ពិធីប្រណាំងគោនៅតំបន់ បៃនូយ

09:52 2020/10/12

ការប្រណាំងគោនៅតំបន់ បៃនូយ មានប្រវត្តិរាប់រយឆ្នាំមកហើយ ត្រូវបានប្រារព្ធឡើងក្នុងឱកាសបុណ្យសែនដូនតារបស់បងប្អូនជនជាតិ ខ្មែរ ណាមបូ បានប្រព្រឹត្តឡើងក្នុងអំឡុងពេលទំនេរពីការងារស្រែចម្ការ ពោរពេញទៅដោយស្លាកស្នាមនៃវប្បធម៌ ប្រពៃណីនៃប្រជានិករប្រកបរបរកសិកម្មស្រូវទឹក។

ពិធីប្រណាំងគោនៅតំបន់ បៃនូយ

មិនត្រឹមតែបង្ហាញពីលក្ខណៈ វប្បធម៌ប្រពៃណីដ៏ប្រពៃប៉ុណ្ណោះទេ ពិធីបុណ្យប្រណាំងគោ តំបន់ បៃនូយ នៅថែមទាំងជាកន្លែងលេងកីឡាកម្សាន្តដ៏មានអត្ថន័យចំពោះកសិករ ខ្មែរ ណាមបូ នៅតាមបណ្ដាភូមិ ស្រុក ក្រោយពេលធ្វើពលកម្មនឿយហត់នៅឯវាលស្រែ។

 

នៅតំបន់ បៃនូយ ចំណុះភូមិសាស្រ្តស្រុកពីរគឺ ទ្រីតូន និង ទិញបៀន (ខេត្ត អានយ៉ាង) ការប្រណាំងគោមិនត្រឹមតែទុកដោយឡែកសម្រាប់តែបុរសភេទនោះទេ។ (រូបថត៖ េkm.dantocmiennui.vn/

ពិធីបុណ្យប្រណាំងគោតំបន់ បៃនូយ បង្ហាញពីសាមគ្គីភាព ភាពស្អិតរមួតក្នុងការបង្កបង្កើនផលរបស់បងប្អូនជនជាតិ ខ្មែរ ណាមបូ ជាឱកាសសម្រាប់ពួកគាត់ ជួបជុំគ្នា រក្សាមនោសញ្ចេតនាផ្សារភ្ជាប់ទៅនឹងសហគមន៍ ពោរពេញដោយលក្ខណៈមនុស្សសាស្ត្រ។

មុខវិជ្ជាកីឡាប្រណាំងគោមានភាពទាក់ទាញពិសេស កីឡាករជាច្រើនត្រូវបានយកចិត្តទុកដាក់បណ្តុះបណ្តាលតាំងពីតូច។ (រូបថត៖ េkm.dantocmiennui.vn/

ចាប់តាំងពីឆ្នាំ ១៩៩២ ពិធីបុណ្យប្រណាំងគោតំបន់ បៃនូយ ត្រូវបានស្រុកពីរគឺ ទ្រីតូន និង ទិញបៀន (ខេត្ត អានយ៉ាង) ប្តូរវេនគ្នាចាត់តាំង ទាក់ទាញការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរ ផ្សារភ្ជាប់ទៅនឹងសកម្មភាព ទេសចរណ៍នៃមូលដ្ឋាននិងតំបន់វាលទំនាបទន្លេ គឺវឡុង។

យោងតាមលោក Nguyen Khanh Hiep ប្រធានមន្ទីរវប្បធម៌ - កីឡា និង ទេសចរណ៍ខេត្ត អានយ៉ាង បានឲ្យដឹងថា ការប្រណាំងគោ បៃនូយ លើក​ទី ២៧ នៅខេត្ត អានយ៉ាង ក្នុងឆ្នាំ ២០២០ ត្រូវ​បា​ន​​គេ​រំ​ពឹ​ង​ថា ​នឹ​ង​ធ្វើ​ឡើ​ង​នៅ​ដើ​ម​ខែតុលាឆ្នាំ ២០២០ នៅស្រុក ទិញបៀន ។ ក៏ប៉ុន្តែ ដោយ​​អ​នុវ​ត្តតាម​​​ស្មា​រតី​ដឹក​នាំ​រ​ប​ស់​លោ​ក​នាយ​ក​រដ្ឋមន្រ្តីនិ​ង​គណៈ​ក​ម្មា​ធិ​កា​រ​ប្រ​ជា​ជន​ខេ​ត្ត អានយ៉ាង ​ក្នុងការការពារ ទប់ស្កាត់ការឆ្លងរាលដាល នៃ COVID-19​ មន្ទីរវប្បធម៌ - កីឡានិងទេ​ស​ចរណ៍​បាន​ដាក់​សំ​ណើ​ទៅ​គ​ណៈក​ម្មា​ធិ​ការ​ប្រជាជនខេត្ត ដើម្បីសុំការអនុញ្ញាតឲ្យ​មិន​រៀបចំ​កា​រប្រ​ណាំ​ងគោ បៃនូយ លើកទី ២៧ នៅឆ្នាំ ២០២០ និងទទួលបាន ការយល់ព្រមពីខេត្ត./.

 

(បូកសរុបដោយឌីណា)
(ប្រភពព័ត៌មាន: thoidai.com.vn និង dantocmiennui)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll