ភាពទាក់ទាញដ៏ពិសេសរបស់ស៊ីក្លូហាណូយក្នុងក្រសែភ្នែកភ្ញៀវទេសចរអន្តរជាតិ

20:52 2019/06/03

យុគ្គសម័យ - ធ្វើដំណើរដោយយានយន្តជាស៊ីក្លូ បានចាត់ទុកថាជាមធ្យោបាយមួយយ៉ាងដ៏ល្អបំផុតដើម្បីថតរូបនិងគយគន់ទេសភាពនៅជំវិញទីក្រុងហាណូយសំរាប់ភ្ញៀវទេសចរបរទេសនាពេលបច្ចុប្បន្ន។

ភាពទាក់ទាញដ៏ពិសេសរបស់ស៊ីក្លូហាណូយក្នុងក្រសែភ្នែកភ្ញៀវទេសចរអន្តរជាតិ
ភ្ញៀវទេសចរចាប់អារម្មណ៍យ៉ាងខ្លាំងខណៈដែលធ្វើដំណើរដោយស៊ីក្លូ (រូបថត៖vnexpress.net)

ស៊ីក្លូគឺជាមធ្យោបាយដឹកជញ្ជូនដ៏ពេញនិយមមួយសម្រាប់ប្រជាជនទីក្រុងហាឈាំចាប់តាំងពីឆ្នាំ១៩៣៩។ ក្នុងដើមសតវត្សរ៍ទី២០ មានតែវណ្ណៈអភិជននិងអ្នកមានទ្រព្យសម្បត្តិទើបមានសិទ្ធិប្រើស៊ីក្លូដើម្បីធ្វើដំណើរផងដែរ។ នៅប៉ុន្មានឆ្នាំ១៩៩០ នៅពេលដែលភ្ញៀវទេសចរបរទេសបានមកកាន់ទីក្រុងហាណូយកាន់តែច្រើនឡើងៗនោះ ស៊ីក្លូក្លាយទៅជា មធ្យោបាយដ៏ពេញនិយមក្នុងវិស័យទេសចរណ៍ ដោយមានតម្លៃសមរម្យ ងាយស្រួលធ្វើដំណើរ ដែលធ្វើឱ្យការចាប់អារម្មណ៍យ៉ាងខ្លាំពីសំណាក់ភ្ញៀវទេសចរផងដែរ។

គេហទំព័រទេសចរណ៍ដ៏ល្បីនៅលើពិភពលោក Lonely Planet បានលើកឡើងថា ភ្ញៀវទេសចរមិនគួររំលងចោលនឹងបទពិសោធន៍របស់ខ្លួននៅពេលដែលធ្វើដំណើរដោយស៊ីក្លូនៅប្រទេសវៀតណាម។ យោងតាមទំព័រនេះ ស៊ីក្លូតែងតែលេចឡើងនៅក្បែរសណ្ឋាគារធំៗ ហើយអ្នកបើកបរអាចនិយាយភាសាអង់គ្លេសនៅកម្រិតមូលដ្ឋាន។ ក្រុមហ៊ុនរទេសចរណ៍ Kouni នៅប្រទេសស្វ៊ីស ដែលមានសាខាជាច្រើននៅទូទាំងពិភពលោក ក៏បានវាយតម្លៃថាធ្វើដំណើរទស្សនាដោយ    ស៊ីក្លូនៅជុំវិញទីក្រុងហាណូយគឺជាអនុស្សាវរីរយ៍ដ៏គួរអោយចាប់អារម្មណ៍បំផុតសម្រាប់ភ្ញៀវទេសចរបរទេស។

ភោជនីយដ្ឋានស៊ីក្លូវៀតណាម នៅទីក្រុងរ៉ូមប្រទេសអ៊ីតាលី (រូបថត៖vnexpress.net)

ប្រហែលជាដោយសារលក្ខណៈពិសេសទាំងនេះរបស់ស៊ីក្លូនោះ ម្ចាស់ភោជនីយដ្ឋានវៀតណាមជាច្រើននៅបរទេសបានយកស៊ីក្លូជារូបសញ្ញាសម្រាប់ភោជនីយដ្ឋានរបស់ពួកគេ។ "ភោជនីយដ្ឋានស៊ីក្លូវៀតណាម " (Cyclo Vietnamese Restaurant) បានបង្ហាញខ្លួននៅក្នុងទីក្រុងប៉ារីស ទីក្រុងឡុងដ៌ ទីក្រុងមូនិច ទីក្រុងរ៉ូម និងតូក្យូជាដើមហើយយានយន្តនេះនឹងបន្តក្លាយទៅជារូបសញ្ញាដ៏ពិសេសសំរាប់ការចងចាំរបស់សំណាក់មិត្តអន្តរជាតិផងដែរ៕

(បកប្រែដោយហេង វុធ្ធី)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll