ពិធីបើកមហោស្រព ផ្កាបាក់វីត (Buckwheat) លើកទី ៦ នៅទីក្រុង Ha Giang

15:03 2020/11/30

នាយប់ថ្ងៃទី ២៨ ខែវិច្ឆិកា មហោស្រព ផ្កាបាក់វីត (Buckwheat) លើកទី ៦ និងពិធីរំលឹកខួបលើកទី ១០ ឆ្នាំ នៃការដាក់បញ្ជូលខ្ពង់រាបថ្ម Dong Van ទៅក្នុងបណ្ដាញឧទ្យាន ភូគព្ភសាស្ត្រសកលរបស់យូណេស្កូ បានប្រព្រឹត្តិទៅនៅទីក្រុង Ha Giang។

ពិធីបើកមហោស្រព ផ្កាបាក់វីត (Buckwheat) លើកទី ៦ នៅទីក្រុង Ha Giang
ពិធីបើកមហោស្រព ផ្កាបាក់វីត (Buckwheat) លើកទី ៦ នៅទីក្រុង Ha Giang (រូបថត៖ baoquocte.vn)

អញ្ជើញថ្លែងនៅក្នុងពិធីបើក អនុប្រធានរដ្ឋសភាលោក Uong Chu Luu បាន ឲ្យដឹង ថា ដោយមានកិច្ចខិតខំប្រឹងប្រែងជំនះលើរាល់កាលៈទេសៈ ខេត្ត Ha Giang បានសាមគ្គីគ្នា ប្រែក្លាយការលំបាកឲ្យទៅជាប្រៀបខ្លាំង ដើម្បីអភិវឌ្ឍន៍ និងបើកចេញទិសដៅថ្មី នៅពេល ជ្រើសរើសវិស័យទេសចរណ៍ទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញ និងអភិវឌ្ឍន៍ប្រកបដោយចីរភាព។អនុប្រធានរដ្ឋសភាមានក្ដីសង្ឈឹមថា ខេត្តបន្តប្រើប្រាស់សក្តានុពលនិងប្រៀបខ្លាំង ប្រកបដោយប្រសិទ្ធភាព ព្រមទាំង ផ្តោតលើការអភិវឌ្ឍទេសចរណ៍ដ៏សម្បូរបែប ហើយពោរពេញទៅដោយអត្តសញ្ញាណវប្បធម៌ ខេត្ត Ha Giang ក៏ដូចជាប្តេជ្ញាចិត្តកសាងឧទ្យាន ភូគព្ភសាស្ត្រសកលរបស់យូណេស្កូ ខ្ពង់រាបថ្ម Dong Van ឲ្យក្លាយទៅជាតំបន់ទេសចរណ៍ជាតិផងដែរ៕

(ប្រភពព័ត៌មាន: vovworld.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll