បើកដំណើរការការប្រឡងផ្នែកសារព័ត៌មានស្តីពីតំបន់ជនបទថ្មីសម្រាប់អ្នកសារព័ត៌មានអាស៊ាន

11:27 2019/05/09

យុគសម័យ - នៅរសៀលថ្ងៃទី ៨ ខែឧសភា ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ វៀតណាម សហការជាមួយសមាគមអ្នកកាសែតវៀតណាម បំផុសការប្រឡងផ្នែកសារព័ត៌មានស្តីពីការអភិវឌ្ឍកសិកម្ម និងជនបទប្រកបដោយនិរន្តរភាពសម្រាប់អ្នកសារព័ត៌មានអាស៊ាន។ ទន្ទឹមជាមួយគ្នានោះ ជាការប្រកាសព័ត៌មានស្តីពីពីធីប្រគល់ពានរង្វាន់ប្រឡងសារព័ត៌មានស្តីពីជនបទថ្មីឆ្នាំ ២០១៨ ផងដែរ។

បើកដំណើរការការប្រឡងផ្នែកសារព័ត៌មានស្តីពីតំបន់ជនបទថ្មីសម្រាប់អ្នកសារព័ត៌មានអាស៊ាន

ឆ្នំា២០១៩ ជាលើកដំបូងវៀតណាម រៀបចំពីធីសារព័ត៌មានសរសេរពីការអភិវឌ្ឍន៍លើវិស័យកសិកម្ម 

និងការអភិវឌ្ឍជនបទប្រកបដោយចរីភាពសំរាប់អ្នកការសែតអាស៊ាន

ថ្លែងមតិនៅកិច្ចប្រជុំ អ្នកការសែត Tran Ba Dung សមាគមអ្នកការសែតវៀតណាម បានឲ្យដឹងថា៖នេះជាលើកដំបូងដែលវៀតណាម រៀបចំការប្រលងប្រណាំងសារព័ត៌មានសរសេរពីការអំពីការអភិវឌ្ឍលើវិស័យកសិកម្ម និងជនបទនាសម័យកាលថ្មីអភិវឌ្ឍន៍ប្រកបដោយចរីភាព សំរាប់ដល់បណ្តាអ្នកការសែតអាស៊ាន។ ការរៀបចំពិធីគឺជាគំនិតផ្តួចផ្តើមរបស់ក្រសួងកសិកម្ម និងអភិវឌ្ឍន៍វៀតណាម និង សមាគមអ្នកការសែតវៀតណាម  ដែលបានសហព័ន្ធអ្នកការសែតអាស៊ាន(CAJ) យល់ព្រម និងដាក់បញ្ជូនក្នុងផែនការសកម្មភាពដំណាក់កាល២០១៨-២០២០។

សមាគមអ្នកការសែតវៀតណាម នឹងជូនដំណឹង ទំនាក់ទំនង អញ្ជើញ និងអំពាវនាវបណ្តាអ្នកការសែតជាសមាជិកនៃសមាគមអ្នកការសែតអាស៊ានចូលរួម។ ប្រទេសនិមួយៗបានជ្រើសរើសយ៉ាងតិចចំនួន៣០ ស្នាដៃដើម្បីចូលរួមការប្រលងប្រណាំង។ ប្រភេទនៃស្នាដៃចូលរួមការប្រលងប្រណាំងមានច្រើនប្រភេទដូចជា៖ ប្រភេទការសែតបោះពុម្ភ ការសែតអេឡិចត្រូនិក និងរូបភាពការសែត។​ បណ្តាស្នាដៃដែលបានទទួលរង្វាន់ក្នុងឆ្នាំ២០១៨ ក៏ត្រូវបានចូលរួមដែរ៕

(បកប្រែដោយសំណាង)
(ប្រភពព័ត៌មាន: ប្រភពព័ត៌មាន៖​យោង​តាម​ nhan dan.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll