ពិធីតាំងពិព័រណ៍ផែនទី និងឯកសារអំពី “ប្រជុំកោះ Hoang Sa និង Truong Sa របស់វៀតណាម”

12:52 2020/10/08

នាព្រឹកថ្ងៃទី ៦ ខែតុលា នៅសាកលវិទ្យាល័យ Dong Nai ក្រសួងព័ត៌មាន និងសារគមនាគមន៍បានសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Dong Nai វៀតណាម រៀបចំពិធីតាំងពិព័រណ៍ផែនទី និងឯកសារអំពី “ប្រជុំកោះ Hoang Sa និង Truong Sa របស់វៀតណាម- ភ័ស្តុតាងប្រវត្តិសាស្ត្រនិងគតិយុត្ដ”។

ពិធីតាំងពិព័រណ៍ផែនទី និងឯកសារអំពី “ប្រជុំកោះ Hoang Sa និង Truong Sa របស់វៀតណាម”

និស្សិតសាកលវិទ្យាល័យ Dong Nai អញ្ជើញចូលរួមពិធីតាំងពិព័រណ៌ (រូបថត៖ baodongnai. com.vn)

ការតាំងពិព័រណ៍នេះបានបង្ហាញនូវឯកសារសំខាន់ៗដូចជា គំនូរអំពី “ប្រវត្តិសាស្ត្រសង្ខេបរបស់វៀតណាម” ឯកសារនៃសម័យសក្ដិភូមិវៀតណាមអំពីប្រជុំកោះ Hoang Sa និង Truong Sa ហើយនិងផែនទីដែលទាក់ទងទៅនឹងអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ  Hoang Sa និង Truong Sa នៅសម័យអាណានិគមបារាំង រួមទាំងឯកសារ រូបភាព និងវត្ថុតាងមួយចំនួនទាក់ទងនឹងការតស៊ូដើម្បីការពារអធិបតេយ្យភាពលើសមុទ្រ និងប្រជុំកោះក្នុងរយៈពេលកន្លងមក ព្រមទាំងបញ្ចាំង​ឌីជីថល 3D និងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានលើថេប្លេតផងដែរ។

ការតាំងពិព័រណ៍នេះនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី ៨ ខែតុលា។ បន្ទាប់មក ឯកសារ រូបភាព និងវត្ថុតាងទាំងអស់នឹងត្រូវបានប្រគល់​ជូនសាកលវិទ្យាល័យ Dong Nai ដើម្បីបម្រើការអប់រំ និងឃោសនាអំពីសមុទ្រ និងកោះដល់គ្រូបង្រៀន និងនិស្សិត./.

(ប្រភពព័ត៌មាន: kh.qdnd.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll