បើកការដ្ឋានសាងសង់គម្រោងថាមពលពន្លឺព្រះអាទិត្យធំបំផុតនៅវៀតណាម

13:27 2018/07/08

យុគសម័យ - នាព្រឹកថ្ងៃទី៧កក្កដា គណៈកម្មាធិការប្រជាជនខេត្ត Ninh Thuan បានរួមសហការជាមួយក្រុមហ៊ុនភាគហ៊ុនថាមពលព្រះអាទិត្យ Trung Nam រៀបចំបើកការដ្ឋានសាងសងជាផ្លូវការគម្រោងការថាមពលព្រះអាទិត្យ Trung Nam នៅស្រុក Thuan Bac។

បើកការដ្ឋានសាងសង់គម្រោងថាមពលពន្លឺព្រះអាទិត្យធំបំផុតនៅវៀតណាម
ទិដ្ឋភាពនៃពិធីបើកការដ្ឋានសាងសង់គម្រោងថាមពលព្រះអាទិត្យ (រូបភាព៖ Huu Nguyen)

គម្រោងការថាមពលព្រះអាទិត្យ Trung Nam ដោយក្រុមហ៊ុនភាគហ៊ុនថាមពលព្រះអាទិត្យ Trung Nam ជាសមាជិក Trungnam Group ធ្វើជាម្ចាស់វិនិយោគលើផ្ទៃដីជិត៣០០ហិកតានៅឃុំ Bac Phong និង Loi Hai ស្រុក Thuan Bac។ គម្រោងការនេះមាន ​អនុភាព​ផលិត​ថាមពល​២០៤ មេ​ហ្កា​វ៉ា​ត់​ ដោយទុនវិនិយោគសរុបឡើងទី៥ពាន់លានដុង ដែលជាគម្រោងការថាមពលព្រះអាទិត្យធំបំផុយតាំងពីមុនមកនៅទូទាំងខេត្ត។

តាមគម្រោង គម្រោងការនេះនឹងបានដាក់ឲ្យប្រើប្រាស់នាខែមិថុនាឆ្នាំ២០១៩ ដោយបានផ្តល់ថាមពលចំនួន៤៥០មេ​ហ្កា​វ៉ា​ត់ ក្នុងមួយឆ្នាំ សម្រាប់បណ្តាញអគ្គីសនីជាតិ រួមចំណែកបង្កើតប្រភពថាមពលស្អាតនិងការពារបរិស្ថាន។

អញ្ជើញថ្លែងមតិក្នុងពិធី លោក Tran Quoc Hien អនុប្រធានរដ្ឋសភា បានជូនពរនិងវាយតម្លៃខ្ពស់ចំពោះការស្វាហាប់ ច្នៃប្រឌិតរបស់ខេត្ត ប្រែការលំបាកសាកល្បងនៃអាកាសធាតុអំពីកំដៅថ្ងៃព្រះអាទិត្យនិងខ្យល់ ឲ្យក្លាយទៅជាសក្កានុភាព ប្រៀបខ្លាំង ដើម្បីទាក់ទាញប្រភពថាមពលកកើតឡើងវិញ បំពេញបន្ថែមទៅក្នុងប្រភពថាមពលជាតិ តាមការកំណត់ទិសដៅអភិវឌ្ឍនិងការសន្យារបស់បក្ស រដ្ឋ សភានិងរដ្ឋាភិបាលវៀតណាមជាមួយអន្តរជាតិ អំពីការអភិវឌ្ឍថាមពលស្អាត ថាមពលកកើតឡើងវិញ រួមចំណែកកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់និងការពារបរិស្ថានផងដែរ៕

(យោងតាម vtv.vn ប្រែសម្រួល ដោយ ស្រីព្រេជ)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

反馈
全名 :
电子邮箱 :
内容 :
   
 
 
 
 
   
Mobile
TieuDe
安全码 :  
发送
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll