ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយប្រធានស្ថាប័នតំណាងវៀតណាមនៅឯបរទេស

18:14 2018/10/01

យុគសម័យ - នារសៀលថ្ងៃទី១ខែតុលា នៅវិមានរដ្ឋសភា ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយប្រធានស្ថាប័យតំណាងវៀតណាមនៅឯបរទេសអាណត្តិ២០១៨-២០២១។

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan អញ្ជើញទទួលជួបជាមួយប្រធានស្ថាប័នតំណាងវៀតណាមនៅឯបរទេស
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយប្រធានស្ថាប័នតំណាងវៀតណាមនៅឯបរទេស (រូបថតៈ qdnd)

នៅក្នុងជំនួបនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានវាយតម្លៃថា នាពេលវេលាកន្លងមក ការសម្របសម្រួលការ ទូតរបស់រដ្ឋនិងការទូតសភាត្រូវបានរឹតបន្តឹងជាងដែលរួមចំណែកដល់ការលើកកម្ពស់រូបភាពនិងឋានៈររបស់វៀតណាមលើឆាកអន្តរ ជាតិ។  អ្វីដែលលេចធ្លោបំផុតនោះគឺភាពជោគជ័យនៃមហាសន្និបាត IPU 132 (នាឆ្នាំ ២០១៥) និងថ្មីៗនេះភាពជោគជ័យនៃសន្និបាតប្រចាំឆ្នាំលើកទី ២៦ នៃ នៃវេទិកាអន្តរសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF 26) ដែលបានប្រារព្ធធ្វើឡើងនាខែមករាឆ្នាំ ២០១៨ កន្លងមក។

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan ជួបសំណេះសំណាលជាមួយប្រធានស្ថាប័នវៀតណាមតំណាងនៅេឯបរទេស (រូបថតៈ VOV)

ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានលើកឡើងថាៈ បេសកកម្មរបស់ប្រធានតំណាងវៀតណាមនៅឯបរទេសចំទៅនឹងដំណាក់កាល ពោរពេញទៅដោយអត្ថន័យ មានសារៈសំខាន់ ជាគន្លឹះ ព្រោះថា វៀតណាមបានឆ្លងកាត់រយះពេលជាងពាក់កណ្តាលអាណត្តិនៃមហាសន្និបាតលើកទី ១២ ហើយឥឡូវនេះ កំពុងត្រៀមរៀបចំការបូកសរុបរយៈពេល ៣០ ឆ្នាំនៃការអនុវត្តកម្មវិធីនយោបាយកសាងប្រទេសក្នុងសម័យកាលផ្លាស់ប្តូរថ្មីនិងនិងការរៀបចំមហាសន្និបាតលើកទី ១៣ របស់បក្ស។ លោកស្រីប្រធានរដ្ឋសភាមានបំណងចង់ឲ្យប្រធានតំណាងវៀតណាម នៅឯបរទេស មានការរួមចំណែកសកម្មថែមទៀត ទៅក្នុងបុព្វហេតុអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមរបស់ប្រទេសជាតិ។ ក្រសួងការបរទេសបានបង្ហាញយ៉ាងច្បាស់នូវតួនាទីស្នូលរបស់ខ្លួនដែលរួមចំណែកដល់ជោគជ័យនៃព្រឹត្តិការ ណ៍ នេះ។

 ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញថតរូបអនុស្សាវរីយ៍ជាមួយប្រធានស្ថាប័នតំណាងវៀតណាមនៅឯបរទេស

ជាមួយគ្នានេះ ប្រធានស្ថាប័នតំណាងវៀតណាមនៅឯបរទេសគួរតែពង្រីកនូវតួនាទីរបស់ខ្លួនជាអ្នកត្រួសត្រាយផ្លូវដើម្បីកសាងរូបភាពប្រទេសវៀតណាមមួយស្រឡាញ់សន្តិភាព លើកកម្ពស់កិច្ចការផ្សព្វផ្សាយព័ត៌មានការទូតដើម្បីទទួលបានការគាំទ្រទាំងផ្នែកនយោបាយ ច្បាប់ សាព័ត៌មាន និងសាធារណៈមតិពីសហគមន៍អន្តរជាតិ ជាពិសេស យកនូវបទពិសោធល្អដែលសមស្របសម្រាប់ការកសាងនីតិរដ្ឋ របស់ប្រជាជន ដោយប្រជាជននិងសម្រាប់ប្រជាជន៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
Scroll