Trending now

ពិព័រណ៌ផ្កាជាតិរបស់បណ្ដាប្រទេសសមាជិកអាស៊ាន

14:16 | 05/10/2020

នារសៀលថ្ងៃទី២ ខែតុលា នៅមជ្ឈមណ្ឌលព័ត៌មាន វប្បធម៌បឹង Guom នៅលេខ២ ផ្លូវ Le Thai To ទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធីបើកពិព័រណ៌គំនូរអំពី “ផ្កាជាតិរបស់បណ្ដាប្រទេសអាស៊ាន” ដើម្បីបង្ហាញដល់សាធារណៈជននូវគំនូរអំពីផ្កាតំណាងជាតិនៃបណ្តាប្រទេសសមាជិកអាស៊ាន។

ពិព័រណ៌ទាក់ទាញអារម្មណ៍របស់ទស្សនិកជនជាច្រើន (រូបថត៖ nhandan.com.vn)

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំដោយនាយកដ្ឋានអាស៊ាន ក្រសួងការបរទេសវៀតណាម និងគណៈកម្មាធិការប្រជាជនខ័ណ្ឌ Hoan Kiem ដោយមានការចូលរួមពីវិចិត្រនៃគណៈកម្មការចលនាវិចិត្រសិល្បៈនិងងកិច្ចការទាក់ទងបរទេសលើវិស័យវប្បធម៌វៀតណាម និងក្រុមវិចិត្រគូរផ្កាតំណាងជាតិ ក្នុងឱកាសរំលឹកខួបលើកទី ១០១០ នៃទិវាបង្កើត Thang Long - ហាណូយ និងលើកទី៦៦ នៃថ្ងៃរំដោះរដ្ឋធានី ជាពិសេស ក្នុងឆ្នាំ២០២០ ដែលវៀតណាមជាប្រធានអាស៊ាន។

មានប្រសាសន៍នៅពិធី លោក Vu Ho ប្រធាននាយកដ្ឋានអាស៊ាន ក្រសួងការបរទេសវៀតណាម បានឲ្យដឹងថា អាស៊ានកំពុងឆ្ពោះទៅការកសាងសហគមន៍ដែលមានភាពស្អិតរមួត រួមទាំងការតភ្ជាប់រវាងប្រជាជាតិ និងរវាងវប្បធម៌នៃប្រទេសនានា ជាពិសេស ការតភ្ជាប់តាមរយៈសិល្បៈ។ ពិព័រណ៌នេះក៏ជាឱកាសល្អសម្រាប់ការផ្លាស់ប្តូរ និងការស្វែងយល់អំពីវប្បធម៌របស់ប្រទេសនិមួយៗក្នុងតំបន់ ព្រមទាំង ផ្កាទាំងឡាយនេះនឹងនាំមកនូវក្តីសង្ឃឹម និងការជឿជាក់លើអាស៊ានដែលកាន់តែរឹងមាំនិងស្អិតរមួតនាពេលអនាគត។

ពិព័រណ៌នឹងប្រព្រឹត្តទៅដល់ថ្ងៃទី១២ ខែតុលា៕

(ប្រភពព័ត៌មាន: kh.qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ Nguyen Thanh Tinh៖ វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងខិតខំអនុវត្តការប្តេជ្ញាចិត្តអន្តរជាតិស្តីពីសិទ្ធិមនុស្ស
សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien