ប្រវត្ដិវិទូបារាំងនិងទស្សនវិស័យថ្មីអំពី Dien Bien Phu

07:49 2019/05/06

យុគសម័យ - អស់រយៈពេល ៦៥ ឆ្នាំកន្លងផុតទៅ ប៉ុន្តែជ័យជម្នះ Dien Bien Phu នៅតែទាក់ទាញចំណាប់អារម្មណ៍របស់អ្នកប្រាជ្ញទូទាំងពិភពលោក ក្នុងនោះមានសាស្ត្រាចារ្យប្រវត្តិវិទូបារាំង លោក Pierre Journoud ផងដែរ។

ប្រវត្ដិវិទូបារាំងនិងទស្សនវិស័យថ្មីអំពី Dien Bien Phu
សាស្ត្រាចារ្យប្រវត្តិវិទូបារាំង លោក Pierre Journoud (រូបថតៈ  Marc Bambe)

លោក Pierre Journoud ជាសាស្រ្តាចារ្យជំនាញខាងប្រវត្តិសាស្រ្តសម័យថ្មីនៅសាកលវិទ្យាល័យ Paul Valéry - Montpellier ៣ និងជាសមាជិកនៃមជ្ឈមណ្ឌលប្រវត្តិសាស្ត្រអាស៊ីសម័យថ្មី នៃសាកលវិទ្យាល័យ Paris I Phantheon Sorbonne ។ លោកគឺជាអ្នកនិពន្ធអត្ថបទជិត ២០ និងស្នាដៃស្រាវជ្រាវអំពីវៀតណាមនិងទំនាក់ទំនងរវាងវៀតណាមនិងបារាំង ក្នុងនោះមានសៀវភៅប្រវត្ដិសាស្ដ្រដ៏ល្បីឈ្មោះដូចជា ឧត្តមសេនីយ៍ De Gaulle និងវៀតណាម: ១៩៤៥ - ១៩៦៩;សម្រុះសម្រួល ( ឆ្នាំ ២០១១): អនុស្សាវរីយ៍ Dien Bien Phu: សាក្សីឡើងសម្លេង (២០០៤) ជាដើម។

មិនត្រឹមតែប៉ុណ្ណោះ លោកក៏ជាឈ្មោះល្បីល្បាញនៅក្នុងតួនាទីជាអ្នកសម្របសម្រួលនូវកម្មវិធីដែលពាក់ព័ន្ធនឹងសង្រ្គាម ជាពិសេសគឺ Dien Bien Phu នៅវៀតណាមតែម្តង។ ក្នុងរយៈពេល ១៥ ឆ្នាំកន្លងមកនេះ  លោកបានធ្វើដំណើរទៅវិញទៅមកនៅវៀតណាមជាញឹកញាប់ ដើម្បីស្រាវជ្រាវនិងចូលរួមក្នុងបណ្តាសិក្ខាសាលានិងរាល់ជំនួបពិភាក្សាស្ដីពីប្រវត្តិសាស្ត្រនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។

នាពេលថ្មីៗនេះ លោក Pierre Journoud បានដាក់បង្ហាញនូវសៀវភៅមានចំនួន ៤៧៥ ទំព័រ ដែលមានចំណងជើងថា “Dien Bien Phu - ទីបញ្ចប់នៃពិភពលោក”។ នៅក្រោមទស្សនវិស័យថ្មីរបស់ខ្លួន លោក Journoud បានវិភាគអំពីមូលហេតុនៃជ័យជម្នះជាប្រវត្តិសាស្ត្ររបស់វៀតណាមនិងការបរាជ័យរបស់បារាំង ក៏ដូចជាឥទ្ធិពលនៃជ័យជម្នះ Dien Bien Phu លើអាណានិគមបារាំងដទៃទៀត។

ការត្រិះរិះអំពីសង្គ្រាមរបស់ប្រជាជនវៀតណាម

នៅក្នុងជំពូកទី ១ នៃសៀវភៅនេះ បានផ្តោតលើការវិភាគអំពីគំនិតយុទ្ធសាស្ត្រយោធារបស់ប្រជាជនវៀតណាម ដែលបានឆ្លងកាត់ជាច្រើនជំនាន់មក។ យោងតាមអ្នកប្រវត្តិវិទូបារាំងរូបនេះ សិល្បៈសង្រ្គាមវៀតណាមត្រូវបានបង្កើតឡើងនិងពូនជ្រុំពីភាពពិតនៃប្រវត្តិសាស្ត្រ។ ហើយលោកបានជឿជាក់ថា បទពិសោធន៍ដែលបានពូនជ្រុំពីការប្រឈមមុខដោយមិនស្មើភាពទាំងនេះ បានបង្កើតឡើងកម្លាំងចលករ ដើម្បីវៀតណាមវាយឲ្យបរាជ័យទ័ពលោកខាងលិចដូចជាកងទ័ពបារាំងអញ្ជឹង។

សៀវភៅ “Dien Bien Phu - ទីបញ្ចប់នៃពិភពលោក” ជាស្នាដៃរបស់ប្រវត្តិវិទូបារាំង លោក Pierre Journoud

នៅក្នុងបណ្តាជំពូកបន្ត អ្នកនិពន្ធមិនត្រឹមតែនិយាយពីការប្រែប្រួលនៃយុទ្ធនាការ Dien Bien Phu ប៉ុណ្ណោះទេ ថែមទាំងផ្តោតទៅលើការស្វែងយល់រឿងរ៉ាវពីសាក្សីរស់ ដែលបានវិលត្រឡប់មកពីសមរភូមិវិញ។ រឿងរ៉ាវទាំងអស់គឺជាការចងចាំដែលដិតជាប់ក្នុងអារម្មណ៍របស់សាក្សីរស់ទាំងអស់នេះផងដែរ។

យ៉ាងណាមិញ អ្នកប្រវត្តិវិទូបារាំងបានវាយតម្លៃថា Dien Bien Phu នៅតែជាការបរាជ័យដ៏ឈឺចាប់របស់បារាំង និងជាការបញ្ចប់នៃពិភពលោកដែលមានឈ្មោះថា “អាណានិគមនិយមលោកខាងលិច”ផងដែរ។

Dien Bien Phu មិនត្រឹមតែមាននៅវៀតណាមទេ

ក្នុងសៀវភៅ “Dien Bien Phu” របស់ប្រវត្តិវិទូបារាំង លោក Pierre Journoud មិនត្រឹមតែស្ថិតក្នុងវិសាលភាពវៀតណាមប៉ុណ្ណោះទេ ថែមទាំងអ្នកនិពន្ធបានប្រើរូបភាពរបស់ Dien Bien Phu ដើម្បីនិយាយដល់ភាពបរាជ័យរបស់បារាំងនៅក្នុងអាណានិគមដទៃទៀត ដែលជាក់ស្តែងគឺនៅប្រទេសអាល់ហ្សេរីតែម្តង។

សាក្សីរស់ជាច្រើនរូបបានរៀបរាប់ពីរឿងរ៉ាវរបស់ខ្លួននៅក្នុងសៀវភៅរបស់លោក Pierre Journoud

ក្នុងសតវត្សរ៍ទី ២១ វត្តមានរបស់ Dien Bien Phu ហាក់ដូចជាការព្រមានពីបរាជ័យ ខណៈពេលដែលបារាំងមានបំណងចូលរួមក្នុងសង្គ្រាមនៅតាមប្រទេសមួយចំនួន ដូចជាអាហ្វហ្គានីស្ថាន (នាឆ្នាំ ២០០៨) ជាដើម។

បញ្ចប់សៀវភៅនេះ ក៏ជាពេលវេលាដែលអតីតកាលត្រូវបានបិទផងដែរ។ នៅក្នុងជំពូកចុងក្រោយ អ្នកនិពន្ធបានឆ្លុះបញ្ចាំងអំពីបច្ចុប្បន្ននិងអនាគតរបស់វៀតណាមនិងបារាំង នៅពេលដែលភាគីទាំងពីរបានរួមគ្នា ឆ្លងកាត់រាល់ការចងចាំដ៏ឈឺចាប់ដើម្បីបន្តកសាងចំណងមិត្តភាពល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ៕

(ប្រែសម្រូលដោយស្រីពេជ្រ)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll