ពង្រឹងកិច្ចសហប្រតិបត្តិការអង់គ្លេស - វៀតណាម លើការបង្រៀនភាសាអង់គ្លេសនៅប្រទេសវៀតណាម។

18:23 2020/09/28

នាពេលថ្មីៗ នេះ ក្រសួងអប់រំនិងបណ្តុះបណ្តាល និងស្ថានទូតអង់គ្លេសប្រចាំនៅវៀតណាមបានសហការរៀបចំសិក្ខាសាលា“ កិច្ចសហប្រតិបត្តិការអង់គ្លេស - វៀតណាមលើការបង្រៀនភាសាអង់គ្លេសនៅប្រទេសវៀតណាម” ។

ពង្រឹងកិច្ចសហប្រតិបត្តិការអង់គ្លេស - វៀតណាម លើការបង្រៀនភាសាអង់គ្លេសនៅប្រទេសវៀតណាម។

លោកអនុរដ្ឋមន្រ្តីក្រសួងអប់រំនិងបណ្តុះបណ្តាល Nguyen Van Phuc។ 

លោកអនុរដ្ឋមន្រ្តីក្រសួងអប់រំនិងបណ្តុះបណ្តាល Nguyen Van Phuc មានប្រសាសន៍ថា សិក្ខាសាលានេះមានគោលបំណងពិភាក្សាអំពី អាទិភាព តម្រូវការ និងបញ្ហាប្រឈ មក៏ដូចជា ចែករំលែកនូវ​បទពិសោធន៍និងពិភាក្សាអំពីដំណោះស្រាយ ដើម្បីបង្កើនសមត្ថភាព​បង្រៀនភាសាអង់គ្លេសនៅប្រទេស​វៀតណាម។ លោកអនុរដ្ឋមន្ត្រី Nguyen Van Phuc បានសម្តែងគោលបំណងថា​តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការរវាងចក្រភពអង់គ្លេសនិងវៀតណាមក្នុងការបង្រៀនភាសាអង់គ្លេស ប្រទេសវៀតណាម​អាចរៀនពីនិន្នាការអប់រំថ្មី គំរូនៃការបង្រៀន​និងរៀនភាសាបរទេស ដ៏​ទំនើបនិងមានប្រសិទ្ធភាព ការអនុវត្តល្អបំផុត​ក្នុងការបង្រៀនភាសាអង់គ្លេស។

ចាប់តាំងពីពេលនោះមក ការបង្កើតឱកាសជាច្រើនក្នុងការរៀន​សូត្រភាសាអង់គ្លេសសម្រាប់និស្សិតវៀតណាមដោយមានកម្មវិធីរៀនសូត្រ ពិនិត្យ បង្រៀននិងវាយតម្លៃ ចូលរួមចំណែក​ក្នុងការ​លើកកម្ពស់​ជំនាញភាសាអង់គ្លេស ​ដើម្បីក្លាយ​ជាពលរដ្ឋពិភពលោក​ បង្កើនសមត្ថភាព​ផ្ទាល់ខ្លួននិង​រក្សាអាជីពប្រកបដោយចីរភាព។

លោកអនុរដ្ឋមន្ត្រីរូបនេះក៏ជឿជាក់ថា ជាមួយនឹងបទពិសោធន៍​និងគុណភាពនៃ​ជំនាញដែលត្រូវបានពិភពលោកទទួលស្គាល់​ចក្រភពអង់គ្លេសនឹងមានយុទ្ធសាស្ត្រនិងផែនការ ដើម្បីផ្តល់​ដំណោះស្រាយ​អប់រំសមស្រប ​រួមចំណែកក្នុងការលើកកម្ពស់​សមត្ថភាពបង្រៀនភាសាអង់គ្លេសនៅប្រទេសវៀតណាម។

 

លោក​ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅ​វៀតណាម​ Gareth Ward។ 

នៅក្នុងសិក្ខាសាលានោះ លោក​ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅ​វៀតណាម​ Gareth Ward បានមានប្រសាសន៍ថា ឆ្នាំ ២០២០ ដែល​ជាឆ្នាំសំខាន់ក្នុងឱកាសអបអរសាទរខួប ១០ ឆ្នាំនៃភាពជាដៃគូ​យុទ្ធសាស្ត្រ​រវាងចក្រភពអង់គ្លេសនិងវៀតណាម ​ដែលក្នុងនោះ​ការអប់រំតែងតែជាវិស័យសំខាន់។

 “ខ្ញុំមានការស្ងើចសរសើរយ៉ាងខ្លាំងចំពោះការប្តេជ្ញាចិត្តរបស់ប្រតិភូមកពីប្រទេសវៀតណាមនិងចក្រភពអង់គ្លេសក្នុងការរួមដៃគ្នាក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ  តាមរយៈការបង្កើន​សមត្ថភាពក្នុងវិស័យអប់រំ ប្រឆាំងនឹងបញ្ហាដែល​កើតមានជាសកល ក្នុងនោះមាន​ការរីករាលដាលនៃជំងឺ Covid-19 ។ លោក Gareth Ward បានសង្កត់ធ្ងន់ថា៖

នាយិការប្រចាំប្រទេសនៃក្រុមប្រឹក្សាអង់គ្លេសលោកស្រី Donna McGowan បាននិយាយថា​អង្គភាពបានសហការ​ជាមួយស្ថាប័នបង្រៀនភាសាអង់គ្លេសនៃចក្រភពអង់គ្លេស ដើម្បីគាំទ្រកម្មវិធីថ្មី ដើម្បីបង្កើតនិងលើកកំពស់ស្តង់ដារនូវ ការ​បង្រៀនភាសាអង់គ្លេស ការរៀននិងវាយតម្លៃ។ សកម្មភាពទាំងនេះ​មិនត្រឹមតែរួមចំណែកដល់ភាពរុងរឿងរបស់ប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឧបករណ៍សម្រាប់យុវជន​ដើម្បី​ទទួលបាន​ឱកាស​និងការតភ្ជាប់​ជាសកលផងដែរ។

នាថ្ងៃទី៣ ខែតុលាឆ្នាំ ២០១៩ រាជរដ្ឋាភិបាលអង់គ្លេស​និង​រដ្ឋាភិបាលវៀតណាមបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាអំពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រក្នុងវិស័យអប់រំដែលក្នុងនោះ រួមមាន៖ អប់រំថ្នាក់ ឧត្តមសិក្សា​ការបង្រៀនភាសាអង់គ្លេស បច្ចេកវិទ្យាអប់រំ ការអប់រំសម្រាប់មតេយ្យសិក្សានិងអនុវិទ្យាល័យ​និងវិទ្យាល័យអន្តរជាតិ./.

 

បកប្រែដោយឌីណា
(来源: ៖thoidai.com.vn)
;

同类别新闻