ផ្ទះធ្វើពីដីឥដ្ឋលាយជាមួយចម្បើងរបស់ជនជាតិភាគតិច Ngai​ ខេត្ត Thai Nguyen

20:00 2020/09/13

យុគសម័យ - ជនជាតិភាគតិច Ngai នៅខេត្ត Thai Nguyen មានឈ្មោះហៅផ្សេងថា Khach Gia - He - Ngai Hac Ca - Ngai Lan Man - Sin - Dan - Le។ ប៉ុន្តែបងប្អូនជនជាតិច្រើនហៅឈ្មោះខ្លួនថា San Ngai ពោលគឺជនជាតិព្រៃភ្នំ។ ឈ្មោះហៅនេះមិនត្រឹមតែមានអត្ថន័យអំពីរភូមិសាស្ត្រដែលខ្លួនបានរស់នៅប៉ុណ្ណោះទេ ថែមទាំងអះអាងថា ជនជាតិខ្លួនគឺជាក្រុមមនុស្សមួយ ដែលមានគុណបំណាច់ក្នុងការកាប់ឆ្ការត្រួសត្រាយផ្លូវ កសាងភូមិស្រុកនៅលើតំបន់ព្រៃភ្នំផងដែរ។

ផ្ទះធ្វើពីដីឥដ្ឋលាយជាមួយចម្បើងរបស់ជនជាតិភាគតិច Ngai​ ខេត្ត Thai Nguyen
ផ្ទះធ្វើពីដីឥដ្ឋលាយជាមួយចម្បើងរបស់ជនជាតិភាគតិច Ngai (រូបថត៖ baotangdantoc.vn)

ក្នុងចំណោមក្រុមជនជាតិ ទាំង ១៦ ដែលមានចំនួនប្រជាជនតិចជាង ១០,០០០ នាក់ នៅវៀតណាមនោះ ក្រុមជនជាតិភាគតិច Ngai មានចំនួនប្រជាជនឈរលំដាប់ថ្នាក់ទី ៦ ដោយមានចំនួនប្រជាជនប្រមមាណ ១២០០ នាក់ កំពុងរស់នៅតាមខេត្ត ក្រុងចំនួន ២៧ នៅទូទាំងវៀតណាម ប៉ុន្តែក្រុមជនជាតិនេះ មានចំនួនប្រជាជនច្រើនបំផុតនៅខេត្ត Thai Nguyen ។  ជនជាតិភាគតិច Ngai នៅខេត្ត Thai Nguyen មានឈ្មោះហៅផ្សេងថា Khach Gia  - He - Ngai Hac Ca - Ngai Lan Man - Sin - Dan - Le។ ប៉ុន្តែបងប្អូនជនជាតិច្រើនហៅឈ្មោះខ្លួនថា San Ngai ពោលគឺជនជាតិព្រៃភ្នំ។ ឈ្មោះហៅនេះមិនត្រឹមតែមានអត្ថន័យអំពីរភូមិសាស្ត្រដែលខ្លួនបានរស់នៅប៉ុណ្ណោះទេ ថែមទាំងអះអាងថា ជនជាតិខ្លួនគឺជាក្រុមមនុស្សមួយ ដែលមានគុណបំណាច់ក្នុងការកាប់ឆ្ការត្រួសត្រាយផ្លូវ កសាងភូមិស្រុកនៅលើតំបន់ព្រៃភ្នំផងដែរ។ ដើម្បីសម្របខ្លួនទៅនឹងជីវភាពរស់នៅនៅតាមតំបន់ព្រៃភ្នំនោះ កាលពីដើមឡើយ ប្រជាជន Ngai បានរិះរកវិធីសាងសង់ផ្ទះធ្វើពីដីឥដ្ឋ ដែលអាចទប់ទល់នឹងអ័ព្ទ និងអាកាសធាតុដ៏ត្រជាក់ក្នុងរដូវរងា ហើយក្ដៅក្នុងរដូវក្តៅ ប៉ុន្តែអាចរាំងស្កាត់មនុស្សខិលខូច និងសត្វសាហាវ។

ដូចទៅនឹងក្រុមជនជាតិដទៃទៀត ដែលជនជាតិ Ngai  មាន រូបមន្តខាងបច្ចេកទេសក្នុងការសាងសង់ផ្ទះ ដែលធ្វើពីដីឥដ្ឋ។ ដោយបានរស់នៅប្រមូលផ្ដុំគ្នាក្នុងភូមិស្រុកនៅតាមជួរភ្នំ និងជ្រលងភ្នំ ដែលជាប់នឹងដងទន្លេ ដើម្បីសម្រួលដល់ការធ្វើស្រែចំការនោះ ជាទូទៅ ផ្ទះរបស់ជនជាតិ Ngai  មាន ល្វែងចំនួន ៣ និងទីធ្លាចំនួន ២ ។ ផ្ទះនេះបានធ្វើពីដី ឬធ្វើពីដីឥដ្ឋ លាយជាមួយចម្បើង។

កាលពីមុននេះ អ្នកភូមិទាំងអស់តែងតែជួយគ្នាទៅវិញទៅមក ក្នុងការសាងសង់ផ្ទះពីដីយ៉ាងរឹងមាំ។ ថ្ងៃសាងសង់ផ្ទះក៏ត្រូវបានចាត់ទុកថាជាពិធីបុណ្យក្នុងភូមិអញ្ចឹង។ ដូច្នេះហើយ ក្នុងរយៈពេល ត្រឹមតែ ១០ ថ្ងៃប៉ុណ្ណោះ គឺអ្នកភូមអាចធ្វើផ្ទះរួចរាល់បានហើយ។ លោក Tham Dich Tho អ្នកភូមិមួយរូបបានឲ្យដឹងថា៖   “ដំបូលផ្ទះរបស់អ្នកមានត្រូវបានប្រក់ដោយស្បូវ បើមិនមានអាចប្រក់ពីជញ្ជ្រាំង ស្លឹកអំពៅក៏មិនអីដែរ។ ជាក់ស្ដែង ប្រសិនបើដំបូលផ្ទះត្រូវបានប្រក់ស្លឹកអំពៅ ឬស្បូវគឺអាចប្រើប្រាស់បានក្នុងរយៈពេល ពី ៣ ទៅ ៤ ឆ្នាំ។ ចំណែកឯដំបូលផ្ទះត្រូវបានប្រក់ជញ្ជ្រាំង ឬស្លឹកអំពៅគឺអាចប្រើប្រាស់បានត្រឹមតែពី ១ ទៅ ១ ឆ្នាំកន្លះតែប៉ុណ្ណោះ“។

ផ្ទះធ្វើពីដីឥដ្ឋលាយជាមួយចម្បើងរបស់ជនជាតិភាគតិច Ngai

យោងតាមស្ថាបត្យកម្មរបស់ជនជាតិ Ngai បានឲ្យដឹងថា ប្រសិនបើធ្វើផ្ទះដែលមានល្វែងចំនួន ៥ គឺត្រូវមានបន្ទប់គេងចំនួន ២។ ចំណែកឯផ្ទះ ដែលមាន ល្វែងចំនួន ៣ គឺមានបន្ទប់គេងតែមួយប៉ុណ្ណោះ។ ក្រៅពីនោះ គឺមានបន្ទប់ទទួលភ្ញៀវ និងបន្ទប់ធ្វើសក្ការបូជាដូនតា។ ស្ថាបត្យកម្មផ្ទះទូទៅរបស់ជនជាតិ Ngai កាលពីអតីតកាលគឺ“ ផ្ទះការពារ” ។ស្ថាបត្យកម្មផ្ទះនេះបានបង្ហាញពីរបៀបរស់នៅដោយឯករាជ្យ និងមិនមានទំនាក់ទំនងពីខាងក្រៅរបស់គ្រួសារជនជាតិ Ngai។ ប្រការនេះ មានន័យថា ផ្ទះធំ ផ្ទះបាយ ទ្រុងសត្វពាហនៈបានតភ្ជាប់គ្នាក្នុងរង្វង់បិទជិត ហើយ ផ្ទះនីមួយៗមានដំបូលដាច់ដោយឡែកពីគ្នា។ ចំណែកកន្លែងចំកណ្តាលវិញ គឺជាទីធ្លារួមសម្រាប់ជួបជុំជីវភាពរស់នៅ។ ជាពិសេស ផ្ទះប្រពៃណីរបស់ជនជាតិ Ngai មានទ្វារធំតែមួយគត់សម្រាប់ ចេញចូល ហើយនៅសង្ខាងមានស៊ុមបង្អួចតូចចំនួនពីរដើម្បីពិនិត្យមើលអ្វីៗដែលកំពុងកើតមានឡើងនៅខាងក្រៅ។

នាបច្ចុប្បន្ន នៅភូមិ Tam Thai  (ឃុំ Hoa Thuong  ស្រុក Dong Hy ខេត្ត Thai Nguyen ) មានតែគ្រួសាររបស់លោក Tran Thanh Quang ដែលនៅតែរក្សាបានផ្ទះបាយ តាមស្ថាបត្យកម្មធ្វើពីដី។ ទោះយ៉ាងណាក៏ដោយ ដំបូលផ្ទះ និងទីសក្ការបូជាក៏មានការផ្លាស់ប្ដូរឲ្យសមស្របនឹងជីវភាពរស់នៅនាសម័យទំនើបនេះផងដែរ។ ស្លាកស្នាមដែលនៅសល់ គឺជាក្រដាសពណ៌ក្រហមដែលបានបិតជាប់នៅលើអាសនៈដូនតា។

យោងតាមលោក Pham Thanh Son កម្មាភិបាលភូមិវប្បធម៌ទេសចរណ៍នៃបណ្ដាជនជាតិវៀតណាមបានឲ្យដឹងថា៖ នាបច្ចុប្បន្ននេះ ដោយសារគ្រួសារជនជាតិ Ngai សុទ្ធតែបានរស់នៅក្នុងផ្ទះសង់ ដូចទៅនឹងជនជាតិ Kinh បានជាក្នុងដំណើរការកសាងភូមិ គឺត្រូវផ្ដោតសំខាន់លើការស្ដារភូមិប្រពៃណីរបស់ជនជាតិ។ លោក Pham Thanh Son បានសំណេះសំណាលថា៖ “យើងខ្ញុំបានធ្វើការសិក្សាស្រាវជ្រាវ រៀបចំគម្រោង និងរចនាប្លង់គំរូតាមរបៀបរស់នៅរបស់ជនជាតិ Ngai ដើម្បីទុកជាកន្លែងស្នាក់នៅ និងអភិរក្សរាល់ តម្លៃវប្បធម៌រូបីយ៍ និងអរូបីយ៍របស់ក្រុមជនជាតិ Ngai“។ ក្រៅពីផ្ទះប្រពៃណីរបស់ក្រុមជនជាតិ Ngai នោះ នៅតាមតំបន់លំនៅដ្ឋាននានា ក្រុមជនជាតិ Ngai ក៏បានផ្លាស់ប្តូរប្លង់ផ្ទះឲ្យសមស្របនឹងប្រជាជននៅមូលដ្ឋាន។ បើទោះបីមានការផ្លាស់ប្តូរគ្រឿងសាងសង់ផ្ទះក៏ដោយ ប៉ុន្តែ ក្រុមជនជាតិ Ngai នៅតែរក្សាផ្ទះប្រពៃណី ដែលរួមមានផ្ទះធំ ផ្ទះបាយ និងទ្រុងសត្វពាហនៈដាច់ដោយឡែកពីគ្នាផងដែរ៕

(来源: vovworld.vn)
;

同类别新闻