ភាពស្រស់ត្រកាលគួរឲ្យទាក់ទាញនៅខេត្ត Binh Dinh (វៀតណាម)

19:40 2020/08/16

យុគសម័យ - ភាពប្រសព្វគ្នាដ៏សុខដុមរវាងមេឃនិងដី របស់ភ្នំនិងសមុទ្រ គឺប្រកបភាពសុខសាន្តត្រានដែលពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ប្រពៃណី នាំនូវមកសម្រស់ស្អាតរ៉ូមែនទិចទាក់ទាញជូនទេសចរណ៍ Binh Dinh។

ភាពស្រស់ត្រកាលគួរឲ្យទាក់ទាញនៅខេត្ត Binh Dinh (វៀតណាម)
បរិយាកាសបរុសុទ្ធនៅឆ្នេរសមុទ្រ Hoang Hau ខេត្ត Binh Dinh

Binh Dinh ជាខេត្តមួយ ស្ថិតតាមបណ្តោយឆ្នេរសមុទ្រភាគកណ្តាលប៉ែកខាង ត្បូងវៀតណាម។ ទីនេះនៅរក្សាដដែលនូវលក្ខណៈរហោស្ថាននិងភាពសាមញ្ញជាមួយ នឹងធម្មជាតិធំល្វឹងល្វើយ។ នាឆ្នាំ ២០១៦ ទស្សនាវដ្តីអេឡិចត្រូនិកមានកិត្យានុភាព របស់អាមេរិក Business Insider បានជ្រើសរើសភូមិនេសាទ Bai Xep របស់ទីក្រុង Quy Nhon ខេត្ត Binh Dinh ជាទីមកដល់១ក្នុងចំណោមទីមកដល់ទាំង ១៦គួរឲ្យទាក់ ទាញរបស់ទ្វីបអាស៊ី។ តាមនោះ ភូមិនេសាទឆ្នេរសមុទ្រនេះ ត្រូវបានប្រដូចជា គ្រាប់ពេដ៏អាថ៌កំបាំងដែលមិនសូវមានភ្ញៀវទេសចរអន្តរជាតិស្គាល់ដល់ទេ។ ជុំវិញទី ក្រុង Quy Nhon នៅមានទីតាំងទេសចរណ៍កោះសមុទ្រស្អាតអស្ចារ្យដូចជាសមុទ្រ Ky Co សមុទ្រ Trung Luong កោះ Hon Kho និងកោះ Cu Lao Xanh ជាដើម។

 

Thap Doi - សំណង់ស្ថាបត្យកម្មបុរាណមួយរបស់ជនរួមជាតិ Champa

លើសពីនេះទៅទៀត ខេត្ត Binh Dinh ត្រូវបានគេចាត់ទុកជាតំបន់នៃការហាត់ ក្បាច់គុននិងពិភពនៃការនិពន្ធអក្សរសាស្ត្រ។ និយាយអំពីក្បាច់គុន ចលនា ធ្វើកុបកម្មករិករដោយវីរៈបុរសអាវក្រណាត់ Tay Son-Nguyen Hue បំផុសឡើង។ សារៈមន្ទី Quang Trung ជានិច្ចកាលជាទីមកដល់ពេញនិយមរបស់ភ្ញៀវទេសចរ ដែលនេះជា កន្លែងរក្សានូវប្រវត្តិសាស្ត្ររបស់វីរៈបុរសមិនចេះចាញ់ដែលបានឈានចូលប្រវត្តិ សាស្ត្រ យោធាពិភពលោក។ បច្ចុប្បន្ន ខេត្ត Binh Dinh នៅរក្សានូវលក្ខណៈវប្បធម៌ដ៏វិសេស វិសាលដែលបានបន្សល់ទុកតាំងពីយូរណាស់មកហើយ។

 

Eo Gio - គោលដៅទេសចរណ៍ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរ

Quy Nhon, Binh Dinh ក៏ជាស្រុកកំណើតដែលចិញ្ចឹមទេពកោ សល្យល្បីឈ្មោះ ដូចជា កាវី Xuan Dieu, Han Mac Tu និង Yen Lan ជាដើម។ ជាពិសេសគឺអ្នកអក្សរ សាស្ត្រ Dao Tan ជាអ្នកដាក់ផែនគ្រឹះនិងលើកកំពស់សិល្បៈ Tuong របស់វៀតណាម ។ Binh Dinh ក៏ជាតំបន់ដីមជ្ឈមណ្ឌលព្រះពុទ្ធសាសនាភូមិភាគកណ្តាល ដោយមានវត្តជាង៧០០កន្លែង និងមាន ប្រព័ន្ធប្រាសាទ Cham បុរាណបំផុតផងដែរ។

(ប្រែសម្រួលដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: vovworld.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll