ព័ត៍មាន VinFast - ពាណិជ្ជសញ្ញារថយន្តដើមដំបូងរបស់វៀតណាមបានបង្ហាញខ្លួន ជាផ្លូវការនៅ Paris Motor Show ២០១៨

22:58 2018/10/02

នាថ្ងៃទី២ ខែតុលា រថយន្តប្រភេទ Sedan និង SUV ទាំង២ម៉ូដែលនៃក្រុម ហ៊ុន VinFast ដែលជាពាណិជ្ជសញ្ញារថយន្តដើមដំបូងរបស់វៀតណាម បាន បង្ហាញខ្លួនជាផ្លូវការនៅក្នុងពិព័រណ៍តាំងបង្ហាញរថយន្តទីក្រុងប៉ារីសលើកទី១២០ (Paris Motor Show 2018)។

ព័ត៍មាន VinFast - ពាណិជ្ជសញ្ញារថយន្តដើមដំបូងរបស់វៀតណាមបានបង្ហាញខ្លួន ជាផ្លូវការនៅ Paris Motor Show ២០១៨
ទិដ្ឋភាពនៃពិធីបង្ហាញខ្លួននៃរថយន្ត VinFast នៅក្នុងពិព័រណ៍រថយន្តទីក្រុងប៉ារីសឆ្នាំ២០១៨ (រូបថត៖ Zing.vn)

នេះជាលើកដំបូងដែលពាណិជ្ជសញ្ញារថយន្តវៀតណាមនឹងមានវត្តមាននៅក្នុងពិព័រណ៍តាំងបង្ហាញរថយន្តដ៏ល្បីល្បាញបំផុតលើពិភព លោកដែលប្រមូលផ្ដុំពាណិជ្ជសញ្ញាជួរមុខលើពិភពលោកដូចជា Mercedes Porsche Audi Lamborghini Lexus ជាដើម។ ម៉ូដែល Sedan និង SUV ទាំងពីរដែលត្រូវបានបង្ហាញខ្លួនលើកនេះ ជា លទ្ធផលនៃការបោះឆ្នោតជ្រើសរើសរបស់អតិថិជនវៀតណាមប្រមាណជាង៦២ពាន់នាក់ នៅក្នុងចំណោមម៉ូដែលទាំង២០។ ម៉ូដែលទាំងពីរនេះត្រូវបានរចនា ដោយក្រុមហ៊ុន Italy Design និង Pininfarnia។

វត្តមានរបស់ VinFast នៅពិព័រណ៍រថយន្តទីក្រុងប៉ារីសឆ្នាំ២០១៨ជាការភ្ញាក់ ផ្អើលចំពោះមជ្ឈដ្ឋានអ្នកជំនាញការរថយន្តនិងសារព័ត៌មានអន្តរជាតិ។ កាសែត ជាច្រើនលើពិភពលោកបានចុះផ្សាយព័ត៌មាននិងអត្ថបទជាបន្តបន្ទាប់ស្ដីពី ម៉ូដែលរថយន្តទាំងពីរខាងលើរបស់ក្រុមហ៊ុន VinFast ពិសេសគឺការដែលវាត្រូវ បានបង្ហាញខ្លួនក្នុងរយៈពេលជាង៣៦៥ថ្ងៃតែប៉ុណ្ណោះ។ ក្រៅពីនោះ ម៉ូដែល ប្រណិតទាំងពីរនេះសុទ្ធតែបានវាយតំលៃខ្ពស់អំពីរូបរាងគួរឲ្យចាប់អារម្មណ៍ ក៏ដូចជាការឆ្លើយតបនឹងបទដ្ឋានអន្តរជាតិខ្ពស់បំផុតផងដែរ៕

(យោងតាម VOV5 វិទ្យុសម្លេងវៀតណាម)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll