ភូមិជនជាតិភាគតិច​ Tay នៅក្នុងក្រុង Thai Nguyen ខេត្ត Thai Nguyen

15:29 2020/09/12

យុគសម័យ - គ្រួសារទាំងអស់នៅក្នុងភូមិធ្វើការនិងបរិភោគជាមួយគ្នានៅក្នុងផ្ទះធំមួយ ដែលជាកន្លែងប្រជុំនិងជាកន្លែងសម្រាប់ទទួលភ្ញៀវភ្ញៀវផងដែរ។

ភូមិជនជាតិភាគតិច​ Tay នៅក្នុងក្រុង Thai Nguyen ខេត្ត Thai Nguyen

នារីជនជាតិភាគតិច Tay ខេត្ត Thai Nguyen

នៅក្នុងជីវភាពរស់នៅសម័យទំនើបនេះ ការថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនជាតិនីមួយៗគឺជាបញ្ហាប្រឈមដ៏ធំមួយ ជាពិសេសគឺភាសាកំណើត សម្លៀកបំពាក់ ចម្រៀងប្រជាប្រិយ និងទំនៀមទម្លាប់។ ដើម្បីអភិរក្ស ប្រពៃណីវប្បធម៌ជនជាតិទាំងនេះ ភូមិ Thai Hai ដែលជាភូមិមួយរបស់ជនជាតិភាគតិច Tay នៅខេត្ត Thai Nguyen បានរក្សាទំនៀមទំលាប់ប្រពៃណីក្នុងជីវភាពរស់នៅរបស់ពួកគេដដែល។ នេះក៏ជាចំណុចវិសេសវិសាល ដែលទាក់ទាញចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរផងដែរ។

បើទោះជាស្ថិតនៅចន្លោះក្រុង Thai Nguyen និងទីក្រុង Song Cong នៃខេត្ត Thai Nguyen ក៏ដោយ ប៉ុន្តែភូមិ Thai Hai នៅតែរក្សាបានអត្ថសញ្ញាណជាភូមិជនជាតិ Tay ដដែល។ បណ្ដាក្រុមគ្រួសារក្នុងភូមិសុទ្ធតែបានធ្វើការរួមគ្នា បរិភោគម្ហូបអាហារជាមួយគ្នានៅក្នុងផ្ទះធំមួយ ដែលជាកន្លែងប្រជុំរបស់ភូមិផងនិងជាកន្លែងសម្រាប់ទទួលភ្ញៀវទៀតផង ។ នៅពេលយប់ អ្នកភូមិបានដេកនៅក្នុងផ្ទះឈើផុតពីដីដោយឡែកពីគ្នា។ ការងារសំខាន់ៗ ដូចជា៖ រៀបមង្គលការ បង្កើតកូន ឬការត្រៀមរៀបចំឲ្យកូនចៅទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្ររបស់គ្រួសារនីមួយៗ គឺសុទ្ធតែត្រូវបានអ្នកភូមិទាំងអស់ ទទួលរ៉ាបរងចាប់ពីថវិកាធ្វើដំណើរ ថ្លៃសិក្សា រហូតដល់ការហូបចុក។ អាស្រ័យទៅលើអាយុ និងលទ្ធភាពរបស់ខ្លួន អ្នកភូមិទាំងអស់គ្នាបានរួមគ្នាធ្វើការ។  នៅក្នុងភូមិ មានក្រុមគ្រួសារខ្លះបានផ្សំថ្នាំ ក្រុមគ្រួសារខ្លះបានបិតស្រា ហើយមានក្រុមគ្រួសាខ្លះទៀតបានអនុវត្តន៍ពិធីច្រៀងចម្រៀង Then។ អ្នកស្រី Nguyen Thi Thanh  Hai  មេភូមិ Thai Hai បានឲ្យដឹងថា៖ “បងប្អូនជនជាតិ Tay បានរស់នៅជាមួយគ្នាជាច្រើនជំនាន់។  បើអ្នកណាគ្មានប្រពន្ធឬប្តី គឺត្រូវបានកូនចៅជួយមើលថែមទាំ ដោយគ្មានការច្រណែនគ្នាឡើយ។ ទំនៀមទំលាប់របស់អ្នកភូមិគឺជួយគ្នាទៅវិញទៅមក។ ក្នុងភូមិ មានមនុស្សពូកែខាងចិញ្ចឹមក្របី មានមនុស្សពូកែខាងចិញ្ចឹមជ្រូក ហើយក៏មានមនុស្សពូកែខាងទំនាក់ទំនងសង្គមដែរ។ ដូច្នេះ អ្នកភូមិទាំងអស់គ្នាបានជួយបង្ហាត់បង្រៀនគ្នាទៅវិញទៅមក។ អ្នកភូមិទាំងអស់ស្រឡាញ់គ្នា ហើយមិនប្រកាន់គ្នាជាអ្នកសិក្សារៀនសូត្រ ឬជាអ្នកចិញ្ចឹមមានជ្រូកឡើយ”។

 

អណ្ដូងទឹកក្នុងភូមិ 

ព័ទ្ធជុំវិញភូមិគឺជាព្រៃភ្នំ នៅកណ្តាលភូមិមានបឹងធំមួយ ហើយនៅសងខាងផ្លូវចូលក្នុងភូមិពោរពេញទៅដោយម្លប់ដើមឈើ។ ភូមិទាំងមូលមានផ្ទះឈើផុតពីដីចំនួន ២០ ខ្នង ដែលមានអាយុកាលជិតមួយរយឆ្នាំ។ ផ្ទះឈើផុតពីដីទាំងនេះ ត្រូវបានជួសជុលដូចទៅនឹងស្ថានភាពដើម ដើម្បីថែរក្សា និងអភិរក្ស។ បន្ទប់នីមួយៗត្រូវបានរៀបដាក់ចំទៅតាមតួនាទីនិងអាយុរបស់សមាជិកក្នុងគ្រួសារប្រពៃណីរបស់ជនជាតិ Tay។ មនុស្សវ័យចំណាស់បានដើរតួនាទីអ្នកបង្រៀនឲ្យកូនចៅច្រៀងចម្រៀង Then លេងចាប៉ី Tinh និងចង្វាក់ចម្រៀងប្រជាប្រិយរបស់ជនជាតិខ្លួន។ លោកស្រី Ma Thi Dang សិល្បការិនីច្រៀង Then មួយរូប នៅភូមិ Thai Hai បានឲ្យដឹងថា៖ “ខ្ញុំតែងតែឆ្លៀតពេលកូនចៅវិលត្រឡប់មកផ្ទះវិញពីសាលារៀន ដើម្បីបង្រៀនរបៀបច្រៀងចម្រៀង Then និងលេងចាប៉ី Tinh។ ខ្ញុំបានបង្រៀនដល់កូនចៅចំនួន ៣ ជំនាន់ហើយ។ ដូចច្នេះក្មេងៗនៅទីនេះ សុទ្ធតែចេះច្រៀងចម្រៀង Then និងលេងចាប៉ី Tinh”។

អ្នកភូមិទាំងអស់គ្នាសុទ្ធតែបានស្លៀកពាក់សម្លៀកបំពាក់អាវ Cham និងនិយាយភាសា Tay  Nung ជាមួយគ្នាជារៀងរាល់ថ្ងៃ សូម្បីតែនៅពេលធ្វើស្រែចំកា។ នេះគឺជារូបភាពដ៏កម្រមាន នាសព្វថ្ងៃនេះសូម្បីតែនៅតាមតំបន់ ដែលមានជនជាតិភាគតិចរស់នៅច្រើនដូចជា តំបន់សុវត្ថិភាព Dinh Hoa។ ស្ត្រីតែងតែពាក់បណ្ដោងខ្សែក ដែលមានលក្ខណៈដ៏វិសេសវិសាលរបស់ជនជាតិ Tay។ ស្ត្រីដែលរៀបការហើយ តែងតែរំកន្សែងនៅលើក្បាល ពាក់បណ្ដោងខ្សែកដែលមាន ៥ ពណ៌របស់ជនជាតិ Tay។ បុរសបានពាក់មួក ស្លៀកពាក់សម្លៀកបំពាក់អាវ Cham។ ក្រោយពេលសិក្សា កុមារា កុមារីបានលេងល្បែងប្រជាប្រិយ។

 

នារីជនជាតិភាគតិច Tay ខេត្ត Thai Nguyen

ម្ហូបអាហាររបស់ជនជាតិ Tay  Nung ច្រើនជាមុខម្ហូបប្រពៃណីដូចជា៖ នំ Gai សាច់ក្របីជាដើម។ លោក Le Van Viet សិល្បករខាងថ្នាំ និងជាអ្នកមើលថែដើមឈើម្នាក់ក្នុងភូមិបានចែករំលែកថា៖ “ដោយផ្អែកលើបទពិសោធពីដូនតាបន្យល់ទុកមក យើងខ្ញុំបានជ្រើសរើសខែកុម្ភៈ និងខែមីនា ដើម្បីដាំដើមឈរឲ្យសមស្រប។ យើងខ្ញុំមិនបានប្រើប្រាស់ថ្នាំសំលាប់សត្វល្អិត និងថ្នាំគីមីណាមួយ ដើម្បីការពារសុខភាពផងដែរ”។ យោងតាមទំនៀមទម្លាប់របស់ជនជាតិ Tay គឺ នៅពេលមកដល់ដើមភូមិ ភ្ញៀវទេសចរបានទៅកាន់អណ្តូងទឹកដើម្បីលាងមុខ និងដៃជើង ។ ក្រោយមកភ្ញៀវទេសចរទៅគោះត្រដោក ដែលបានព្យួរនៅដើមភូមិ ដើម្បីជូនដំណឹងថា មានភ្ញៀវទេសចរមកទស្សនាភូមិ ហើយចាប់ពីពេលនេះតទៅ ភ្ញៀវទេសចរត្រូវបានចាត់ទុកថាជាសមាជិកមួយរូបក្នុងភូមិផងដែរ។ លោក Hoang Van Tay ភ្ញៀវទេសចរម្នាក់ មកពីខេត្ត Lang Son បានឲ្យដឹងថា៖ “មកដល់ភូមិ Thai Hai  ខ្ញុំមានអារម្មណ៍ដូចជាលង់អារម្មណ៍នៅក្នុងភូមិ Tay បុរមបុរាណអញ្ចឹង។ អ្នកភូមិបានអភិរក្សអត្ថសញ្ញានជាតិយ៉ាងល្អ។ មនុស្សគ្រប់គ្នាគួរតែមកទស្សនាទីនេះ ដើម្បីសិក្សារបៀបស្រឡាញ់គ្នា និងសាមគ្គីគ្នា”។

ដោយទទួលបានជោគជ័យក្នុងការចូលរួមអភិរក្សតម្លៃបេតិកភណ្ឌនិងការអភិវឌ្ឍន៍ទេសចរណ៍នោះ ក្នុងឆ្នាំ ២០១៨ មណ្ឌលអេកូអភិរក្សភូមិផ្ទះឈើផុតពីដីជនជាតិ Thai Ha ទទួលបានពានរង្វាន់ទេសចរណ៍អាស៊ាន។ នេះក៏ជាគំរូជោគជ័យក្នុងទម្រង់សង្គមភាវូបនីយកម្មធ្វើទេសចរណ៍ ដែលផ្សារភ្ជាប់ជាមួយការថែរក្សាតម្លៃវប្បធម៌ ដូច្នេះបេតិកភណ្ឌទាំងនេះមានតម្លៃខាងស្មារតីតរៀងទៅយ៉ាងពិតប្រាកដផងដែរ៕

(រូបថត៖ vov.vn)

(ប្រែសម្រួលដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: vovworld.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll