅខាងមុខស្តង់ដាក់តាំងផលិតផលនិងពិសារម្ហូបប្រពៃណីនៃប្រទេសនីមួយៗ។

ម្ហូបវៀតណាម - ម្ហូបពិសេសនៅក្នុងការប្រកួតកីឡាយោធាអន្តរជាតិ (Army Games) ឆ្នាំ ២០២០

ក្រុមចុងភៅនៃកងទ័ពប្រជាជនវៀតណាមជូនភ្ញៀវនូវមុខម្ហូបប្រពៃណីរបស់វៀតណាម នៅក្នុងការប្រកួតកីឡា​យោធាអន្តរជាតិ (Army Games) ឆ្នាំ ២០២០ ។ រូបថត៖ Nhan dan

ចាប់តាំងពីលើកដំបូង ក្រុមចុងភៅចល័ត​នៃកងទ័ព​ប្រជាជនវៀតណាមអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍ Army Games ឆ្នាំ ២០១៨ ភ្ញៀវទេសចរតែងតែយក​ចិត្តទុកដាក់​និងមកទស្សនាស្តង់​របស់ក្រុមកង​ទ័ព​ប្រជាជន​វៀតណាម ដើម្បីពិសារម្ហូបអាហារវៀតណាម​ដែលមានរសជាតិឈ្ងុយឆ្ងាញ់។

ជារៀងរាល់ឆ្នាំ ស្តង់ដាក់តាំងផលិតផលរបស់ក្រុម​កងទ័ពប្រជាជនវៀតណាមតែងតែទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករ។ ភ្ញៀវទេសចរមិនត្រឹមតែ“ មើលឃើញ្​ដោយផ្ទាល់ភ្នែក”“ មេចុងភៅ វៀតណាម” នៃកងទ័ពប្រជាជនវៀតណាម កែច្នៃម្ហូបអាហារ​ប៉ុណ្ណោះទេ ថែមទាំង​រីករាយ​ពិសារមុខម្ហូបជាច្រើន​ដែល​ពោរពេញ​ទៅដោយរសជាតិ​វៀតណាម។

ជារៀងរាល់ថ្ងៃ ស្តង់​ដាក់​តាំងផលិតផល​របស់​ក្រុម​ចុងភៅនៃកងទ័ពប្រជាជនវៀតណាមតែងតែមានភ្ញៀវយ៉ាងច្រើនកុះករនៅក្នុងនិងក្រៅ។ ក្រៅពី​សមាជិកនៃ​គណៈកម្មាការ​រៀបចំការប្រកួតនេះ ស្តង់ក៏ស្វាគមន៍​“ភ្ញៀវ” មកពីប្រទេសដទៃទៀត​ដែល​ចូលរួម​ក្នុង​ប្រកួតចុងភៅចល័ត កម្លាំងបំរើ​សេវាកម្មនៅ​ទីលានហ្វឹកហាត់ Alabino ឬភ្ញៀវទេសចររុស្ស៊ី។

ជាពិសេសក្នុងពិធីបើកការប្រកួតកីឡាយោធា Army Games ឆ្នាំ ២០២០ ប្រជាជនវៀតណាម​ដែលកំពុងរស់​នៅ​និងធ្វើការនៅប្រទេសរុស្ស៊ី​ក៏បានមកទស្សនា​ស្តង់​របស់ក្រុមកងទ័ពវៀតណាម។ ស្តង់នៃចុងភៅនៃ​ក្រុម​កងទ័ពប្រជាជនវៀតណាមក៏ជាការផ្តោតអារម្មណ៍របស់សារព័ត៌មានបរទេសផងដែរ។

ក្នុងការប្រកួត Army Games នៅឆ្នាំនេះក្រុមចុង​ភៅ​វៀតណាមបានផ្លាស់ប្តូរ "យុទ្ធសាស្ត្រ" នៅពេល "អញ្ជើញ​ភ្ញៀវពិសារ" ណែមចៀន​និង​នំធ្វើពីអង្ករដែល​ជាមុខម្ហូបប្រពៃណីទាំងពីរ និងអញ្ជើញ " ភ្ញៀវជាន់​ខ្ពស់នៃក្រសួងការពារជាតិនៃសហព័ន្ធរុស្ស៊ី។

មនោសញ្ចេតនាពីភ្ញៀវទេសចរសំរាប់ក្រុមចុងភៅនៃកងទ័ពប្រជាជនវៀតណាមធ្វើឱ្យយើងសប្បាយរីករាយនិងមានមោទនភាពខខ្លាំងណាស់។ នោះគឺជាការជំរុញ​និងលើក​ទឹកចិត្តឱ្យយើងរៀបចំម្ហូបឆ្ងាញ់ ៗ បន្ថែមទៀត​សំរាប់ពិធីបិទការប្រកួតកីឡាយោធាអន្តរជាតិ ឆ្នាំ ២០២០”  លោកវរៈសេនីយ៍ឯក Pham Van Khao បាន​មានប្រសាសន៍./.
(បកប្រែដោយឌីណា)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll