បើកពិព័រណ៌ ពាណិជ្ជកម្មនិងទេសចរណ៍អន្តរជាតិវៀតណាម - ចិន ឆ្នាំ ២០១៩

22:47 2019/12/01

ពិព័រណ៌នេះ ទាក់ទាញបានការចូលរួមរបស់ស្តង់ទំនិញចំនួន ៤០០ ស្តង់ ដែលក្នុងនោះ មានស្តង់ទំនិញរបស់សហគ្រាសវៀតណាមចំនួន ៣០០ ស្តង់ និងស្តង់ទំនិញរបស់សហគ្រាសចិនចំនួន ១០០ ស្តង់។

បើកពិព័រណ៌ ពាណិជ្ជកម្មនិងទេសចរណ៍អន្តរជាតិវៀតណាម - ចិន ឆ្នាំ ២០១៩
ប្រតិភូនៅក្នុងពិធីបើក (រូបថតៈ TTXVN)

នាព្រឹកថ្ងៃទី ១ ខែធ្នូ នៅទីលានមជ្ឍមណ្ឌលផ្សព្វផ្សាយ និងវប្បធម៌នៃទីក្រុង Mong Cai ខេត្ត Quang Ninh បានប្រព្រឹត្តិទៅពិធីបើកពិព័រណ៌ពាណិជ្ជកម្មនិងទេសចរណ៍អន្តរជាតិវៀតណាម - ចិន ឆ្នាំ ២០១៩ ក្រោមប្រធានបទ “បើកទូលាយកិច្ចសហប្រតិបត្តិការ  - អភិវឌ្ឍន៍ប្រកបដោយចីរភាព"។ ពិព័រណ៌នេះ ទាក់ទាញបានការចូលរួមរបស់ស្តង់ទំនិញចំនួន ៤០០ ស្តង់ ដែលក្នុងនោះ មានស្តង់ទំនិញរបស់សហគ្រាសវៀតណាមចំនួន ៣០០ ស្តង់ និងស្តង់ទំនិញរបស់សហគ្រាសចិនចំនួន ១០០ ស្តង់។ លោក  Nguyen Tien Dung អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រជាជនទីក្រុង Mong Cai បានឲ្យដឹងថា៖ “ពិព័រណ៍នេះគឺជាស្ពានតភ្ជាប់សម្រាប់សហគ្រាសនៃភាគីទាំងពីរស្វែងរកដៃគូ តភ្ជាប់ និងពង្រីកទីផ្សារ បង្កើនសកម្មភាពជំរុញ និងពង្រីកការវិនិយោគ និងអភិវឌ្ឍន៍ទេសចរណ៍។ ទន្ទឹមនឹងនេះ តាមរយៈបណ្ដាសកម្មភាពនៅពិព័រណ៍នេះ នឹងជួយពង្រីកអត្តសញ្ញាណវប្បធម៌ដ៏វិសេសវិសាលរបស់ប្រជាជននៃប្រទេសទាំងពីរផងដែរ។

ពិព័រណ៌នេះនឹងប្រព្រឹត្តិទៅដល់ថ្ងៃទី ៧ ខែធ្នូឆ្នាំ ២០១៩៕

(ប្រភព៖ vovworld.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll