ផ្សព្វផ្សាយចលនារៀនភាសាវៀតណាមនៅទូទាំងសាធារណរដ្ឋឆែក

07:21 2019/09/04

មជ្ឈមណ្ឌលភាសាវៀតណាម Praha ស្ថិតនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម SAPA បានរៀបចំថ្នាក់រៀនភាសា វៀតណាមដោយឥតគិតថ្លៃ សម្រាប់កុមារជនជាតិវៀតណាមជំនាន់ទី ២ និងទី ៣ នៅឆែក។

ផ្សព្វផ្សាយចលនារៀនភាសាវៀតណាមនៅទូទាំងសាធារណរដ្ឋឆែក
ប្អូនៗកំពុងរៀនសរសេរភាសាវៀតណាម 

នេះជាសកម្មភាពសហគមន៍មួយដែលមានអត្ថន័យជ្រាលជ្រៅ រួមចំណែកលើកទឹកចិត្តនិងផ្សព្វផ្សាយចលនានៃការរៀនភាសាវៀតណាមដើម្បីចូលរួមចំណែកអភិរក្សនិងអភិ វឌ្ឍន៍វប្បធម៌ប្រពៃណីរបស់ជាតិក៏ដូចជាជំរុញឱ្យមានសេចក្តីស្រឡាញ់កាន់ តែច្រើនចំ ពោះមាតុភូមិ  របស់យុវជនជំនាន់ក្រោយនៅក្នុងសហគមន៍ជនវៀត ណាមក្រៅប្រទេសនិយាយរួមនិងនៅសាធារណរដ្ឋឆែកនិយាយដោយឡែក។

យោងតាមគណៈកម្មាធិការរៀបចំ សិស្សទាំងអស់ត្រូវបានបែងចែកជា ២ ថ្នាក់ រួមមានថ្នាក់ A1 សម្រាប់អ្នកទើបស្គាល់ភាសាវៀតណាមនិងថ្នាក់ A2 សម្រាប់អ្នកដែលអាចអាននិងសរសេររួចហើយ។ កម្មវិធីនេះធ្វើឡើងរៀងរាល់ថ្ងៃអាទិត្យនិងបន្តរយៈពេលមួយឆ្នាំ ដោយគ្រូដែលមានបទពិសោធន៍នៅមជ្ឈមណ្ឌលភាសាវៀតណាម  Praha បង្រៀនផងដែរ។ លោក Nguyen Duy Nhien ប្រធានសមាគមជនវៀតណាមនៅសាធារណរដ្ឋឆែកបានសង្កត់ធ្ងន់ថា សមាគមតែងតែគាំទ្រចលនានៃការបង្រៀននិងរៀនភាសាវៀតណាម។ ការរៀបចំថ្នាក់រៀនភាសាវៀតណាមឥតគិតថ្លៃទាំងនេះគឺជាគំនិតផ្តួចផ្តើមរបស់ សហគមន៍ត្រកូល Duong  នៅសាធារណរដ្ឋឆែក ដោយមានបំណងជួយដល់កូន ចៅ ដែលកើតនិងធំដឹងក្តីនៅសាធារណរដ្ឋឆែកមិនត្រឹមតែអាចនិយាយភាសាប៉ុណ្ណោះទេ ថែមទាំងចេះសរសេរភាសាវៀតណាមយ៉ាងស្ទាត់ជំនាញទៀតផង ហើយយល់កាន់តែច្បាស់អំពីប្រវត្តិសាស្ត្រ វប្បធម៌ជាតិក៏ដូចជាបង្កើនការតភ្ជាប់មនោសញ្ចេតនាជាមួយប្រភពដើមនិងស្រុកកំណើតនៃមាតុប្ រទេស៕

(ប្រភព៖ vovworld.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll